តាម​ពិត…អតីត​បេក្ខភាព The Voice Cambodia ចំរើន សុភ័ក្ដ្រ មានអាដែងណែន៏!!!!!!!

2/12/2015 0 Comments A+ a-

អតីត​បេក្ខភាព​វគ្គ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី The Voice Cambodia កញ្ញា ចំរើន សុភ័ក្ដ្រ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា កញ្ញា មាន​គូ​ដណ្ដឹង​រួច​ហើយ គឺ​តាំង​ពី​មុន​ចូល​រួម​ប្រឡង​កម្មវិធី​ប្រឡង​ចម្រៀង​ខាង​លើ​នេះ​ទៅ​ទៀត។

អនាគត​ស្វាមី​របស់​កញ្ញា ចំរើន សុភ័ក្ដ្រ ឈ្មោះ ថុន ច័ន្ទ​មុន្នី មាន​វ័យ​២៤​ឆ្នាំ ជា​និស្សិត​សិក្សា​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្នុង​ក្រុម​របស់​កញ្ញា​ដែរ។ សុភ័ក្ដ្រ ប្រាប់​ថា កញ្ញា និង​គូ​ដណ្ដឹង​មិន​មែន​ជា​មនុស្ស​ឆ្ងាយ​គ្នា​ទេ តែ​អ្នក​ជាប់​សាច់​ជាប់​ឈាម​នឹង​គ្នា​ខ្លះ​ៗ​ដែរ។ ប៉ុន្តែ​យ៉ាង​ណា មុន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ធ្វើ​ជា​គូ​ដណ្ដឹង​ជាមួយ​គ្នា កញ្ញា និង​គូ​ដណ្ដឹង​បាន​ស្គាល់​រាប់​អាន​គ្នា​ប្រមាណ​២-៣​ឆ្នាំ​ឯណោះ​។



កញ្ញា ចំរើន សុភ័ក្ដ្រ និង​គូ​ដណ្ដឹង​លោក ថុន ច័ន្ទ​មុន្នី ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ(រូប​ថត ៖ FB សុភ័ក្ដ្រ)

ចំរើន សុភ័ក្ដ្រ និង​លោក ថុន ច័ន្ទ​មុន្នី បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ ២០១៤ កន្លង​ទៅ ដែល​គិត​មក​ទល់​នឹង​ពេល​នេះ​ជាង​កន្លះ​ឆ្នាំ​ទៅ​ហើយ។ ទោះ​យ៉ាង​នេះ​ក្ដី​កញ្ញា ថ្លែង​ថា មិន​ទាន់​មាន​គម្រោង​រៀប​ការ​ក្លាយ​ជា​គូ​ស្វាមី​នឹង​គ្នា​ក្នុង​ពេល​ឆាប់​ៗ ​នេះ​ទេ។ កញ្ញា ថា រង់​ចាំ​ឲ្យ​ទាំង​សង្ខាង​រឹង​ដៃ​ជើង​ដូច​គ្នា​ដូច​គ្នា​សិន ម្យ៉ាង​ទៀត​កញ្ញា និង​គូ​ដណ្ដឹង​សុទ្ធ​តែ​ជាប់​ការ​សិក្សា​រៀង​ខ្លួន​ទៀត។

ជាមួយ​នឹង​ការ​ភ្ជាប់​ពាក្យ​ទុក​យូរ​ដូច្នេះ អ្នក​ចម្រៀង​បុរាណ​រូប​នេះ ក៏​បាន​ឆ្លើយ​តប​ដែរ​ថា ​នាង​មិន​មាន​ការ​បារម្ភ​ឡើយ បើ​ទោះ​មាន​ការ​លើក​ឡើង​ថា ភ្ជាប់​ពាក្យ​ទុក​យូរ​ជូរ​ផ្អូម ដោយ​ហេតុ​ថា​ពួក​នាង​ទាំង​ពីរ​ស្រឡាញ់ និង​យល់​ចិត្ត​គ្នា​ច្បាស់​ណាស់។ “ខ្ញុំ​មិន​គិត​អីចឹង…គឺ​ពួក​យើង​សុទ្ធ​តែ​ដឹង​ចិត្ត​គ្នា​រៀង​ខ្លួន​ហើយ អីចឹង​ខ្ញុំ​ដូច​ជា​មិន​បារម្ភ​អី​ទេ!”។

កញ្ញា ចំរើន សុភ័ក្ដ្រ គឺ​ជា​និស្សិត​ឆ្នាំ​ទី៤​នៅ​សាលា​ភូមិន្ទ​សិល្បៈ​ជំនាញ​ខាង​ចម្រៀង​បុរាណ។ ប៉ុន្តែ​កញ្ញា​បាន​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ក្រោយ​ចូល​រួម​ប្រជែង​ក្នុង​ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក The Voice Cambodia ដោយ​បាន​បន្ត​រហូត​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ជាមួយ​នឹង​ការ​ច្រៀង​បទ​ចម្រៀង​សម័យ។



តារា​ចម្រៀង​បុរាណ​រូប​នេះ ត្រៀម​ខ្លួន​ក្លាយ​ជា​តារា​ចម្រៀង​សម័យ​អាជីព​ជាមួយ​ផលិតកម្ម​ហង្សមាស បន្ទាប់​ពី​ផលិតកម្ម​មួយ​នេះ​ទើប​បើក​ផលិត​កម្ម​មួយ​ទៀត​ឈ្មោះ​ថា WE Production ទទួល​យក​បេក្ខភាព The Voice Cambodia ១៥នាក់​មក​ធ្វើ​ជា​តារា​ចម្រៀង ហើយ សុភ័ក្ដ្រ ក៏​មាន​ឈ្មោះ​ក្នុង​នោះ​ដែរ។

ទោះ​យ៉ាង​នេះ​ក្ដី កញ្ញា ថ្លែង​ថា នឹង​មិន​ភ្លេច​ចម្រៀង​បុរាណ​ដែល​ផ្ដល់​ឲ្យ​កញ្ញា​នូវ​ការ​ចាប់​ផ្ដើម​ក្នុង​ វិស័យ​សិល្បៈ និង​ជា​អ្វី​ដែល​កញ្ញា​ស្រឡាញ់​ចូល​ចិត្ត​តាំង​ពី​តូច​ៗ​នោះ​ដែរ៕



អត្ថបទ៖ ទារិកា