ក្រុម​ឧទ្ទាម​​​​រឹប​អូស​យក​រថយន្ត​​​​ និង​អាវុធ​កង​កម្លាំង​ស្ថាន​ទូត​អាមេរិក​នៅ​យេមែន​

2/12/2015 0 Comments A+ a-

​ក្រុម​ឧទ្ទាម​​​​រឹប​អូស​យក​រថយន្ត​​​​ និង​អាវុធ​កង​កម្លាំង​ស្ថាន​ទូត​អាមេរិក​នៅ​យេមែន​ប្រភព៖​ www.theepochtimes.com
​​​​តាម​សេចក្ដី​រាយការណ៍​ CNN ​​នៅ​​ថ្ងៃ​នេះ​ បាន​ឱ្យ​ដឹង​ថា​ ​​ពួក​ឧទ្ទាម​ Houthi ​បាន​រឹបអូស​យក​រថយន្ត​​របស់​ស្ថានទូត​អាមេរិក​​ទាំង​អស់​ដែល​ចត​នៅ​​​​អាកាសយានដ្ឋាន​​​ទីក្រុង​ Yemeni ហើយ​ពួក​គេ​ថែម​មិន​អនុញ្ញាត​ឱ្យ​កង​កម្លាំង​​ Marines ​របស់​សហរដ្ឋ​អាមេរិក​យក​អាវុធ​ពួកគេ​​​ថែម​ទៀត​ផង។ ​​នេះ​បើ​តាម​ការ​អះអាង​​​ពី​មន្ត្រី​​​​អាកាសយានដ្ឋាន​​ Sanaa ​នៃ​ទីក្រុង​ Yemeni។ ​

​​សកម្មភាព​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​​​​ចក្រភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក​បាន​​​ប្រកាស​ផ្អាក​ដំណើរការ​​នៅ​ក្នុង​ស្ថានទូត​របស់​ខ្លួន​ និង​បាន​​​ជម្លៀស​បុគ្គលិក​នៅ​ក្នុង​ស្ថានទូត​ចេញ​​បន្ទាប់​ពី​មាន ​​បញ្ហា​អស្ថិរភាព​បាន​កើត​ឡើង​នៅ​​ប្រទេស​យេមែន។

​​​​​​​តាម​ប្រភព​ដដែល​ ​​ក្រុម​ពួក​ឧទ្ទាម​បាន​​រឹបអូស​យក​អាវុធ​របស់​កង​កម្លាំង​ Marines ​​ជា​ច្រើន​នៅ​​អាកាសយានដ្ឋាន​​នោះ​ ​ហើយ​ក៏​មាន​​កង​កម្លាំង​អាមេរិក​មួយ​ចំនួន​​បាន​ប្រគល់​អាវុធ​របស់​ពួក​ទៅ​ឱ្យ​មន្ត្រី​​អាកាសយានដ្ឋាន​​ទុក​ឱ្យ។

​​ដោយ​ឡែក​ ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ ​បាន​​ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា​  កង​កម្លាំង​​អាមេរិក​​បាន​​​​​ទុក​អាវុធ​​​​ និង​ប្រគល់​ឱ្យ​មន្ត្រី​​យេមែន​​ទុក​​ព្រោះ​ពួក​គេ​​ត្រូវ​បាន​​​កង​កម្លាំង​សន្តិសុខ​យេមែន​​​ជូន​មក​ប្រលាន​យន្តហោះ​ ហើយ​​ពួក​គេ​ត្រូវ​ជិះ​យន្តហោះ​​​ប្រភេទ​​ពាណិជ្ជកម្ម​ដែល​មិន​អាច​យក​អាវុធ​តាម​ខ្លួន​បាន។

​ទោះ​ជា​មាន​ការ​ថ្លែង​បែប​នេះ​ក្ដី​ ​​​​បុគ្គលិក​ជនជាតិ​​យេមែន​បម្រើ​ការងារ​នៅ​ក្នុង​ស្ថានទូត​​​សហរដ្ឋ​អាមេរិក​ម្នាក់​ បាន​​​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ស្ថានទូត​អាមេរិក​បាន​ដុត​ឯកសារ​ចោល​រាប់​ពាន់​ ហើយ​បាន​បំផ្លាញ​អាវុធ​​មួយ​ចំនួន​ដែល​ទុក​ក្នុង​ឃ្លាំង​​នៅ​ក្នុង​ស្ថានទូត​នោះ៕​