ព័ត៌មាន​​ក្ដៅៗ​៖ ​​យន្តហោះ​​​​ក្រុមហ៊ុន​ TransAsia ​មួយ​គ្រឿង​​​​​​​ធ្លាក់​​​​​​​ចូល​ទន្លេ​​នៅ​ទីក្រុង​តៃប៉ិ​​​​ព្រឹក​នេះ (មាន​វីដេអូ)​

2/04/2015 0 Comments A+ a-

​យន្តហោះ​ ATR របស់​ក្រុមហ៊ុន TransAsia ដែល​ធ្លាក់​ក្នុងទឹក​ទន្លេ​ប្រភព៖​ focustaiwan.tw
​​យោង​តាម​សេចក្ដី​រាយការណ៍​​ពី​សារព័ត៌មាន​ក្នុង​ស្រុក​តៃវ៉ាន់​ ​​ដែល​ចេញ​​ផ្សាយ​​​ប៉ុន្មាន​នាទី​​មុន​​នេះ​ បាន​ឱ្យ​ដឹង​ថា​ ​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ TransAsia ​Airways ម៉ាក​ ATR-72 ​បាន​ធ្លាក់​​​នៅ​ទន្លេ​ Keelung ​​​នៅ​ទីក្រុង​តៃប៉ិ​ ​បន្ទាប់​ពី​​បើក​បុក​ស្ពាន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ Sidney Lin ​​អ្នកនាំពាក្យ​​​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ ​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

​​យន្តហោះ​ខាង​លើ​បាន​​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ Taipei Songshan ​ដោយ​ឆ្ពោះ​ទៅ​កាន់​អាកាសយានដ្ឋាន​ Kinmen។​​​

​យន្តហោះ​​ក្រុមហ៊ុន​ TransAsia ​​ជើង​ហោះហើរ​ B22816 ​បាន​ធ្លាក់​នៅ​ម៉ោង​ ១០:៥៦​នាទី​ព្រឹក​ម៉ោង​ក្នុង​ស្រុក​​ត្រូវ​នឹង​ម៉ោង​ ៩:៥៦​នាទី​ម៉ោង​នៅ​កម្ពុជា។ ​​ក្នុង​ចំណោម​មនុស្ស​ទាំង​ ៥៨​នាក់​នៅ​លើ​យន្តហោះ​នោះ​ ​មាន​ ​​​​មនុស្ស​ពេញ​វ័យ​ ​៥១​​ ​នាក់​ ​ក្មេង​ ២​នាក់​ និង​បុគ្គលិក​បម្រើ​ការងារ​​នៅ​លើ​​យន្តហោះ​រួម​ទាំង​អ្នក​បើកបរ​​ ៥​នាក់។ ​​


transasia-plane-crash-feb-data

គិត​ត្រឹម​ម៉ោង​ ១១​​ ​ជិត​ ១២​ ម៉ោង​នៅ​កម្ពុជា​ ​​​​​ ​មាន​មនុស្ស​ជាង​ ១០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​​​ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ខណៈ​មនុស្ស​ជា​ច្រើន​នាក់​​ទៀត​នៅ​ជាប់​​ក្នុង​យន្តហោះ​នៅ​ឡើយ។ ​​​​

​យន្តហោះ​ម៉ាក​ ATR-72 ​ខាង​លើ​ ទើប​នឹង​យក​មក​ដល់​​​ កោះ​តៃវ៉ាន់​កាល​ពី​ឆ្នាំ​មុន។ ​

សូម​បញ្ជាក់​ថា​ ​យន្តហោះ​របស់​ក្រុមហ៊ុន​​​ដដែល​នេះ​មួយ​គ្រឿង​​ បាន​ជួប​ឧបទ្ទវហេតុ​ធ្លាក់​​កាល​ពី​ឆ្នាំ​​២០១៤​ ​ដែល​បាន​សម្លាប់​មនុស្ស​អស់​ ៤៨​នាក់​​បន្ទាប់​ពី​ពីឡុត​ព្យាយាម​​​ចុះចត​​ មិន​បាន​សម្រេច​ ដោយ​សារ​បញ្ហា​អាកាសធាតុ។ កាល​ណោះ​យន្តហោះ​ បាន​ធ្លាក់​​​ចំ​ផ្ទះ​ប្រជាពលរដ្ឋ៕ 

រង់​ចាំ​តាម​ដាន​​លម្អិត​ដែល​នឹង​ធ្វើ​បច្ចុប្បន្នភាព​ជុំ​វិញ​ព័ត៌មាន​នេះ៕​​​ ​


 

ដោយ៖ ឬទ្ធិ​​​​​​​​​​​

យន្តហោះ​ម៉ាក ATR របស់​ក្រុមហ៊ុន TransAsia រូបតំណាង(ប្រភព ៖ atraircraft.com)
យន្តហោះ​ម៉ាក ATR របស់​ក្រុមហ៊ុន TransAsia រូបតំណាង(ប្រភព ៖ atraircraft.com)