ខឹងប្រពន្ធថតរូបខ្លួនដេក​ស្រមុក​បង្ហោះ​លើ​ហ្វេស​ប៊ុក បុរស​ជា​ប្តី​ដាក់​ពាក្យ​ប្តឹង​សុំ​លែង​លះ

3/14/2015 0 Comments A+ a-

ចិន៖ បុរសជនជាតិចិនម្នាក់រស់នៅទីក្រុង Taoyuan បានដាក់ពាក្យប្តឹងសុំ លែងលះប្រពន្ធបន្ទាប់ពីគាត់ដឹងថានាងលួច ថតរូបគាត់ដែលកំពុងដេក ស្រមុកឮខ្លាំងហើយស្ត្រីជាប្រពន្ធបានយករូបភាពនោះទៅបង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណេត ។
តាមហេតុការណ៍បានឲ្យដឹងថា ស្ត្រីជាភរិយារូបនោះចង់ឲ្យ មិត្តភក្តិនិងក្រុមគ្រួសារ បានឃើញថាប្តីរបស់ ខ្លួនជាមនុស្ស ពូកែដេកស្រមុកឮខ្លាំងណាស់ហើយនាងតែង តែជួបសភាពបែបនេះជារៀងរាល់ថ្ងៃទើបសម្រេចចិត្ត យកកាមេរ៉ាទូរស័ព្ទ ថតពេ លដែលប្តីដេកលក់ហើយស្រមុកឮបែបនេះបង្ហោះវានៅលើហ្វេសប៊ុកឲ្យពួកគេឃើញ ។
ថ្ងៃមួយមិត្តភក្តិម្នាក់បានយករូបភាពនេះទៅឲ្យបុរសជាប្តីមើលធ្វើឲ្យគេខឹងសម្បារជាខ្លាំងហើយក៏នាំភរិយាចូលទៅតុលា ការធ្វើការប្តឹងផ្តល់តែម្តង ។ ពីដំបូងគាត់បានប្តឹង ទាមទារសំណងជម្ងឺចិត្ត ជាទឹកប្រាក់ចំនួន ៩៥០០ ដុល្លារ ដោយចោទ ប្រពន្ធពីបទរំលោភសិទ្ធិឯកជនរបស់ខ្លួន រីឯស្ត្រីជាប្រពន្ធនិយាយថានាងគ្រាន់តែធ្វើលេងគ្មានចេតនា អាក្រក់ណាមួយទេ ព្រោះនាងយករូបភាពនេះចែកចាយតែអ្នកជិតស្និទ្ធមើលប៉ុណ្ណោះ ។
ក្រោយពីពិនិត្យមើលភស្តុតាងមិនសមហេតុផល ចៅក្រ មក៏សម្រេចតំកល់រឿងនេះទុកមិនចាត់ការទេធ្វើឲ្យបុរសជាប្តី ប្រតិកម្មជាខ្លាំង ហើ យបន្ទាប់ពីចាញ់ក្តីប្តី ដែលពោរពេញដោយកំហឹង ម្នាក់នេះក៏សម្រេចចិត្តដាក់ពាក្យ សុំលែងលះ ប្រពន្ធតែម្តង៕