យុវតីវ័យ ១៥ឆ្នាំស្រស់ស្អាតម្នាក់ បើកសេវាកម្មមើលថែក្មេងរកចំណូលបានគ្រាក់ៗ
មានវ័យត្រឹមតែ ១៥ឆ្នាំយុវតី Noa Mintz កំពុងដឹកនាំក្រុមហ៊ុនផ្ដល់សេវាកម្មមើលថែក្មេង ទទួលបានជោគជ័យគួរកត់សម្គាល់។ អាជីវកម្មនេះ បានបង្កើតឡើងតាំងពីនាងមានអាយុ ១២ឆ្នាំមកម្ល៉េះ ដោយមានការជ្រួយជ្រោមជ្រែងពីឪពុកម្ដាយរបស់នាងផ្ទាល់។
ពេលមានវិស្សមកាលរដូវក្ដៅ កាលពីវ័យ ១២នាង Noa Mintz បានសម្រេចចិត្តបង្កើតក្រុមហ៊ុន Nannies by Noa ដើម្បីផ្ដល់សេវាកម្មមើលថែកុមារចំពោះគ្រួសារដែលជាប់រវល់នឹងការងារខ្លាំងគ្មានពេលមើលថែកូនតូចៗ។
ក្នុងបទសម្ភាសន៍ជាមួយ New York Post កាលពីឆ្នាំមុន នាងបានបង្ហើបថា នាងគួរជួលនាយកប្រតិបត្តិម្នាក់ ដើម្បីមើលការខុសត្រូវក្រុមហ៊ុនរបស់នាង ដោយសារតែនាងរវល់ មិនអាចគ្រប់គ្រងការងារអស់។ កាលពីពេលកន្លងមកថ្មីៗនេះ Noa Mintz បានជួលអ្នកជំនាញផ្នែកការងារសង្គមម្នាក់ឈ្មោះ Allison Jonhson ឱ្យកាន់ការងារមើលការខុសត្រូវលើក្រុមហ៊ុននាង។
បច្ចុប្បន្ន ក្រុមហ៊ុនរបស់នាង បានផ្ដល់សេវាកម្មដល់អតិថិជនប្រមាណ ១៩០នាក់នៅក្នុងតំបន់ត្រីកោណ (រដ្ឋបីជាប់ព្រំប្រទល់គ្នា) ដែលផ្ដល់ទាំងសេវាមើលថែក្មេង និងសេវាកម្មម៉ែដោះពេញម៉ោង (full-time nannies)។ បច្ចុប្បន្នយុវតីរូបនេះ កំពុងតែពង្រីកម៉ាករបស់ខ្លួនបន្ថែមទៀត ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុន Ivy Key។
យុវតី Noa Mintz ជាក្មេងស្រីមានទម្លាប់ខុសពីក្មេងស្រីៗមួយចំនួនទៀត ព្រោះថាកាលពីជាង ២ឆ្នាំមុន មិត្តរួមថ្នាក់ទី៦ របស់នាងតែងតែឆាតលេងជាមួយគ្នា ឬមើលយន្តចេញថ្មីៗជាមួយគ្នាជាដើម ប៉ុន្តែ Noa Mintz វិញបានចំណាយពេលពាក់កណ្ដាលវិស្សមកាលទីមួយទៅធ្វើការងារឱ្យអង្គការមិនស្វែងរកប្រាក់ចំណេញ និងពាក់កណ្ដាលវិស្សមកាលទៀតចំណាយពេលប្រមូលគំនិត និងបើកក្រុមហ៊ុនភ្នាក់ងារមើលថែក្មេងរបស់នាង។

ការបង្កើតក្រុមហ៊ុនផ្ដល់សេវាកម្មនេះត្រូវបានធ្វើឡើង បន្ទាប់ពីនាងចង់មានគំនិតជួយសម្រួលដល់ការមើលថែក្មេងនៅក្នុងគ្រួសារនាងផ្ទាល់។ នៅពេលដែលនាងបង្កើតក្រុមហ៊ុនដំបូង នាងបានផ្ដល់សេវាកម្មឱ្យគ្រួសារនាងផ្ទាល់ និងមិត្តភ័ក្ដិរបស់ឪពុកម្ដាយនាង។
សេវាកម្មរបស់ក្រុមហ៊ុនយុវតីម្នាក់នេះបានរីកសាយភាយបន្តិចម្ដងៗដោយសារតែការនិយាយតៗគ្នា (word of mouth)។ ពីក្រុមហ៊ុនតូចមួយ បានក្លាយទៅជាសហគ្រាសពេញសិទ្ធិ ដែលបច្ចុប្បន្នបានផ្ដល់សេវាកម្មម៉ែដោះ ២៥ និងមើលថែក្មេងៗ ៥០នាក់។
ក្រុមហ៊ុននេះបានគិតថ្លៃសេវាកម្មប្រមាណ ១៥% នៃប្រាក់បៀវត្សរ៍ដុលរបស់មេដោះ (nanny’s initial gross salary) ចន្លោះពី ៥០ ០០០ម៉ឺន ទៅ ៨០ ០០០ម៉ឺនដុល្លារ៕