តិចថាមិនដឹង!!! Google CHROME អាចហ្គេមបាន លើសពីគិត!!

3/12/2015 0 Comments A+ a-

ល្បិច​សាមញ្ញ​ដែល​អ្នក​អាច​លេង​កម្សាន្ត​នៅ​លើ Google Chromeប្រភព៖​ www.download-google.com
មិន​ថា កម្មវិធី​កុំព្យូទ័រ ឬ​កម្មវិធី​ទូរស័ព្ទ​នោះ​ទេ គឺ​សុទ្ធតែ​ត្រូវ​បាន​បង្កើត​ដោយ​ភ្ជាប់​មក​ជាមួយ​មុខងារ​ជាច្រើន ដែល​លោក​អ្នក​​ប្រហែល​មិន​ទាន់​ស្វែងយល់​អស់​នៅ​ឡើយ ដូចជា​​កម្មវិធី Google Chrome ជាដើម។ ខាងក្រោម​នេះ​គឺ​ជា ល្បិច​សាមញ្ញ ​ដែល​អ្នក​អាច​លេង​កម្សាន្ត​នៅ​លើ Google Chrome បាន​ទាំង​នៅ​លើ​កុំព្យូទ័រ និង​នៅ​លើ​ស្មាតហ្វូន។

ល្បិច​ងាយៗ​ដែល​អ្នក​អាច​លេង​កម្សាន្ត​នៅ​លើ Google Chrome សម្រាប់​កុំព្យូទ័រ​បាន

១) នៅ​ពេល​អត់​មាន​អ៊ីនធឺណិត ​អ្នក​អាច​កម្សាន្ត​សប្បាយ​ជាមួយ​ហ្គេម​ដែល​ភ្ជាប់​មក​ជាមួយ​កម្មវិធី Google Chrome ស្រាប់​គឺ​ហ្គេម T-Rex!

9oO7aQ9

នៅ​ពេល​កុំព្យូទ័រ​របស់​អ្នក​ដាច់​អ៊ីនធឺណិត អ្នក​អាច​អង្គុយ​ទំនេរ​ចោល​ដោយ​សំកុក​នៅ​មុខ​កុំព្យូទ័រ​ក៏​ថា​បាន។  ប៉ុន្តែ​នៅ​ពេល​អ្នក​ដឹង​ពី​ល្បិច​នេះ អ្នក​​​អាច​កម្សាន្ត​ជាមួយ​ហ្គេម T-Rex។ នៅ​លើ​ទំព័រ (Page) ដែល​បង្ហាញ​ថា unable to connect to the internet នៅ​លើ Google Chrome អ្នក​អាច​ចុច​លើ F5 ដើម្បី​លេង​ហ្គេម T-Rex នេះ​បាន។

២) បង្វិល​រូប​សញ្ញា (Logo) របស់ Googleដើម្បី​បង្វិល​រូប​សញ្ញា​នៃ​កម្មវិធី Google Chrome សូម​ចូល​ទៅ Settings → About រួច​ហើយ​ចុច​លើ Google Logo នោះ​អ្នក​នឹង​ឃើញ​រូប Logo វិល។




៣) តើ​អ្នក​ដឹង​ទេ​ថា អ្នក​អាច​ទស្សនា​វីដេអូ​នៅ​លើ​កម្មវិធី Chrome Camera app បាន?

Screen-Shot-2014-02-26-at-22.31.37-750x516

ដើម្បី​ទស្សនា​វីដេអូ​នៅ​លើ Google Chrome អ្នក​ត្រូវ​ដំឡើង​កម្មវិធី Camera App លើ browser ជាមុន​សិន។ ក្នុង​ករណី​កុំព្យូទ័រ​របស់​អ្នក​ បើ​មិន​មាន​កម្មវិធី​នេះ សូម​ចុច​​​លើ ​តំណភ្ជាប់​នេះ រួច​​​បើក Caps Lock ​​វាយ​អក្សរ “CRAZYPONY”។ ពេលនោះ​ file manager នឹង​​បង្ហាញ​​​ផ្ទាំង​ដែល​អាច​ឲ្យ​អ្នក​ជ្រើសរើស​យក​​​វីដេអូ។

៤) អាច​កែកុន​បណ្ដោះអាសន្ន​នូវ Code របស់​គេហទំព័រ (Web Page) ដោយ​ប្រើ​មុខងារ Inspect Element

FB1-1024x488

ចំពោះ​អ្នក​រចនា​គេហទំព័រ ឬ​អ្នក​បង្កើត​គេហទំព័រ (Web Designer/ Web Developer) ​ប្រាកដ​ជា​យល់ដឹង​អំពី​មុខងារ Inspect Element។ មុខងារ​ដែល​ជា tool របស់ Google developer នេះ​ផ្ដល់​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​កែប្រែ​ទម្រង់ format ផ្សេងៗ​របស់​​វែបសាយ​ជា​លក្ខណៈ​បណ្ដោះអាសន្ន។ ដូច្នេះ ​អ្នក​អាច​​ផ្លាស់ប្ដូរ​ពណ៌ ប្ដូរ​​ម៉ូត​ និង​កែ​ទម្រង់​ផ្សេងៗ ​ប្រសិន​បើ​​លោក​អ្នក​មាន​​​ចំណេះដឹង​ផ្នែក​ភាសា​សរសេរ​កូដ (html)។

ល្បិច​ងាយៗ​ដែល​អ្នក​អាច​លេង​កម្សាន្ត​នៅ​លើ Google Chrome សម្រាប់ Android

+លេង​ហ្គេម Lollipop Game

flappy-bird2

លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 Lollipop អ្នក​អាច​លេង​ហ្គេម​កម្សាន្ត​បាន នៅ​ត្រង់ Settings របស់​ស្មាតហ្វូន/ថេប្លេត ហើយ​ចុច​ចូល​ផ្នែក About។ ចុច​ច្រើន​ដង​នៅ​លើ​ឃ្លា “Android version [with 5.0 underneath]” នោះ​អ្នក​នឹង​ឃើញ​មាន​អ្វី​ប្លែក។ នៅ​ពេល​អ្នក​ចង់ long press ​​អ្នក​​​អាច​លេង​ហ្គេម Flappy Bird clone ជាមួយ bugdroid និង​ហ្គេម lollipops ជាច្រើន​ទៀត។



+ត្រឡប់​កម្មវិធី Chrome នៅ​លើ​ទូរស័ព្ទ Android លេង


នៅ​លើ​កម្មវិធី Chrome ដែល​មាន​ក្នុង​ស្មាតហ្វូន Android មក​ជាមួយ​ស្រាប់​ អ្នក​អាច​បង្វិល​ផ្ទាំង tab លេង​បាន ដោយ​គ្រាន់តែ​ចុច​ទាញ tap ឡើង​ចំនួន ៥ដង។

+ធ្វើ​​ឲ្យ​​កម្មវិធី Chrome លើ​ទូរស័ព្ទ Android ​មាន​រូប​ញញឹម (smile)

smiley-720x420

ដើម្បី​ធ្វើ​បែប​នេះ អ្នក​គ្រាន់តែ​បើក tab នៅ​ក្នុង​កម្មវិធី Chrome ឲ្យ​​បាន​ច្រើន​រហូត​ដល់​ចំនួន 100 tabs នោះ​អ្នក​នឹង​ឃើញ​រូប​ដែល​បញ្ជាក់​អំពី​ចំនួន tab នឹង​ប្រែ​ទៅ​ជា​រូប​ញញឹម (smile) ដូច​រូប៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ lifehack