ទស្សនាការកែច្នៃកាកសំណល់ប្លាស្ទិក ទៅជាសំលៀកបំពាក់ក្នុងប្រទេសចិន ដែលអ្នកគួរស្វែងយល់(វីដេអូ)
ជារៀងរាល់ថ្ងៃ មានកាកសំណល់ជាច្រើនត្រូវបានបោះចោល បន្ទាប់ពីមនុស្សបានប្រើប្រាស់រួច ។ ក្នុងចំណោមកាកសំណល់ទាំងនោះ គឺកាកសំណល់ធ្វើពីប្លាស្ទិក មិនងាយនឹងរលាយនោះទេ ហើយវាក៏បង្កបញ្ហាធ្ងន់ធ្ងរដល់បរិស្ថានផងដែរ ប្រសិនបើគ្មានការកែច្នៃឲ្យបានត្រឹមត្រូវ ព្រោះថា នៅលើទីផ្សារ មានការប្រើប្រាស់ផលិតផលប្លាស្ទិកជាច្រើន ខណៈការកែច្នៃនៅមានកំរិត។
យ៉ាងណាក៏ដោយ នៅលើពិភពលោកក៏មានរោងចក្រជាច្រើនដែលកែច្នៃកាកសំណល់ប្លាស្ទិកទាំងនោះ ទៅជាផលិតផលផ្សេងៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាកសំណល់ប្រភេទនេះមិនត្រឹមតែអាចឆ្នៃធ្វើជាផលិតផលវេចខ្ចប់នោះទេ វាក៏អាចច្នៃទៅជា សំលៀកបំពាក់ផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូបង្ហាញអំពីការកែច្នៃកាកសំណល់ប្លាស្ទិកទៅជាសំលៀកបំពាក់នៅក្នុងរោងចក្រមួយនៃប្រទេសចិន៖
ប្រែសម្រួល៖ រស្មី
ប្រភព៖ gulfnews.com & www.ecouterre.com