ពេលនេះ អ្នកគ្រូ នាង ផល្លា វ៉ាដាច់គេ តែសូមចូលរួមបោះឆ្នោតបន្តទៀត
គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ អ្នកគ្រូ នាង ផល្លា
ជានាយិកាសាលាបង្រៀនកុមារពិការភ្នែក និងគថ្លង់ខ្មែរ
បានទទួលសំឡេងឆ្នោតច្រើនជាងគេក្នុងចំណោមបេក្ខជនចុងក្រោយទាំង
១០រូបក្នុងកម្មវិធីពានរង្វាន់គ្រូឆ្នើមពិភពលោក Global Teacher Prize
2015។
រហូតដល់ពេលនេះ អ្នកគ្រូ នាង ផល្លា អាចទទួលបានការបោះឆ្នោតជាង ៩ម៉ឺនសំឡេង ហើយបេក្ខជនបន្ទាប់ដែលទទួលបានសំឡេងឆ្នោតច្រើនដែរនោះ គឺលោកគ្រូ Aziz Royesh មកពីប្រទេសអាហ្វហ្គានីស្ថាន ដែលទទួលបានការបោះឆ្នោតជិត ៤ម៉ឺនសំឡេង។ បេក្ខជន ៨រូបទៀតសុទ្ធតែទទួលបានការបោះឆ្នោតក្រោម ១ពាន់សំឡេង។
យ៉ាងណា អ្នកគ្រូ ផល្លា នៅតែត្រូវការការបោះឆ្នោតគាំទ្របន្តទៀត ដោយប្រិយមិត្តអាចបោះឆ្នោតម្ដងក្នុងមួយថ្ងៃពីថ្ងៃនេះ ដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ (ចុចត្រង់នេះដើម្បីបោះឆ្នោតឲ្យអ្នកគ្រូបន្តទៀត)។
អ្នកគ្រូ ផល្លា បានធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ប្រទេស អារ៉ាប់រួម កាលពីព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ដើម្បីប្រជែងយកប្រាក់រង្វាន់១លានដុល្លារអាមេរិកពីកម្មវិធី Global Teacher Prize ជាមួយគ្រូបង្រៀន៩នាក់ផ្សេងទៀត។ នេះបើតាមការឲ្យដឹងពីក្រសួងអប់រំយុវជន និងកីឡា លើទំព័រ Facebook។
ការប្រកាសលទ្ធផលផ្លូវការពានរង្វាន់គ្រូឆ្នើមពិភពលោកនឹង ប្រព្រឹត្តទៅនៅយប់ ថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០១៥នេះ វេលាម៉ោង ៩:៣០ នាទីយប់ ម៉ោងនៅកម្ពុជាតាមរយៈការផ្សាយផ្ទាល់ ពីទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម លើគេហទំព័រ www.globalteacherprize.org ។
អ្នកគ្រូ នាង ផល្លា បានប្រកាសពីជំហររបស់ខ្លួនថា “បើឈ្នះ ខ្ញុំនឹងបរិច្ចាគប្រាក់ទាំងអស់ជូនអង្គការគ្រួសារថ្មី បើចាញ់ខ្ញុំនឹងនៅបន្តជួយកុមារគ ថ្លង់ រហូតខ្ញុំអស់ជីវិត” ៕
ដោយ៖ វ៉ាន់ថន
ប្រភព ពីសប្បាយ
រូបថត៖ Krousar Thmey Foundation