របាយការណ៍​អង្គការ HRW រក​ឃើញ​បញ្ហា​ទូទៅ​ច្រើន​នៅ​តាម​រោង​ចក្រ​កាត់ដេរ​កម្ពុជា

3/15/2015 0 Comments A+ a-

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) និយាយ​ថា ខ្លួន​បាន​រក​ឃើញ​ការ​បំពាន​ និង​ការ​រើស​អើង​យ៉ាង​ច្រើន​ទូលំ​ទូលាយ​ទៅ​លើ​កម្មករ​តាម​រោង​ចក្រ​កាត់​ ដេរកម្ពុជា​ ដែល​ផ្គត់​ផ្គង់​ផលិត​ផល​សម្លៀក​បំពាក់​ដល់​ក្រុមហ៊ុន​ល្បីៗ​នៅ​អឺរ៉ុប និង​អាម៉េរិក។
KHM_Garment worker_Pao_Sina_Soy Sophea_20131111ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា​ឲ្យដឹង​ថា ស្ដ្រី​មាន​ចំនួន​៩០%​នៃ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ជាង​៧សែន​នាក់​ ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​រោង​ចក្រ​១ពាន់​២រយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា (Credit: ABC Licensed)
របាយការណ៍​មួយ​អំពី​វិស័យ​កាត់ដេរ​កម្ពុជា​លើក​ឡើង​ថា ការ​បំពាន​លើ​កម្មករ​បុគ្គលិក​រួម​មាន​ការ​យាយី​ផ្លូវ​ភេទ, ការ​បំពាន​ផ្លូវ​កាយ, បរាជ័យ​ក្នុង​ការ​បង់​ប្រាក់​ឈ្នួល​អប្បបរមា និង​ការ​បណ្ដេញ​ជា​លក្ខណៈ​ប្រព័ន្ធ​ចំពោះ​កម្មការិនី​ដែល​មាន​ផ្ទៃ​ពោះ​។
របាយការណ៍ ​នៃ​ការ​សិក្សា​នេះ គឺ​ផ្អែក​លើ​បទ​សម្ភាសន៍​ជា​មួយ​មនុស្ស​ជាង​៣៤០នាក់ ក្នុង​នោះ​រួម​មាន​កម្មករ​២៧០នាក់​ពី​រោង​ចក្រ​៧៣​កន្លែង​នៅ​ភ្នំពេញ និង​ខេត្ដ​មួយ​ចំនួន​ក្បែរ​ភ្នំពេញ។ ក្រៅ​ពីនេះ​ក៏​មាន​ការ​សួរនាំ​ទៅ​មេដឹកនាំ​សហជីព, តំណាង​រដ្ឋាភិបាល, មន្ដ្រី​ការ​ពារ​សិទ្ធិ​ការងារ, សមាគម​រោង​ចក្រ​កាត់ដេរ​ និង​តំណាង​ឧស្សាហកម្ម​កាត់​ដេរ​អន្ដរ​ជាតិ​។
លោក Phil Robertson ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និយាយ​ថា បញ្ហា​ទាំង​អស់​នេះ​ត្រូវ​តែ​មាន​ការ​ដោះ​ស្រាយ​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ សង្វាក់​ផលិតកម្ម និង​ផ្គត់ផ្គង់។
ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា​ឲ្យដឹង​ថា ស្ដ្រី​មាន​ចំនួន​៩០%​នៃ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ជាង​៧សែន​នាក់​ ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​រោង​ចក្រ​១ពាន់​២រយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា៕ ប្រភពៈ Radioaustralia