មានតែលោក “ចិន” ទេ ទើបអាចដាំបាយនៅបន្ទប់អាកាសយានដ្ឋាន
ពលករចិន១រូប បានដាំបាយនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង អំឡុងពេលរង់ចាំឡើងយន្តហោះត្រលប់ទៅផ្ទះវិញ ។
កាសែត South China Post ឲ្យដឹងថា Wu Jiayong មកពីសិង្ហបុរី បានវិលត្រលប់មកផ្ទះវិញ ក្រោយពីធ្វើការនៅទីនោះអស់រយៈពេល ១ខែ ជាជាងសំណង់ ។ ប៉ុន្តែ ដោយគាត់រវល់ “ដេកភ្លេច” យន្តហោះដែលត្រូវជិះពីហុងកុង ទៅស្រុកកំណើត គឺ Laiwu ខេត្ត សានតុង បានចាកចេញចោល ។
ដោយលោកបានផ្ញើលុយសន្សំបានទៅផ្ទះអស់ ហើយក្រោយមកត្រូវទិញសំបុត្រយន្តហោះថ្មី នៅថ្ងៃទី ១១ មីនា ជាហតុនាំឲ្យក្នុងហោប៉ៅរបស់ខ្លួនសល់លុយត្រឹម ២,៥ ដុល្លារ ប៉ុណ្ណោះ ។
Clip មួយដែលថតបានទិដ្ឋភាព Wu ត្រៀមអាហាររបស់ខ្លួន ដោយប្រើចង្ក្រានអគ្គិសនីដាក់ក្បែរហាងលក់នំមួយ ក្នុងបន្ទប់រង់ចាំនាអាកាសយានដ្ឋាន ត្រូវបានបង្ហោះលើគេហទំព័រ Apple Daily ។
សំណាងល្អ ដែលមានអ្នកទស្សនាឃ្លីបច្រើននាក់បានដឹងក៏នាំគ្នាជួយចំណីអាហារ ហើយ Wu បានឡើងយន្តហោះត្រលប់ទៅផ្ទះវិញ នាយប់បន្ទាប់ ៕