លី ឡាវីន ធុញថប់នឹង ម៉ែយ៉ែមទាក់ទងណាត់ញ៉ាំបាយជាមួយអ្នកធំ
ភ្នំពេញៈ តារាសម្តែងស្រី ចូលចិត្តបញ្ចេញ ភាពសិចស៊ី
ចាស់ដៃ វ័យ២២ឆ្នាំ សម្បូរសាច់ដើមទ្រូង ទ្រលុកទ្រលន់ កញ្ញា លី ឡាវីន
បានបង្ហើបឲ្យដឹងថា ចាប់តាំងពីនាងចូល ប្រឡូកសិល្បៈ រហូតដល់ពេលនេះ
គឺមានបុរសច្រើនណាស់ បានទាក់ទងសុំស្នេហ៍ នាងមិនដាច់ទេ ហើយក្នុងនោះ
សូម្បីតែម៉ែយ៉ែម ក៏ធ្លាប់កេះកៀវទាក់ទង នាងណែនាំឲ្យអ្នកធំនេះអ្នកធំនោះ
ក៏មានច្រើននាក់ដែរ ធ្វើឲ្យមានកើតក្ដីធុញថប់ បង្ហាញអារម្មណ៍ខឹងម្ដងៗ ។
តារាសម្ដែង កំពុងតែក្រសោបបាន ប្រជាប្រិយភាពយ៉ាងក្រាសក្រែល លី ឡាវីន បាននិយាយដោយបើកចំហ នៅក្នុងកម្មវិធីសម្ពោធរឿង «Facebookផ្តាច់ស្នេហ៍» ប្រាប់ LookingTODAY ឲ្យដឹងថា នាពេលកន្លងមក ធ្លាប់មានបុរសជាច្រើន តាមប្រឡោមស្នេហ៍នាងមិនដាច់ មានទាំងចាស់ មានទាំងក្មេង ។ នៅក្នុងនោះ ក៏ធ្លាប់មានម៉ែយ៉ែមខ្លះ ទាក់ទងមកនាងមិនឈប់ ដោយសុំណាត់ទៅដើរលេង និងទៅញុំាបាយជាដើម ពិតជាគួរឲ្យរំខានណាស់ ។
ស្រីស្អាតវ័យក្មេងសាច់សរម៉ដ្ឋ រលោង លី ឡាវីន បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំគិតថា បើទោះបីជាមានគេ (ម៉ែយ៉ែម) ទាក់ទងក៏ដោយ តែវាមិនសំខាន់ទេ ព្រោះថាបើយើងបដិសេធន៍ ច្រើនលើកច្រើនសារ គេក៏មិនហ៊ានបង្ខំយើងដែរ មានអ្នកខ្លះស្តីបន្ទោស ចោទប្រកាន់គេ តែបើខ្ញុំគិតថា យើងគួរកុំស្តីបន្ទោសគេអី មកពីយើងទេ បើយើងបើកភ្លើងខៀវឲ្យគេ គេហ៊ានហើយ ស៊ីសងលើខ្លួនឯងទេ » ។
កញ្ញា លី ឡាវីន បានប្រាប់ឲ្យដឹងទៀតថា កន្លងមកនាងធ្លាប់មានអារម្មណ៍ មួម៉ៅក្តៅក្រហាយខ្លាំង នៅពេលដែលមានអ្នកទាក់ទង មកនិយាយត្រង់ៗថា សុំណាត់ញុំាបាយ ឬក៏និយាយអីស៊ីជម្រៅជាងនេះ តែនាងក៏ត្រូវទ្រាំ ព្រោះអ្នកសិល្បៈគេចមិនផុតឡើយ ចំពោះរឿងបែបនេះឡើយ តែអ្វីសំខាន់គឺការតាំងចិត្តរបស់យើង មិនធ្វើរឿងបែបនេះដាច់ខាត៕