iPhone 6 ក្លែងក្លាយ (clone) ចេញ​សំញែង​រាង​ដូច​របស់​ពិតសូម្បីតែ​​មុខងារ​ស្កេន​ក្រយៅដៃ

3/13/2015 0 Comments A+ a-

iPhone 6 ក្លែងក្លាយ (clone) ចេញ​សំញែង​រាង​ដូច​របស់​ពិត ស្ទើរ​គ្មាន​កន្លែង​ទាស់​សូម្បីតែ Fingerprint លើ​ប៊ូតុង Home ក៏ដូច​!ប្រភព៖​ gizchina
កន្លង​ទៅ លោកអ្នក​ប្រហែល​ជា​បាន​ស្គាល់​នូវ​ស្មាតហ្វូន Android របស់​ចិន ដែល​ត្រូវ​បាន​រចនា​រូបរាង (clone) តាម iPhone 6 ដូច​បេះបិទ ស្ទើរ​គ្មាន​កន្លែង​ទាស់។ យ៉ាងណា​ក៏​ដោយ iPhone 6 ហ្សីន (original) នៅតែ​មាន​លក្ខណៈ សំគាល់ ជាក់លាក់​ដើម្បី​ញែក​ឱ្យ​ចេញ​ពី iPhone 6 ក្លែងក្លាយ។ យ៉ាងណា សម្រាប់ iPhone 6 ប្រើ Android ម៉ូដែល​នេះ UlePhone Dare N1 នេះ អាច​ធ្វើឲ្យ​លោក​អ្នក​មាន​ការ​ភាន់ច្រឡំ​បាន ប្រសិន​មិន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ។

ulefone-dare-n1



ស្មាតហ្វូន​ចម្លង​រូបរាង​ដូច iPhone 6 នេះ​ត្រូវ​បាន​ផលិត​ឡើង ដោយ​មាន​ស៊ុម​ព័ទ្ធ​ជុំវិញ​ជា​លោហធាតុ ហើយ​ប៊ូតុង Home ក៏​ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ (fingerprint scanner) មិន​ចាញ់ iPhone 6 ពិត​ប្រាកដ​ឡើយ។ ចំណែក​ការ​រចនា​នៅ​ផ្នែក​ខាង​ក្រៅ​វិញ គឺ​មាន​លក្ខណៈ​ទូទៅ​ដូច​ជា iPhone 6 ដែរ លើកឡើង​តែ​ប៊ូតុង ‘mute toggle’ ពុំ​មាន​នៅ​ផ្នែក​ខាងឆ្វេង​ដូច iPhone ហ្សីន។

លក្ខណៈ សម្បត្តិ​នៅ​លើ UlePhone Dare N1 គឺ​បំពាក់​ដោយ អេក្រង់ ៥,៥អ៊ីញ​ប៉ុន iPhone 6 Plus ជាមួយ resolution 720p បំពាក់​អង្គ​ប្រតិបត្តិ octa-core MediaTek បំពាក់​កាមេរ៉ា​ទំហំ 13MP និង​មាន RAM 2GB៕


​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ phonearena, gizchina