អាមេរិកគ្រោងប្រើទាហានមនុស្សយន្តជំនួសមនុស្ស (មានវីដេអូ)
សហរដ្ឋអាមេរិក មានគម្រោងប្រើទាហានមនុស្សយន្តដើម្បីចូលសមរភូមិជំនួសកងទ័ពរបស់អាមេរិករាប់ពាន់នាក់នៅថ្ងៃអនាគត។ កាលពីឆ្នាំ២០១៤ កន្លងទៅ អតីតមេបញ្ជាការជាន់ខ្ពស់របស់អាមេរិក លោក Robert Cone បានបញ្ជាក់ថា មនុស្សយន្តអាចប្រើប្រាស់ ដើម្បីកាត់បន្ថយចំនួនយោធាអាមេរិករហូតដល់ ១ ភាគ ៤ នៅមុនឆ្នាំ ២០៣០។
បើតាមអ្នកជំនាញយោធាអាមេរិក ការធ្វើបែបនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះ វាអាចជួយកាត់បន្ថយចំនួនមនុស្ស ប៉ុន្តែបង្កើនអនុភាពនៃការប្រយុទ្ធ ព្រោះថា មនុស្សយន្តទាំងនោះត្រូវបានគេបំពាក់ដោយបច្ចេកវិទ្យាយ៉ាងទំនើបដែល អាចធ្វើបេសកកម្មផ្សេងៗយ៉ាងមានប្រសិទ្ធិភាពបំផុត។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា គម្រោងនេះអាចនឹងទទួលជោគជ័យឬ យ៉ាងណាទេ ព្រោះដើម្បីឲ្យគម្រោងនេះសម្រេចទៅបាន អាមេរិកក៏ត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីផលិតមនុស្សយន្តទាំងនេះ។
ពេលបច្ចុប្បន្ននេះ អាមេរិកបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក(Drone) ជាច្រើនដើម្បីវាយប្រហារនៅក្រុមជ្រុលនិយមជាច្រើននៅប្រទេសប៉ាគីស្ថាន និង នៅប្រទេសមួយចំនួនទៀត ។
យ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្សមួយចំនួន ក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ ជុំវិញការប៉ុនប៉ងប្រើប្រាស់មនុស្សយន្តដើម្បីជំនួសកងកម្លាំងយោធារបស់អាមេរិក ព្រោះថា មនុស្សយន្តទាំងនោះ តែងវាយប្រហារលើមនុស្ស ឬ គោលដៅយ៉ាងសាហាវបំផុត ដោយគ្មានគិតមនុស្សធម៌អ្វីឡើយ។
ខាងក្រោមនេះ គឺជាមនុស្សយន្តដែល អាមេរិកគ្រោងប្រើប្រាស់ក្នុងសមរភូមិ៖
ប្រែសម្រួល៖ រស្មី
ប្រភព៖ www.telegraph.co.uk & cbsnews.com