មហាសេដ្ឋី​​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​​គេ​បំផុត​​​​​ប្រចាំ​​​ ៧​ប្រទេស​​នៅ​​​តំបន់​អាស៊ាន

3/10/2015 0 Comments A+ a-

​​​

មហាសេដ្ឋីវៀតណាមលោក Pham Nhat Vuongប្រភព៖​ baodansinh
បើ​និយាយ​ពី​​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​ជាង​គេ​នៅ​តំបន់​អាស៊ាន​ ​​មិត្ត​អ្នក​អាន​ប្រាកដ​ជា​ដឹង​ថា​ ​មាន​តែ​​​​​គ្រួសារ​រាជវង្ស​ស្ដេច​ថៃ​ព្រះ​បាទ​ Bhumibol Adulyadej ​ទេ​​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ។ តាម​ការ​វាយ​តម្លៃ​ ​​​ព្រះអង្គ​​​​​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រហែល​ ៣០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

ដោយ​ឡែក​ បើ​និយាយ​ពី​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​វិញ​​ គឺ​បាន​ទៅ​លើ​មហាសេដ្ឋី​ជនជាតិ​​ហ្វីលីពីន​។ នោះ​គឺ​​​លោក​ Henry Sy និង​គ្រួសារ​ដែល​ត្រូវ​បាន​ Forbes ​វាយ​តម្លៃ​ថា​ មាន​ទ្រព្យ​សម្បត្តិ​​សរុប​ប្រមាណ​ ​​១៤,២​ពាន់​លាន​ដុល្លារ​ ជាប់​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​ ៧៣

ខាង​ក្រោម​នេះ​ជា​ចំណាត់​ថ្នាក់​មហាសេដ្ឋី​ប្រចាំ​ប្រទេស​​​​ចំនួន​ ៨​នៅ​តំបន់​អាស៊ាន៖ ​

១) ​ហ្វីលីពីន៖​ លោក​ Henry Sy​ មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១៤,២​ពាន់​លាន​ដុល្លារ-លេខ​រៀង​ទី​៧៣ លើ​លោក-​រក​ស៊ី​​ពហុ​វិស័យ​។


២)​ ថៃ​៖ ​​លោក​ Dhanin Chearavanont ​និង​គ្រួសារ​ មាន​ទ្រព្យ​សម្បត្តិ​សរុប​​​​​១៣,៦​​ពាន់​លាន​ដុល្លារ​-លេខ​​​​៨១​​លើ​លោក-​រក​ស៊ី​ផ្នែក​អាហារ​។​


៣)​​ ម៉ាឡេស៊ី៖ លោក​ Robert Kuok​ ​មាន​ទ្រព្យ​សម្បត្តិ​សរុប​​​​​​ ១១,៣​​ពាន់​លាន​ដុល្លារ​-លេខ​​​​១១០​​លើ​លោក-រក​ស៊ី​ពហុ​វិស័យ)។


៤)​​ សិង្ហបុរី៖ ​បង​ប្អូន​ប្រុស​ លោក​ Robert និង​ Philip Ng ​មាន​ទ្រព្យ​សម្បត្តិ​សរុប​​​​​​​៩,៦ពាន់​លាន​ដុល្លារ​-លេខ​​​១៣១​លើ​លោក-​រក​ស៊ី​​វិស័យ​អចលនទ្រព្យ)។


៥) ​ឥណ្ឌូណេស៊ី៖ លោក​ R. Bundi Hartono មាន​ទ្រព្យ​សម្បត្តិ​សរុប ​​​​​​​៩​ពាន់​លាន​ដុល្លារ​-លេខ​​​១៤២​​លើ​លោក​-រក​ស៊ី​ផ្នែក​ធនាគារ​ និង​​​ថ្នាំ​ជក់​)។


៦) វៀតណាម៖​ ​លោក​ Pham Nhat Vuong មាន​ទ្រព្យ​សម្បត្តិ​សរុប ​​​​​​​​១,៧​​ពាន់​លាន​ដុល្លារ​-លេខ​​​​១១១៨​​​លើ​លោក​-រក​ស៊ី​​វិស័យ​​អចលនទ្រព្យ​​)។




សូម​បញ្ជាក់​ថា​ ​​​​ប្រទេស​បួន​​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ាន​​រួម​មាន​​ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​​​ប្រ៊ុយណេ​ គ្មាន​ឈ្មោះ​មហាសេដ្ឋី​ជាប់​នៅ​ក្នុង​បញ្ជី​ Forbes នោះ​ទេ។ ​ក៏​ប៉ុន្តែ​​ធ្លាប់​មាន​របាយការណ៍​​​អំពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​រាជវង្ស​ និង​ស្ដេច​ប្រ៊ុយណេ ​ព្រះ​អង្គ​ Hassanal Bolkiah ដែល​ឈរ​នៅ​លេខ​ពីរ​​​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បន្ទាប់​ពី​ស្ដេច​ថៃ (​ប្រហែល​ ២០​ពាន់​លាន​ដុល្លារ)៕​​​​​
ប្រភព៖​ forbes & wikipedia