ឃិត សំម៉ាលីស ច្រៀងបទ «ផឹកកាហ្វេ» ត្រូវគេរិះគន់ថា ស្ដាប់មិនយល់ (Video Inside)
ភ្នំពេញ៖ តារាចម្រៀង ទើបតែពើបប្រទះនឹងជម្លោះ ជាមួយអ្នកសិល្បៈដូចគ្នា កញ្ញា ឃិត សំម៉ាលីស មួយរយៈនេះ យី អ៊ុន ហាក់ធ្លាក់ចុះ ជាបន្តបន្ទាប់និងទទួលរងការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន នៅលើបណ្តាញទំនាក់ ទំនងសង្គម Facebook ខណៈដែលនាងឡើងច្រៀងបទ “ផឹកកាហ្វេ” កាលពីពេលថ្មីៗកន្លងទៅនេះ ។
កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស បាន ទទួលរងព្រនង់នៃការរិះគន់ គ្មានប្រណីពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook បន្ទាប់ពីនាង បានឡើងច្រៀងក្នុង កម្មវិធីមួយ របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហើយនាងបានបកស្រាយបទចម្រៀងមួយ ដែលមានចំណងជើងថា “ផឹកកាហ្វេ” ។
តាមរយៈបទចម្រៀងមួយបទនេះ បានធ្វើឲ្យទស្សនិកជន ពុកម៉ែបងប្អូនជាច្រើន បានធ្វើការរិះគន់ ទៅលើតារាចម្រៀងរូប នេះមិនប្រណីដៃ ព្រោះទាំងអត្ថន័យបទចម្រៀង ទាំងការស្លៀកពាក់ គឺពិបាកមើលខ្លាំងណាស់ ។
បុរសម្នាក់ ដែលមាន Account Facebook ថា “Va Ry” បានសរសេរ Comment រិះគន់យ៉ាងចាស់ដៃថា « ច្រៀងមិន កើតស្ដាប់មិនកើត ប៉ារ៉ូលបទចម្រៀងសរសេរដូចឆ្កួត ខ្ញុំគិតថាបទអាប៉ូឡូចយឡូយជាងផងច្រៀងហើយមានដែលស្ដាប់ បទខ្លួនឯងទេ សុំសួរតិចគិតថាវាពីរោះណាស់មែនទេ គ្រាន់តែឮស្អប់ដល់អ្នកនិពន្ធទៀត ច្រៀងឲ្យគេស្ដាប់កុំច្រៀងស្ដាប់ ខ្លួនឯងបើច្រៀងអ៊ីចឹងដដែលខ្ញុំគិតថា វាគ្មានអ្នកគាំទ្រទេវាមានតែអ្នកលួចជេរ ជឿរអត់? សង្ឃឹមបទក្រោយនឹងល្អឆ្ងាយ ជាងនេះ រិះគន់ដើម្បីស្ថាបនា» ។