នាយករដ្ឋមន្រ្តីចិន លី កឺឈាំង ធ្វើសន្និសីទកាសែត ក្រោយប្រជុំពេញអង្គប្រចាំឆ្នាំរបស់សភាចិន
កិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់សភាប្រជាមានិតចិន បានបិទបញ្ចប់ទៅ នៅថ្ងៃអាទិត្យទី ១៥ មីនានេះ។ លោក លី កឺឈាំង នាយករដ្ឋមន្រ្តីចិន និងជាបុរសខ្លាំងទីពីរក្នុងអំណាចនយោបាយចិន បានធ្វើសន្និសីទកាសែតមួយ ជាមួយអ្នកសារព័ត៌មាន ដើម្បីអះអាងពីគោលនយោបាយ ក៏ដូចជាគោលជំហររបស់ចិន ទាក់ទិនទៅនឹងបញ្ហាសំខាន់ៗជាច្រើន។ បញ្ហាទាំងនោះមានដូចជា ការរើបំរះរបស់ប្រជាជនហុងកុង ទំនាក់ទំនងជាមួយជប៉ុន និងបញ្ហាការប្រយុទ្ធប្រឆាំងនឹងផ្សែងពុលនៅតាមទីក្រុងជាដើម។ ទន្ទឺមនឹងពេលដែលសេដ្ឋកិច្ចចិន ហាក់ជួបនូវបញ្ហាមិនសូវកើនឡើងខ្លាំងដូចសព្វដង ចិនកំពុងប្រឈមមុខនូវបញ្ហាសង្គមជាច្រើន ដែលត្រូវដោះស្រាយ បូកផ្សំទាំងជម្លោះ ជាមួយប្រទេសជិតខាង នៅក្នុងដែនសមុទ្រទៀតផង។
លោកលី កឺឈាំង នាយករដ្ឋមន្រ្តីចិន បានធ្វើសន្និសិតកាសែត បន្ទាប់ពីបានបិទបញ្ចប់ កិច្ចប្រជុំសភាពេញអង្គប្រចាំឆ្នាំ។ សន្និសីទកាសែតនេះ វាមិនខុសពីការធ្វើសេចក្តីប្រកាសនយោបាយ ដែលគេ សរសេរទុកមុនទេ។ ព្រោះថា អ្នកកាសែត ដែលចូលរួមទាំងអស់៨០០នាក់ ត្រូវតែផ្ញើរសំណួរទៅឲ្យគេមុន រូចហើយទើបបានគេសម្រេចថា សំណួរណាគេត្រូវឆ្លើយ។ នេះជាទម្លាប់ទៅហើយ នៅក្នុងប្រទេសចិន ដែលជាប្រទេសកុម្មុយនីស្ត។
ហុងកុង៖ប្រទេសចិនតែមួយ តែរបបពីរ
ទាក់ទិននឹង គោលជំហររបស់រដ្ឋាភិបាលចិន ក្នុងវិបត្តិនៅហុងកុង លោក លី កឺឈាំង បានអះអាងថា រដ្ឋាភិបាលចិន គ្មានចេតនាទៅបន្ថែមការរិតបន្តឹងនយោបាយលើតំបន់ហុងកុងទេ។ លោកថា ចិនមិនចាំបាច់ទៅធ្វើរឿងអញ្ចឹងទេ។ លោកបញ្ជាក់ថា ចិននៅតែទទួលស្គាល់ នូវលក្ខណៈពិសេសរបស់តំបន់ហុងកុងដែលជា ប្រទេសតែមួយ តែមានប្រពន្ធ័គ្រប់គ្រងពីរ។ គាត់ថា នេះជាគោលការណ៍គ្រិះ ដែលគេមិនអាចកែប្រែ តាមតែចិត្តនឹកឃើញទេ ហើយអ្វីៗត្រូវតែធ្វើឡើង ដោយគោរពការចង់បានរបស់ប្រជាជាតិទាំងមូល។

ត្រង់ចំណុចនេះ យើងឃើញថា លោកលី កឺឈាំង និយាយមិនដាច់ស្រាច់ទាល់តែសោះ។ គាត់ហាក់ចង់មានន័យថា ចិនទទួលស្គាល់ថា ហុងកុងមានរបបគ្រប់គ្រងដាច់ដោយឡែកពីចិន ប៉ុន្តែអ្វីៗ ត្រូវតែជាការគូសវាស របស់ប្រទេសចិនទាំងមូល។ មានន័យថា នរណាអ្នកសម្រេច គឺសភាចិន និងបក្សកុម្មុយនីស្តចិនដដែល។ បើយើងមើលទៅឃើញថាមែន ចិនព្រមបើកផ្លូវ ឲ្យហុងកុងមានការបោះឆ្នោតដោយសេរី ពោលគឺមានប្រពន្ធ័គ្រប់គ្រង ផ្សេងពិតមែន ប៉ុន្តែបេក្ខភាពឈរឈ្មោះ គឺចិនជាអ្នកចាត់តាំង ពីក្រុងប៉េកាំង។ នេះហើយដែលលោក លី កឺឈាំង ហៅថា ប្រទេសតែមួយ តែរបបគ្រប់គ្រងពីរ។
បើសិនជាចិនចិត្តសឿង ហ៊ានថាហ៊ានធ្វើមែន ចិនត្រូវតែប្រគល់អធិបតេយ្យភាពនយោបាយពិតប្រាកដ ឲ្យទៅប្រជាជនហុងកុង។ ពោលគឺឲ្យប្រជាជនហុងកុង គេអាចបោះឆ្នោតជ្រើសរើសអ្នកដឹកនាំគេ ដោយសេរី ហើយ បេក្ខជនម្នាក់ៗ អាចឈរឈ្មោះបានដោយសេរី មិនមែនជាបេក្ខជន ដែលតែងតាំង ដោយបក្សកុម្មុយនីស្តចិនទេ។ នេះ ទើបបានគេហៅថា ប្រទេសចិនតែមួយ តែរបបគ្រប់គ្រងពីខុសគ្នា។
បរាជ័យក្នុងការកាត់បន្ថយផ្សែងពុល៖ លី កឺឈាំង មាត់ផ្សេងចិត្តផ្សឹង
លោក លី កឺឈាំង បានសារភាពថាចិនជួបបរាជ័យ ដែលធ្វើកិច្ចការនេះ មិនបាន សម្រេច។ នេះជាលើកទីមួយហើយ ដែលយើងបានឮពាក្យនេះ ចេញពីមាត់ថ្នាក់ដឹកនាំចិន ព្រោះថាកន្លងមក ចិនគិតតែពីអួតថា គេខំប្រឹងធ្វើសព្វបែប សព្វយ៉ាង ដើម្បីកាត់បន្ថយផ្សែងពុល នៅតាមទីក្រុងធំៗ។

បើយើងនិយាយឲ្យខ្លីទៅ គឺចិនរងគ្រោះ ដោយសារតែ កំណើនសេដ្ឋកិច្ចខ្លួនឯង។ សេដ្ឋកិច្ចចិនរីកធំធាត់ខ្លាំង ដែលធ្វើឲ្យប្រជាជនមានជីវភាពធូរធា គ្រាន់បើច្រើន។ ដូច្នេះម្នាក់ៗនាំគ្នា ទិញឡានទិញម៉ូតូជិះសឹងគ្រប់គ្នា។ មួយវិញទៀត កន្លែងដែលសំបូរការងារ មានរោងចក្រ មានការដ្ឋានសំណង់រីកស្គុះស្គាយ គឺមានតែនៅតាមក្រុងធំៗ ដូច្នេះ មនុស្សម្នា នាំគ្នាមករស់នៅកកកុញ។ ហើយការប្រើប្រាស់យានជំនិះ និងថាមពលអគ្គីសនី វាកើនឡើងទៅតាមនេះដែរ។ ផ្សែងយានជំនិះជាចំណែកមួយ នៃការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស ប៉ុន្តែផ្សែងពុល ដែលហុយចេញពីរោងចក្រឧស្សាហកម្មចិន មានច្រើនលើសលប់ ជាងនេះទៅទៀត។ សុខភាពប្រជាជនចិន ដែលរស់នៅតាមទីក្រុងធំៗ គឺជួបគ្រោះថា្នក់សម្បើមណាស់ ព្រោះថាផ្សែងពុលទាំងនេះហើយ ដែលជា ប្រភពនៃជម្ងឺមហារីកសួត នឹងប្រព័ន្ធផ្លូវដង្ហើម។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានស្រ្តី អ្នកនិយាយទូរទស្សន៍ចិនម្នាក់ បានធ្វើវីដេអូឯកសារមួយ និយាយអំពី ឥទ្ធិពលអាក្រក់ របស់ផ្សែងពុលក្នុងបរិយាកាស ដែលមនុស្សក្នុងក្រុង ដកដង្ហើមចូលក្នុងខ្លួនរាល់ថ្ងៃ។ វីដេអូឯកសារ (Under the dome)នេះ គ្រាន់តែដាក់ផ្សាយតាមអ៊ីធើនែតភ្លាម មានមនុស្សចូលមើល រហូតដល់ ១៥៥លាននាក់ ហើយភាគច្រើនជាជនជាតិចិនតែម្តង។ នេះសបង្ហាញឲ្យឃើញថា ប្រជាជនចិន ជាពិសេសអ្នកនៅតាមទីក្រុង ដែលមានវ័យក្មេងៗ មានការចាប់អារម្មណ៍ ពីបញ្ហានេះខ្លាំង។ ប៉ុន្តែ រដ្ឋាភិបាលចិន បានបិទខ្ទប់ លែងឲ្យមនុស្ស ចូលទៅមើលវីដេអូនេះបាន។
នេះមានន័យថាម៉េច មានន័យថា សម្តីរបស់លោក លឺ កឺឈាំង ដែលសារភាពថា ចិនជួបបរាជ័យ ក្នុងការកាត់បន្ថយផ្សែងពុល ហើយចិនត្រូវតែធ្វើវាឲ្យបានល្អជាងនេះ វាមិនខុសពីផ្សែងឡាន ដែលហុយចោល បាត់ស្រមោលនោះទេ។ មាត់និយាយថា រដ្ឋាភិបាលយកចិត្តទុកដាក់ បន្តែគ្រាន់តែវីដេអូ ដែលគេនិយាយពន្យល់ពីផលវិបាកនៃផ្សែងពុលតាម ទីក្រុង បែរជាបិទមិនឲ្យគេផ្សាយ។ សរុបទៅ ការនិយាយ និងការអនុវត្តជាក់ស្តែងវាខុសគ្នា។ មាត់ថាចង់ប្រយុទ្ធប្រឆាំងនឹងផ្សែងពុល ឲ្យបានជោគជ័យ ប៉ុន្តែរដ្ឋាភិបាលចិនខ្លួនឯង គ្មានទាំងសេចក្តី ក្លាហាន ហានទទួលឲ្យគេនិយាយអំពីគ្រោះថ្នាក់ផ្សែងពុលនៅតាមទីក្រុង ដែលប្រជាជនចិនរាប់រយលាននាក់ កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ផង តើឲ្យគេអាចសង្ឃឹមអ្វីទៅ?
កំណើនសេដ្ឋកិច្ចមិនសូវល្អ គោលនយោបាយកូនតែមួយ ចាប់ផ្តើមហុចផលអវិជ្ជមាន៖
វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ លោក នាយករដ្ឋមន្រ្តីចិន បានធានាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីពង្រឹងសេដ្ឋកិច្ចចិនឡើងវិញ។ ឆ្នាំ ២០១៤ សេដ្ឋកិច្ចចិន មានកំណើនត្រឹម៧ភាគរយប៉ុណ្ណោះ ដែលតួលេខនេះទៀបណាស់ បើប្រៀបធៀប ទៅឆ្នាំមុនៗ។ លោកថា ចិននឹងធ្វើកំណែទម្រង់ចាំបាច់ជាច្រើន ដើម្បីកុំឲ្យ សេដ្ឋកិច្ចចិន រពឹងតែទៅលើការនាំចេញ បន្តែត្រូវពង្រីកទីផ្សារក្នុងស្រុក ព្រម ទាំងកាត់បន្ថយអតិផរណារបស់ប្រាក់យាន់។ រដ្ឋាភិបាល នឹងជម្រុញធនាគារកណ្តាល ឲ្យផ្តល់ប្រាក់កម្ចី ឲ្យបានទូលំទូលាយ ទៅលើវិស័យមួយចំនួន ដែលចិនមានសក្តានុពល។

លោក លី កឺឈាំង ក៏បានលើកឡើងផងដែរ ថា សភាប្រជាមានិតចិន កំពុងតែពិភាក្សាគ្នា ដើម្បីរុះរើគោលនយោបាយកូនមួយ។ ផលអវិជ្ជមាននៃគោលនយោបាយនេះ បានធ្វើឲ្យ ប្រជាជនចិនបច្ចុប្បន្ន មានមនុស្សចាស់កាន់តែច្រើនទៅៗ ព្រោះក្មេងដែលកើតមានចំនួនតិច ពេក។ ហើយមួយវិញទៀត ចំនួនមនុស្សប្រុសនិងមនុស្សស្រី វាមិនមានតុល្យភាព ដែលកំពុងចោទជាបញ្ហាសង្គម មួយចំនួនផងដែរ។ ដូច្នេះ ការហាមឃាត់មិនឲ្យប្រជាជនមានកូនលើសពីមួយនេះ អាចនឹងត្រូវសើរើ ទៅថ្ងៃមុខ ប៉ុន្តែគេត្រូវការការពិភាក្សាគ្នា ឲ្យបានម៉ត់ចត់។
ចិនត្រៀមខ្លួនជានាជាមួយជប៉ុន តែជប៉ុនត្រូវមានសេចក្តីក្លាហាន ហ៊ានទទួលការពិត ដែលធ្លាប់ធ្វើបាបចិន៖
ជម្លោះរវាងជប៉ុននិងចិន ជាបញ្ហាដដែលៗ ដែលថ្នាក់ដឹកនាំចិន និយាយតាមគ្នា ឡើងចង់សឹកមាត់ទៅហើយ។ លោក លី កឺឈាំង និយាយថា ចិនមានឆន្ទៈផ្សះផ្សារ កសាងមិត្តភាពរវាងជប៉ុននឹង ចិន។ ប៉ុន្តែលោកបានបញ្ជាក់ថា ទន្ទឹមគ្នានេះ ជប៉ុនត្រូវតែមានសេចក្តីក្លាហាន ហ៊ានទទួលស្គាល់ការពិត អំពីទង្វើសាហាវព្រៃផ្សៃរបស់ទាហានខ្លួន កាលពីជំនាន់ទសវវត្សឆ្នាំ ៣០-៤០ នៅពេលដែលជប៉ុនចូលមកទន្រ្ទានទឹកដីចិន។

លោក លី បន្ថែមថា ប្រជាជនជប៉ុនខ្លួនឯងក៏ធ្លាប់រងការឈឺចាប់ដែរ ក្នុងពេលសង្គ្រាមលោកលើកទីពីរ ដូច្នេះគេគួរយល់ពីប្រវត្តិសាស្រ្ត ដ៍វេទនារបស់ចិន ដែលត្រូវបានជប៉ុនជិះជាន់។ លោកបញ្ជាក់ទៀតថា ចិនមិនដែលស្អប់ប្រជាជនជប៉ុនទេ ប៉ុន្តែមានតែថ្នាក់ដឹកនាំជប៉ុនទេ ដែលតែងតែធ្វើឫកក្រអឺតក្រទម មើលងាយប្រវត្តិសាស្ត្រ មិនទទួលស្គាល់ពីកំហុងឆ្គងរបស់ខ្លួន ដែល ធ្លាប់ធ្វើទៅលើជាតិសាសន៍ដ៏ទៃ។ បើជប៉ុនចង់ពង្រឹងវិស័យយោធា ចិនក៏គេមានលទ្ធភាពធ្វើដែរ៕ ប្រភពៈ RFI