អ្នកបើកយន្តហោះរកចំណូលបានច្រើន តើលោកអ្នកដឹងថាពិបាកយ៉ាងណាខ្លះ?
ឆាកជីវិតជាអ្នកបើកយន្តហោះដឹកអ្នកដំណើរគឺស្ដាប់មើលទៅហាក់ដូចជារំភើបណាស់ និងពោរពេញដោយជីវិតស៊ីវិល័យ និងប្រណីតភាព។ ខាងក្រោមនេះ ជាការរៀបរាប់អំពីអារម្មណ៍ពិតរបស់អ្នកបើកយន្តហោះឲ្យក្រុមហ៊ុនដឹកអ្នកដំណើរធំៗ នៅក្នុងពិភពលោក។ តើពិបាក ឬស្រណុកយ៉ាងណាខ្លះ?
ស្ដាប់ការរៀបរាប់របស់លោក Mike Lowes
លោក Mike Lowes ជាពីឡុតធំ ឬកាពីទែន (Captain) របស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific។ លោកប្រាប់ថាក្នុងឆាកជីវិតតាំងពីក្មេងមកទល់នឹងពេលនេះ លោកបានបម្រើការខាងវិស័យនេះអស់ជាង ៤៥ ឆ្នាំ។ លោកពេញចិត្តនឹងបម្រើការនេះ ហើយរំភើបនឹងគយគន់ទេសភាពដ៏ស្រស់បំព្រងនៅលើដី។ លោកហោះកាត់វាលលំហហ្គោប៊ី (Gobi Desert) – ប្រទេសម៉ុងហ្គោលី – ហោះកាត់វាលស្មៅខៀវខ្ចីដូចក្រាលព្រំនៅប្រទេសម៉ុងហ្គោលី ហោះកាត់មហាកំផែងនៅប្រទេសចិន។ល។

ស្ដាប់លោក Jim McAuslan រៀបរាប់អំពីប្រាក់ឈ្នួលអប្បបរមារបស់ពីឡុត
នៅចក្រភពអង់គ្លេស មានស្ថាប័នមួយគេឲ្យឈ្មោះថា «សមាគមអាកាសយានិកអង់គ្លេស – British Airline Pilots’ Association (Balpa)»។ លោក Jim McAuslan ជាអគ្គលេខាធិការ Balpa ឲ្យដឹងថា លើកលែងតែក្រុមហ៊ុនអាកាសចរណ៍ធំៗ ដូចជាក្រុមហ៊ុន British Airways។ល។ ចំពោះពីឡុតថ្មីថ្មោងដែលទើបចូលបម្រើការទទួលបានប្រាក់បៀវត្សគោលប្រចាំឆ្នាំ ចន្លោះពីជាង ៤១០០០ – ៤៤០០០ ដុល្លារ។ ចំពោះពីឡុតធំ (កាពីទែន – captain) ដែលមានពិសោធន៍បើកយន្តហោះចាប់ពី ២០ ឆ្នាំឡើងលើ និងកាន់តំណែងកាពីទែន ចាប់ពី ៤- ៨ ឆ្នាំ ទទួលបានប្រាក់បៀវត្សគោលប្រចាំឆ្នាំជាង ៨៥០០០ – ១០ ម៉ឺនដុល្លារ។

លោកបន្តថាការងារជាអ្នកបើកយន្តហោះមិនមែនងាយស្រួលដូចមនុស្សទូទៅគិតនោះទេ។ ប្រសិនបើអ្នកតាំងចិត្តថាចាប់អាជីពបើកយន្តហោះ ត្រូវចាប់យកអាជីពនេះទៅមិនខុសទេ ប៉ុន្តែត្រូវត្រៀមចិត្តទុកឲ្យហើយ។ អ្នកបើកយន្តហោះអាចប្រឈមនឹងបញ្ហាពិបាកៗ – ហេវហត់អស់កម្លាំង – មានសម្ពាធផ្លូវចិត្ត – គ្មានពេលវេលាគ្រប់គ្រាន់បានជួបជុំក្រុមគ្រួសារ ឬមិត្តភក្ដិ។ល។ យ៉ាងហោចណាស់ អាកាសយានិកត្រូវអង្គុយបញ្ជាយន្តហោះពីបីម៉ោង រហូតដល់ ១២ ម៉ោង ហើយពេលវេលាចេញដំណើរមិនអាចកំណត់បានទេ ជួនកាល ចេញពេលថ្ងៃ ពេលយប់មិនទៀង។ ពេលខ្លះ រកពេកដេកពួនគ្មាន៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ telegraph និង New York Times