GMAC៖ ប្រាក់​ឈ្នួល​ខ្ពស់ ​ការ​បញ្ជា​ទិញ​ធ្លាក់

2/12/2015 0 Comments A+ a-

ភ្នំពេញៈ របាយ​ការណ៍​ដែល​លើក​ឡើង​ថា ការ​បញ្ជា​ទិញ​របស់​អតិថិជន​នៅ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​មាន​ដំណើរការ​ យឺត​កាល​ពី​ចុង ឆ្នាំ​២០១៤ បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា​ចេញ​ពី​តំណាង​ឧស្សាហកម្ម។
20150211_12aកម្មករ​កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មួយ​នៅ​ទីក្រុង​ភ្នំពេញ។ ម៉ៃ វីរៈ
កាល​ពី​ថ្ងៃ ទី២ ខែ​កុម្ភៈ Bloomberg រាយការណ៍​ថា ក្នុង​រយៈ​ពេល ១១ ខែ​ដំបូង​នៃ ឆ្នាំ​២០១៤ ការ​បញ្ជា​ទិញ​សម្រាប់​រោងចក្រ​សម្លៀក​បំពាក់ និង រោងចក្រ​ស្បែក​ជើង​របស់​កម្ពុជា​បាន​កើន​ឡើង​តែ ១ ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
លោក ខេន លូ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ប្រាប់ Bloomberg ថា​ដំណើរការ​យឺត​នេះ​គឺ​ដោយ​សារ​តែ​ប្រាក់​ឈ្នួល​កើន​ឡើង​លឿន ការ​ធ្វើ​កូដកម្ម​ញឹក​ញាប់ អស្ថិរភាព​ផ្នែក​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អវិជ្ជមាន​ដែល​បាន «ធ្វើ​ឲ្យ​ខូច​ដល់​ការ​ប្រកួត​ប្រជែង​របស់​រោងចក្រ​កម្ពុជា»។
លោក​អះអាង​ថា តួលេខ​ការ​បញ្ជា​ទិញ​របស់​អ្នក​ទិញ​ក្នុង​រយៈ​ពេល ១១ ខែ​មាន​ចំនួន ១ ភាគរយ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ ភ្នំពេញ ប៉ុស្ដិ៍។
លោក កាំង មូនីកា អគ្គ​លេខាធិការ​រង​របស់ GMAC បាន​ថ្លែង​ថា៖ «នេះ​មិន​មែន​ជា​ការ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រយៈ​ពេល ១៨ ខែ​ចុង​ក្រោយ​នេះ​នោះ​ទេ»។
ទិន្នន័យ GMAC បង្ហាញ​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ពីរ​ដង​ចាប់​ពី ឆ្នាំ​២០០៩ ដល់​ចុង ឆ្នាំ​២០១៣។
ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​កើន​ឡើង​ពីរ​ដង​បន្ទាប់​ពី​ការ​ធ្វើ​ កូដកម្ម​ទូទាំង​ប្រទេស​របស់​កម្មករ​កាត់ដេរ​កាល​ពី ខែ​មករា ឆ្នាំ​២០១៥ ដែល​នាំ​ឲ្យ​មនុស្ស ៥ នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​រដ្ឋាភិបាល។
ប្រាក់​ឈ្នួល​អប្បបរមា​បាន​កើន​ឡើង​ដល់ ១២៨ ដុល្លារ​ក្នុង​មួយ​ខែ។
សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ការ​បញ្ជា​ទិញ​របស់​ឧស្សាហកម្ម​ដ៏​ធំ​នេះ បាន​កើត​ឡើង​ពី​ចុង​ត្រីមាស ទី៣ ឆ្នាំ​២០១៤ នៅ​ពេល​ការ​នាំ​ចេញ​សម្លៀក​បំពាក់​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១,៦១ ពាន់​លាន​ដុល្លារ ដែល​ធ្លាក់​ចុះ ៤ ភាគរយ​ធៀប​នឹង ១,៦៨ ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ត្រីមាស ទី៣ ឆ្នាំ​២០១៣។
យោង​តាម​លោក Dave Welsh នាយក​ប្រចាំ​ប្រទេស​សម្រាប់​មជ្ឈមណ្ឌល​សាមគ្គីភាព​ក្រុម​សិទ្ធិ​ពលកម្ម បាន​ជំទាស់​នឹង​ហេតុផល​របស់ GMAC ថា​ការ​ធ្លាក់​ចុះ​នេះ​មួយ​ផ្នែក​ធំ​ដោយ​សារ​តែ​ការ​បង្កើន​ប្រាក់​ឈ្នួល និង​ការ​តវ៉ា​ប្រឆាំង​កាល​ពី​ដើម ឆ្នាំ​២០១៤។
លោក​បាន​លើក​ឡើង​ថា៖ «ការ​គណនា​ដ៏​សំខាន់​ក្នុង​ការ​ធ្លាក់​ចុះ​នេះ​គឺជា​ព័ត៌មាន​មួយ​ដ៏​អាក្រក់ និង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​បន្ទាប់​ពី​ការ​តវ៉ា​ប្រឆាំង ​នៅ​ដើម ឆ្នាំ​២០១៤»។
លោក​ថ្លែង​ថា ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​កម្ពុជា និង​កង្វះ​ការ​ស៊ើប​អង្កេត​អំពី​ការ​តវ៉ា​ប្រឆាំង​កាល​ពី ខែ​មករា ឆ្នាំ​២០១៤ ហើយ​ច្បាប់​សហជីព​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​គឺជា​បញ្ហា​ដ៏​សំខាន់​ផង ​ដែរ​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ​របស់​អ្នក​ទិញ៕ ប្រភពៈ​ ភ្នំពេញប៉ុស្តិ៍