គន្លឹះសំខាន់ៗចំនួន ៥ ជួយឲ្យលោកអ្នកស្វែងរកអ្នកប្រឹក្សាដ៏ពូកែដើម្បីភាពជោគជ័យ!
អ្នកផ្តល់ប្រឹក្សាគឺជា មនុស្សដែលមានចំណេះដឹងខ្ពស់ បទពិសោធន៍ច្រើន និង មានគំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ជាធម្មតានៅពេលដែល មនុស្សណាជួបបញ្ហាអ្វីមួយ ពួកគេតែងព្យាយាមស្វែងរកអ្នកប្រឹក្សាឲ្យផ្តល់យោបល់ដើម្បីអាចកែប្រែស្ថានភាពឲ្យប្រសើរឡើងវិញ។ ដូច្នេះហើយមិនថា អ្នកជំនួញ អ្នកសិក្សា អ្នកធ្វើការ ឬ នរណានោះទេ តែងត្រូវការអ្នកប្រឹក្សាជានិច្ច។
ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗក្នុងការស្វែងរកអ្នកប្រឹក្សា និង ប្រើប្រាស់អ្នកប្រឹក្សាយ៉ាងមានប្រសិទ្ធភាព៖
១) ត្រួតពិនិត្យលើខ្លួនឯង
មុនពេលស្វែងរកទីប្រឹក្សាណាមួយ អ្នកត្រូវដឹងច្បាស់ពីខ្លួនឯងជាមុនសិន ទាំងចំណុចខ្សោយ និង ចំណុចខ្លាំង ហើយព្យាយាមកំណត់គោលដៅឲ្យបានច្បាស់ថា ចំណុចអ្វីខ្លះដែលអ្នកត្រូវការពីអ្នកប្រឹក្សាដើម្បីអភិវឌ្ឍន៍ខ្លួន។ ការធ្វើបែបនេះ គឺជួយឲ្យអ្នកអាចជួបជាមួយនឹងអ្នកប្រឹក្សាដែលអាចជួយផ្តល់ដំណោះស្រាយឲ្យអ្នកយ៉ាងមានប្រសិទ្ធភាព ហើយក៏ចំណេញពេលវេលាផងដែរ ព្រោះបើមិនដូច្នោះទេ អ្នកមិនអាចជួបអ្នកប្រឹក្សាល្អបាននោះទេ ព្រោះអ្នកប្រឹក្សាទាំងនោះក៏មានជំនាញផ្សេងៗគ្នាផងដែរ។

២) ប្រើប្រាស់បណ្ដាញទំនាក់ទំនង
វាពិតមានមានការលំបាកក្នុងការស្វែងរកប្រភេទអ្នកប្រឹក្សាដែលមានជំនាញដោះស្រាយបញ្ហារបស់អ្នក ព្រោះអ្នកប្រឹក្សាមានចំនួនច្រើន ហើយមានជំនាញក៏ដូចជាលក្ខណៈពិសេសផ្សេងគ្នា។ ដូច្នេះដើម្បីបង្កលក្ខណៈងាយស្រួល អ្នកអាចប្រើប្រាស់បណ្ដាញ ដូចជា តាមរយៈមិត្តភក្ដិ ឬ លោកគ្រូអ្នកគ្រូជាដើមដែលអាចផ្តល់ព័ត៌មានផ្សេងៗ ។ លើសពីនេះទៀត ការប្រើប្រាស់បណ្ដាញសង្គម ក៏មានប្រយោជន៍ខ្លាំងណាស់ដែរ ព្រោះអ្នកអាចស្រាវជ្រាវប្រវត្តិរបស់អ្នកប្រឹក្សាទាំងនោះតាមរយៈFacebook និង Twitter ជាដើម ជាពិសេសគឺ linkedin ដែលជាបណ្ដាញសង្គម។

៣) ត្រូវច្បាស់លាស់នៅពេលបង្កើតទំនាក់ទំនងជាមួយគ្នា
ក្រោយពីបានសម្រេចចិត្តថា អ្នកចង់បាននរណាធ្វើជាអ្នកប្រឹក្សាយោបល់ហើយ បន្ទាប់មកទៀតគឺជាពេលដែលត្រូវធ្វើការទាក់ទងដើម្បីពិភាក្សាគ្នា។ ដំណាក់កាលនេះអ្នកត្រូវតែធ្វើយ៉ាងណាឲ្យមានភាពស្និទ្ធស្នាល និង យល់ចិត្តឲ្យបានច្បាស់មុនពេលនិយាយដល់សាច់ការ ព្រោះថា ការយល់ច្បាស់អំពីគ្នាទៅវិញទៅមក ធ្វើឲ្យអ្នកប្រឹក្សានោះអាចយល់ច្បាស់អំពីស្ថានភាពរបស់អ្នកហើយអាច ផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធិភាព។

៤) ស្វែងរកអ្នកប្រឹក្សាលើសពីម្នាក់
អ្នកមិនគួរស្វែងរកអ្នកប្រឹក្សាតែម្នាក់នោះទេ ពោលគឺគួរតែស្វែងរកចាប់ពីពីរឡើងទៅតាមតែអាចធ្វើទៅបាន អាស្រ័យលើស្ថានភាពជាក់ស្តែង។ ការធ្វើបែបនេះពិតជាមានប្រយោជន៍ខ្លាំងព្រោះថា កាលណាអ្នកទទួលបានយោបល់កាន់តែច្រើនពីសំណាក់អ្នកជំនាញ ធ្វើឲ្យអ្នកអាចធ្វើការសម្រេចចិត្តបានដោយងាយ ប្រកបដោយប្រសិទ្ធិភាព។

…ជោគជ័យ នឹងមិនរត់ទៅរកសហគ្រិនណាដែលចូលចិត្តធ្វើសកម្មភាពអវិជ្ជមានទាំង ១០ នេះឡើយ!…
៥) បង្ហាញពីការយកចិត្តទុកដាក់ និង ផ្តល់តម្លៃដល់អ្នកប្រឹក្សា
ដើម្បីប្រាកដថា អ្នកប្រឹក្សាយោបល់ទាំងនោះ បន្តជួយជ្រោមជ្រែង និង ផ្តល់ដំណោះស្រាយល្អៗបន្តទៀតនោះ អ្នកគួរតែព្យាយាមបង្ហាញពីការយកចិត្តទុកដាក់យ៉ាងពេញទំហឹងទៅកាន់ពួកគេវិញ។ អ្នកអាចលើកទឹកចិត្ត ថ្លែងអំណរគុណ និង ជូនអំណោយផ្សេងៗដើម្បីបង្ហាញថា អ្នកពិតជាគោរព និង ផ្តល់តម្លៃពិតប្រាកដចំពោះអ្នកប្រឹក្សាទាំងនោះ៕

ប្រែសម្រួល៖ រស្មី
ប្រភព៖ www.forbes.com