ចិនទៀតហើយ! យកជើងលាងសម្អាតកន្លែងលុបមុខនៃបន្ទប់អនាម័យសាធារណៈនៅថៃ
យោងតាមប្រភពព័ត៌មាន បានឲ្យដឹង នាពេលបច្ចុប្បន្ននេះ ប្រជាជនចិនរាប់ពាន់នាក់បាននឹងកំពុងតែប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ, ហើយវាក៏ជាចំនួនច្រើនមិនធ្លាប់មានផងដែរ ដែលប្រជាជនចិនទាំងនោះកំពុងជ្រើសយកថ្ងៃហូលីដេនេះនៅឯបរទេស ។
ប៉ុន្តែ ស្របជាមួយគ្នានេះដែរ ប្រទេសជិតខាងថៃ បានធ្វើការចោទប្រកាន់ទៅលើភ្ញៀវទេសចរចិនជាច្រើន ថាមានឥរិយាបថអាក្រក់ និងឬកពាមិនសមរម្យតែម្តង ។
បន្ទាប់កើតមានរូបភាពបែបនេះឡើង រដ្ឋការនៃប្រជុំកោះ Phi Phi របស់ថៃ ក៏បានដាក់ចេញបំរាមចម្លែកមួយ សំណូមពរឲ្យភ្ញៀវទេសចរចិន កុំឲ្យលាងជើងក្នុងចានលាងមុខ នាបន្ទប់អនាម័យសាធារណៈ ។
គេហទំព័រនៅតំបន់នេះ Phuketwan.com បានបង្ហោះផ្សាយរូបភាពរបស់ភ្ញៀវទេសចរចិន ២ រូប យកជើងដាក់ក្នុងចានសម្រាប់លប់មុខយ៉ាងព្រងើយ រួចធ្វើការដុសសម្អាត…ជើងរបស់ពួកគេ ។ នេះជាទង្វើ១នាំឲ្យប្រជាម្ចាស់ដីមានការអាក់អន់ចិត្ត និងខឹងសម្បារ ។
ពិសេសទៀតនោះ នៅប្រជុំកោះនេះ ទង្វើខាងលើ វាខុសពីតំណមរបស់គេ ។ តាមទំនៀមទម្លាប់ គឺគេពុំអាចលេងសម្អាតជើងក្នុងធុត ឬ ចានខ្លាំ ដែលទុកសម្រាប់ដុសសម្អាតផ្នែកដទៃនៃរាងកាយបានទេ ។
ថ្វីត្បិតតែអ្នកទេសចរចិន ជានិច្ចកាល គឺជាអ្នកចាយវាយលុយកាក់ច្រើនលើផ្នែកទេសចរណ៍ នាប្រទេសនានា ។ ទោះយ៉ាងនេះក្តី ពួកគេក៏ជាអ្នកមានទង្វើ “ប្លែកៗ” នាំឲ្យពលរដ្ឋចិន “អាម៉ាស” មុខដោយសារ ៕