លោក ហ៊ុន សែន ចំអក​ឲ្យ​មន្ត្រី​ដែល​មិន​ចេះ​ប្រើ​បច្ចេកវិទ្យា

3/15/2015 0 Comments A+ a-

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ចំអក​ទៅ​មន្ត្រី​រដ្ឋាភិបាល កង​កម្លាំង​ប្រដាប់​អាវុធ តំណាង​រាស្ត្រ​នៅ​សភា​និង​ព្រឹទ្ធសភា​អំពី​ភាព​អក្ខរកម្ម​នៃ​ការ​ប្រើ​ ប្រាស់​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​សម្រាប់​បង្កើត​ការភ្ជាប់​ទំនាក់​ទំនង​បាន​លឿន ហើយ​ដែល​លោក​បាន​ហៅ​ខ្លួន​ឯង​ថា ជា​នាយក​រដ្ឋ​មន្ដ្រី​អេឡិច​ត្រូនិក។
Hun-Sen-by-Hong-Menea-(18)លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​​ថ្លែង​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា​ក្នុង​អំឡុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​កោះ​ពេជ្រ។ ហុង មិនា
លោក​នាយក​រដ្ឋ​មន្ដ្រី​បាន​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ តំណាង​រាស្ត្រ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ អភិបាល​ខេត្ត និង​អភិបាលរង​ខេត្ត​រៀន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ជាន់​ខ្ពស់​នៃ​ទូរស័ព្ទ​ ដៃ​ដូចជា SMS, WhatsAppViberLine និង​អ៊ីមែល ដែល​លោក​សំដៅ​ថា ជា​សម្ភារ​សម្រួល​ឲ្យ​លឿន​ការងារ​នៅ​ក្នុង​រដ្ឋាភិបាល​អេឡិច​ត្រូនិក។
លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា​ក្នុង​អំឡុង​ពិធី​ចែក​ សញ្ញាបត្រ​នៅ​កោះ​ពេជ្រ​ថា៖ «ខ្ញុំ​មិន​និយាយ​អំពី​និស្សិត​បញ្ចប់​ការ​សិក្សា​ទេពី​ព្រោះ​ពួកគេ​ពូកែ​ បច្ចេកវិទ្យា​ព័ត៌មាន ប៉ុន្តែ​ខ្ញុំ​អំពាវនាវ​ទៅ​មន្ដ្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ជា​ពិសេស​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ឲ្យ​រៀន​បច្ចេកវិទ្យា​ព័ត៌មាន​ ពីព្រោះ​យើង​បាន​ប្រកាស​អំពី​រដ្ឋាភិបាល​អេឡិច​ត្រូនិក ប៉ុន្តែ​ខ្វះ​ធនធាន​មនុស្ស​ឲ្យ​សម​នឹង​រដ្ឋាភិបាល​អេឡិច​ត្រូនិក ដែល​នេះ​ជា​បញ្ហា»។ «ខ្ញុំ​គិត​ថា គួរ​តែ​ចាប់​ផ្តើម​ជាមួយ​តំណាង​រាស្ត្រ សមាជិក​រដ្ឋាភិបាល រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ អភិបាល​ខេត្ត និង​អភិបាល​រង​ខេត្ត សូម​រៀន​របៀប​ប្រើ​ប្រាស់ SMS, WhatsApp, Viber, Line,អ៊ីមែល និង​ហ្វេសប៊ុក។
ប្រសិន​បើ​មិន​ចេះ​ប្រើ​ប្រាស់​របស់​ទាំង​នោះ វា​ពិបាក​ធ្វើ​ការងារ ខណៈ​យើង​បាន​ប្រកាស​ថា ជា​រដ្ឋាភិបាល​អេឡិច​ត្រូនិក»។ លោក​បាន​ថ្លែង​ថា ប្រព័ន្ធ​កុំព្យូទ័រ​ត្រូវ​បាន​ដំឡើង​សម្រាប់​តំណាង​រាស្ត្រ​នីមួយៗ និង​សមាជិក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ប៉ុន្តែ​មិន​ប្រាកដ​ថា ពួក​គេ​ទាំង​អស់​គ្នា​នោះ​អាច​ធ្វើការ​ឬ​សូម្បី​តែ​ចេះ​បើក​កុំព្យូទ័រ​ទេ។
លោក​បន្ត​ថា៖ «វា​មិន​បញ្ហា​ទេ​ប្រសិន​បើ​អ្នក​មិន​ចេះ​កុំព្យូទ័រ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ចេះ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​ឲ្យ​ដំណើរការ​ ការងារ​លឿន»។ «ប្រសិន​បើ​អ្នក​ចេះ អ្នក​គ្រាន់​តែ​ប្រើ SMS, WhatsApp, Viber មក​ខ្ញុំ​ខណៈ​ខ្ញុំ​កំពុង​រវល់​និយាយ​ទូរស័ព្ទ វា​ជា​ការងារ​លឿន នេះ​គឺជា​រដ្ឋាភិបាល​អេឡិច​ត្រូនិក ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច​ទេ ប្រសិន​បើ​អ្នក​មិន​ចេះ​បច្ចេកវិទ្យា​នេះ សូម​កុំ​ខ្មាស ទៅ​រៀន​ទៅ»។
ទោះ​យ៉ាង​ណា​លោក​បាន​សរសើរ​ចំពោះ​នគរបាល កង​រាជ​អាវុធហត្ថ និង​កង​យោធពល​ខេមរ​ភូមិន្ទ​ដែល​ពួកគេ​អាច​ប្រើWhatsApp ជាមួយ​នឹង​ព័ត៌មាន និង​រូបភាព​យ៉ាង​លឿន​អំពី​ការ​ប្រយុទ្ធ​គ្នា​ប្រសិន​បើ​វា​កើត​ឡើង​នៅ​តាម​ ព្រំដែន។ «សូម្បី​តែ​មន្ត្រី​ដែល​មាន​សញ្ញាបត្រ​បណ្ឌិត​នៅ​ក្នុង​រដ្ឋាភិបាល​មិន​មែន​ មាន​ន័យ​ថា ពួកគេ​ទាំង​អស់​គ្នា​ចេះ​ប្រើ​ទេ ពួកគេ​ខ្សោយ​ជាង​កូន​ក្មេង​មើល​ក្របី​ទៅ​ទៀត កូន​ក្មេង​ទាំង​នោះ​ចេះ​បង្ហោះ​ហ្វេសប៊ុក​ពី​ស្រែ ប៉ុន្តែ​យើង​នៅ​តែ​អភិរក្ស​និយម»។
លោក ហ៊ុន សែន បាន​ឧទាហរណ៍​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ ប្រជាជន​ថា លោក​បាន​ប្រើWatsApp ជា​មធ្យោបាយ​ទំនាក់​ទំនង​ជាមួយ​ក្រុម​ចរចា​របស់​លោក​សម្រាប់​ការ​អនុម័ត​ឲ្យ ​មាន​កិច្ច​ព្រម​ព្រៀង​នយោបាយ៕ប្រភពៈ ភ្នំពេញប៉ុស្តិ៍