មង្គលការសេដ្ឋីខ្មែរ គិត ម៉េង អ្នកកំដរសុទ្ធតែឧកញ៉ា-ជំទាវ-ឈុតកូនក្រមុំ១៤ម៉ូដ ថ្មីទាំងអស់
-អ្នកច្រៀងកាត់សក់មិនមែនអ្នកកំប្លែងទូរទស្សន៍
-សិល្បករជាមិត្តមិនត្រូវបានអញ្ជើញ
-នាយកដ្ឋានអង្គរក្ស និង ប៉ូលិសក្រុងដាក់កម្លាំងការពារ
- ឈុតទំាង ១៤ របស់កូនក្រមុំកាត់ថ្មីទំាងអស់ដោយជាងមកពីក្រៅប្រទេស
-អ្នកកំដរសុទ្ធតែជាឧកញ៉ា និង ជំទាវ
-ពិធីលៀងសាយភោជន៍ទទួលភ្ញៀវជាង ៣ ពាន់ នាក់
-សិរីមង្គលទទួលបន្ទុកពិធីការ
-សរុបគម្រោងថវិកាជាងមួយលានដុល្លារអាមេរិក។
-សិល្បករជាមិត្តមិនត្រូវបានអញ្ជើញ
-នាយកដ្ឋានអង្គរក្ស និង ប៉ូលិសក្រុងដាក់កម្លាំងការពារ
- ឈុតទំាង ១៤ របស់កូនក្រមុំកាត់ថ្មីទំាងអស់ដោយជាងមកពីក្រៅប្រទេស
-អ្នកកំដរសុទ្ធតែជាឧកញ៉ា និង ជំទាវ
-ពិធីលៀងសាយភោជន៍ទទួលភ្ញៀវជាង ៣ ពាន់ នាក់
-សិរីមង្គលទទួលបន្ទុកពិធីការ
-សរុបគម្រោងថវិកាជាងមួយលានដុល្លារអាមេរិក។
គម្រោងអាពាហ៍ពិពាហ៍អ្នកឧកញ៉ា គិត ម៉េង បានត្រូវទម្លាយចេញដោយសាមីខ្លួនកូនក្រមុំអតីតតារាចម្រៀង និង ជាពិធីការិនី ស្រីតូច ចំណាន កាលពីសប្តាហ៍មុនដែលកំពុងក្លាយជាប្រធានបទខ្សឹបខ្សៀវក្នុងចំណោមអ្នកសិល្បៈ ដោយសារថា គ្មានមិត្តរួមអាជីពណាត្រូវបានទទួលការអញ្ជើញចូលរួមនោះឡើយ។
ធៀបការ ស្រីតូច ចំណាន ជាមួយអ្នកឧកញ៉ា គិត ម៉េង ចេញហើយ!
សិល្បករជាមិត្តមិនត្រូវបានអញ្ជើញ
អ្នកសិល្បៈបីបួនរូបដែល ធ្វើការសាកសួរ បាននិយាយប្រាប់ថា ពួកគេរំភើបអបអរនិងដំណឹងនេះ ប៉ុន្តែអះអាងថា មិនបានទទួលការអញ្ជើញទេ។
នាយកដ្ឋានអង្គរក្ស និង ប៉ូលិសក្រុងដាក់កម្លាំងការពារ
ប៉ូលិសក្រុង និង កងអង្គរក្សចាត់វិធានការណ៍ការពារដោយសារប្រមុខរដ្ឋាភិបាល អ្នកនយោបាយ អ្នកមុខអ្នកការផ្នែកធុរកិច្ចត្រូវបានអញ្ចើញចូលរួមតាំងពីព្រឹកព្រហាមថ្ងៃទី ២០ ខែ មិនា កម្លាំងសន្តិសុខសម្រាប់រក្សាសណ្ដាប់ធ្នាប់ត្រូវបានគេឃើញឡើងចុះជួបប្រជុំគ្នានៅគេហដ្ឋានអ្នកឧកញ៉ា គិតម៉េង សង្កាត់ទួលទំពូង។ ប្រភពសុំមិនបញ្ចេញឈ្មោះអះអាងថា ផ្លូវច្រើនខ្សែនៅតំបន់នោះនឹងត្រូវផ្អាកចរាចរណ៍តំាំងពីល្ងាចថ្ងៃទី ១៩។
សិរីមង្គលទទួលបន្ទុកពិធីការ
ក្រុមហ៊ុនពិធីការ សិរីមង្គល នឹងទទួលបន្ទុករៀបចំមួយចំណែកលើផ្នែកបដិសណ្ឋារកិច្ចបែបប្រពៃណី រីឯ ពេលយប់មានការចូលរួមរៀបចំពីក្រុមហ៊ុនពិធីការជួលមកពីប្រទេសថៃ។
សូម្បីតែការផាត់មុខកូនក្រមុំត្រូវបានអញ្ជើញមកពីប្រទេសថៃដោយកាលពីថ្ងៃសុក្រកន្លងទៅកូនក្រមុំត្រូវបានគេឃើញទៅដល់ក្រុងបាងកកតាមជើងយន្តហោះ PG932 បាងកក អែរវេស៍ ដើម្បីទៅសាកការតុបតែងមុខ។ ប្រភពអះអាងថា ហាងសុជាតិ គឺអ្នកស្រីគង់ កុល្លីនដែលជាជាងធ្វើសក់ប្រចាំរបស់កូនក្រមុំនឹងចូលរួមតុបតែងសក់ក្នុងថ្ងៃពិសេសសម្រាប់នាងផងដែរ។
សំលៀកបំពាក់ទំាង ១៤ ឈុតសម្រាប់ពិធីទំាងព្រឹក និង ល្ងាចកុម្ម៉ង់កាត់ពីហាងល្បីមួយនៅបាងកក លើកលែងតែឈុតកាត់នំ ដែលកុម្ម៉ង់ពីសិង្ហបុរី។
ព័ត៌មានដែលផ្សាយមិនពិតកន្លងមក
១/ប្រភពអះអាងថា តម្លៃឈុតកាត់នំ និង ឈុតអាពាហ៍ពិពាហ៍ទំាងអស់ ក៏មិនទាន់ស្មើរនឹង ៥ ម៉ឺនដុល្លារនៅឡើយ ចំណែកការផ្សាយថា តម្លៃរ៉ូបកាត់នំដល់ទៅ ១០ ម៉ឺនដុល្លារគឺជាការបំប៉ោងតួលេខទាញការចាប់អារម្មណ៍និងវិភាគ។
២/ចចាមអារ៉ាមថា អ្នកកំប្លែង CTN ដែលនឹងចូលរួមច្រៀងកាត់សក់ត្រូវបានបដិសេធ។ ប្រភពអះអាងថា អ្នកមុខអ្នកការចូលរួមកាត់សក់ច្រើន ចំណែកអ្នកច្រៀងបុរាណនិងកាត់សក់ ជាអ្នកអាជីពមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
៣/គ្មានសិល្បការិនីចូលរួមកំដរកូនក្រមុំដូចការលើកឡើងនោះឡើយ។ អ្នកកំដរទាំងសងខាងសុទ្ធតែជាឧកញ៉ា និង ជំទាវដែលរៀបការរួចទៅហើយ៕