WhatsApp ដាក់មនុស្សមួយក្រុមឱ្យធ្វើតេស្តមុខងារ Voice Calls លើទូរស័ព្ទ Android កុំឱ្យចាញ់ Facebook
WhatsApp ប្រហែលកាន់តែជិតចេញមុខងារនិយាយឆ្លើយឆ្លង voice calling មែនទែនហើយ។ នេះបើតាមគេហទំព័រ mashable។ ក្រុមហ៊ុនដែលត្រូវបាន Facebook ទិញយកផ្ដាច់កាលពីចុងឆ្នាំ២០១៤ ក្នុងទឹកប្រាក់ ១៩ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងដាក់មនុស្សមួយក្រុមដើម្បីពួកគេធ្វើតេស្តមុខងារ voice calling នេះនៅលើប្រព័ន្ធប្រតិបត្តិការ Android។
ពុំទាន់មានសេចក្ដីរាយការណ៍ណាមួយបញ្ជាក់អំពី តើនៅពេលណាមុខងារនឹងនឹងចេញឱ្យប្រើបានទូលំទូលាយ ឬនៅពេលណាអ្នកប្រើ iPhone អាចប្រើបានដែរនោះទេ។ អ្នកបញ្ចេញមតិមួយចំនួននៅលើគេហទំព័រ reddit បានរបាយការណ៍ថា ពួកគេបានឃើញមុខងារថ្មី voice calling កាលពីដើមសប្ដាហ៍នេះ ហើយ user ម្នាក់ក្នុងចំណោមនោះបានបង្ហោះវីដេអូនៅលើ Youtube បង្ហាញអំពីមុខងារនេះថែមទៀត។ Voice calling លើ WhatsApp ដែលត្រូវបានបង្ហោះនោះ មានលក្ខណៈដូចគ្នាច្រើនទៅនឹង voice calling លើ Viber, Facebook Messenger ឬ WeChat ដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន WhatsApp ធ្លាប់បានប្រកាសជាសាធារណៈ ថា មុខងារខលសំឡេង បានកំពុងត្រូវបានអភិវឌ្ឍតាំងពីឆ្នាំ២០១៤ ក្នុងសមាជទូរស័ព្ទពិភពលោក MWC 2014 មកហើយ។ យ៉ាងណា ក្រុមហ៊ុនបានឱ្យដឹងទៀតថា ការធ្វើតេស្តមានតែនៅលើស្មាតហ្វូន Android ប៉ុណ្ណោះ ចំពោះ iPhone នៅពុំទាន់ទេ។
ក្រុមហ៊ុនបណ្ដាញផ្ញើសារល្បីឈ្មោះនេះ បានប្រកាសរបាយការណ៍ចំនួនអ្នកប្រើ WhatsApp កាលពីខែមករា ២០១៥ ថា មកដល់ពេលនេះមាន active user ប្រមាណ ៧០០លាននាក់ហើយ ដែលពួកគេបានផ្ញើសារប្រមាណ ៣០ពាន់លានសារក្នុងមួយថ្ងៃៗ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ mashable
