មិន​មែន​​ត្រឹម​តែ​ប្រើ​​កាំភ្លើង​ទេ​ ​ទាហាន​ចិន​ហ្វឹកហាត់​​ប្រើ​​សុទ្ធ​តែ​ដាវ ​​​​បុរាណ​​ក្នុង​​​សីតុណ្ហភាព​​​​​ត្រជាក់​​ -២០អង្សាសេ​

3/05/2015 0 Comments A+ a-

ទាហាន​ចិន​ហ្វឹកហាត់​​ប្រើ​​សុទ្ធ​តែ​ដាវ ​​​​បុរាណ​​ក្នុង​​​សីតុណ្ហភាព​​​​​ត្រជាក់​​ -១៥​អង្សាសេ​ប្រភព៖​ businessinsider.com
កាល​ពី​ពេល​ថ្មី​ៗ​​នេះ ​ទាហាន​ចិន​​បាន​ហ្វឹកហាត់​​​​នៅ​តំបន់​ទឹកកក​​​ក្បែរ​ព្រំដែន​ជា​មួយ​ប្រទេស​រុស្ស៊ី​​​ ជា​ការ​ហ្វឹកហាត់​ដ៏​ខ្លាំងក្លា​ក្នុង​​​​ស្ថានភាព​ត្រជាក់​នៅ​ Heihe​ ខេត្ត​ Heilongjiang។ ​​

​ការ​ហ្វឹកហាត់​​​នេះ​ ​​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​សីតុណ្ហភាព​​ ​-២០​អង្សាសា។ ​ដោយ​​ប្រកាន់​ខ្ជាប់​គោលការណ៍​ហ្វឹកហាត់​​ និង​​ការ​អត់ធ្មត់​ ទាហាន​ទាំង​អស់​បាន​ហ្វឹកហាត់​​ដោយ​មិន​ពាក់​អាវ​​ ​ ដែល​សកម្មភាព​នេះ​ដូច​គ្នា​ទៅ​ហ្នឹង​ការ​ហ្វឹកហាត់​របស់​កង​កម្លាំង​ពិសេស​របស់​កូរ៉េខាងត្បូង​ដែរ។

​​​​​​ការ​ហ្វឹកហាត់​ក្នុង​ស្ថានភាព​ដ៏​ត្រជាក់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​ នេះ​ ​ស្រប​ពេល​ដែល​​ប្រទេស​ចិន​បាន​​បង្កើន​ថវិកា​សម្រាប់​វិស័យ​យោធា​​ប្រមាណ​ ១០%​នៃ​ថវិកា​ជាតិ​សរុប។ ​​

តាម​សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​​ AFP ​ឱ្យ​ដឹង​ថា​ ​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​នឹង​ផ្ដោត​​ទៅ​​លើ​ការ​ហ្វឹកហាត់​កង​កម្លាំង​យោធា​​ដើម្បី​យក​ ឈ្នះ​សង្គ្រាម​ក្នុង​ស្រុក “Local Wars”

សូម​ទស្សនា​សកម្មភាព​ហ្វឹក​ហាត់​របស់​ពួក​គេ៖ ​​

rtr4rdfl 464708152 rtr4riv8 rtr4rdfj