អង់គ្លេស​ចំណាយ​ប្រាក់​២០លាន​ដុល្លារ​ គ្រាន់​តែ​យាម​មិន​ឲ្យ​ Julian Assange ចេញ​ពី​ស្ថាន​ទូត​

2/12/2015 0 Comments A+ a-

ប៉ូលិស​អង់គ្លេស​និយាយ​ថា ពួក​គេ​កំពុង​តែ​ពិនិត្យ​សើរើ​ឡើង​វិញ​ចំពោះ​ធនធាន​ចំណាយ​ទៅ​លើ​ការ​យាម​ការ ​ពារ​កុំ​ឲ្យ​លោក Julian Assange ស្ថាបនិក​អង្គការ Wikileaks ចាក​ចេញ​ពី​ស្ថាន​ទូត​មួយ​នៅ​ក្រុង​ឡុងដ៍។
5679492-3x2-700x467_4អង់គ្លេស​ចំណាយ​ប្រាក់​២០លាន​ដុល្លារ​គ្រាន់​តែ​យាម​មិន​ឲ្យ​ Julian Assange ចេញ​ពី​ស្ថាន​ទូត​ (Credit: Reuters)
អង្គការ​ Wikileaks គឺជា​ស្ថាប័ន​មួយ​ដែល​ផ្សាយ​ទម្លាយ​រឿង​សម្ងាត់​របស់​បណ្ដា​រដ្ឋាភិបាល​ក្នុង​ពិភព​លោក​តាម​អ៊ីនធើរណិត ហើយ​លោក Julian Assange ដែល​ជា​ជន​ជាតិ​អូស្រ្ដាលី​បាន​ជ្រក​កោន​នៅ​ក្នុង​ស្ថាន​ទូត​អេក្វាឌ័រ​នៅ​ក្រុង​ឡុងដ៍​អស់​ពេល​២ឆ្នាំ​កន្លះ​ហើយ ដោយ​លោក​មិន​ហ៊ាន​ចេញ​ពី​ស្ថាន​ទូត​ទេ​ ដើម្បី​កុំ​ឲ្យ​ប៉ូលិស​ចាប់​ខ្លួន។
ស្នងការ​ប៉ូលិស​ក្រុង​ឡុងដ៍​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​អំពី​ការ​ផ្លាស់​ប្ដូរ​ដែល​អាជ្ញាធរ​នឹង​ធ្វើ​ឡើង​នោះ​ទេ ប៉ុន្ដែ​បាន​និយាយ​ថា កង​កម្លាំង​ប៉ូលិស​កំពុង​តែ​ធ្វើ​ការ​វាយ​តម្លៃ​លើ​ជម្រើស​ជា​ច្រើន​ពី​ព្រោះ​ការ​យាម​កាម​ឃ្លាំ​មើល​លោក Julian Assange ២៤ម៉ោង​១ថ្ងៃ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​ធន​ធាន​សន្ដិសុខ​ច្រើន​ណាស់។
មានការ​ឲ្យដឹង​ថា គេ​បាន​ចំណាយ​ប្រាក់​២០​លាន​ដុល្លារ​សម្រាប់​ប៉ូលិស​ឈរ​ជើង​យាម​ឃ្លាំ​មើល​លោក Julian Assange ខ្លាច​លោក​គេច​ចេញ​ពី​ស្ថាន​ទូត​។
លោក​ចូល​ជ្រកកោន​នៅ​ស្ថាន​ទូត​អេក្វាឌ័រ​ដើម្បី​គេច​ពី​ការ​បញ្ជូន​ខ្លួន​លោក​ទៅ​ឲ្យ​ប្រទេស​ស៊ុយអែដ​ ដែល​គេ​ចង់​បាន​លោក​ទៅ​ប្រឈម​មុខ​នឹង​បទចោទ​បំពាន​ផ្លូវ​ភេទ​ ជា​អ្វី​ដែល​លោក​និយាយ​ថា ជា​លេស​ដើម្បី​ប្រគល់​លោក​ទៅ​ឲ្យ​សហរដ្ឋ​អាម៉េរិក​ជុំវិញ​រឿង​ដែល​លោក​បាន​ទម្លាយ​ឯកសារ​សម្ងាត់​ថ្នាក់​កំពូល៕ ប្រភពៈ Radioaustralia