ឥស្សរៈជន​នយោបាយ​អេស្បាញ​ថតរូប​ស្រាត ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​

3/15/2015 0 Comments A+ a-

Yolanda Couceiro ឥស្សរៈជន​នយោបាយ​អេស្បាញ​ម្នាក់ បានបង្ហាញ​ខ្លួនប្រាណ​អាក្រាត​លើ​ផ្ទាំង​ឃោសនា​ដ៏​ធំ​មួយ បំណង​ទាក់ទាញ​បាន​សន្លឹកឆ្នោត​គាំទ្រ​ឲ្យ​គាត់​ក្លាយជា​ចៅហ្វាយក្រុង Portugalete នៅ Bilbao ។​20150311144816-unnamed​អ្នកស្រី Yolanda ជា​សមាជិក​គណបក្ស​ឆ្វេងនិយម​ដើម្បី​សេរីភាព និង​បាតដៃ​ស្អាត ។ លើ​ផ្ទាំង​ប៉ា​ណុ ឥស្សរៈជន​នយោបាយ​ស្រី​រូបនេះ បាន​អាក្រាតកាយ​ទាំងស្រុង ដោយ​គ្រាន់តែ​បិទបាំង “​តំបន់ត្រីកោណ​” ប៉ុណ្ណោះ ហើយ​លើ​នោះ​សរសេរថាៈ “​ពួក​អ្នកនយោបាយ​បាន​ញ៉ាំង​ឲ្យ​យើង​ននលគក​បែបនេះ​” ។​
​គួរ​បញ្ជាក់ថា Portugalete មាន​ពលរដ្ឋ​ប្រមាណ ៤៧.០០០ នាក់ ហើយ​បច្ចុប្បន្ន កំពុង​ដឹកនាំ​ដោយ Mikel Torres មកពី​គណបក្ស​សង្គម​ស្តាំនិយម ៕