អាយុ ១២ឆ្នាំ​​​​ខ្លាំង​មិន​ធម្មតា​​ខាង​សរសេរ​កម្មវិធី​កុំ​ព្យូទ័​រ​ ​រហូត​ Google ជួល​ទាំង​ក្មេង​​​ខ្ចី

2/04/2015 0 Comments A+ a-

កុមារ​ម្នាក់​អាយុ ១២ ឆ្នាំ​ជនជាតិ​ក្រិក មាន​សមត្ថភាព​ខ្ពស់​អាច​សរសេរ​កម្មវិធី​សម្រាប់​ដំណើរ​ការ​លើ​ម៉ាស៊ីន​កុំព្យូទ័រ ហើយ​ត្រូវ​ក្រុមហ៊ុន​ Googleផ្ដល់​ការងារ​ឲ្យ​ធ្វើ។ ​ក្រុមហ៊ុន Google ​បាន​ទទួល​កុមារ​អាយុ ១២ ឆ្នាំ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់​ក្រុមហ៊ុន​តែម្ដង។ កុមារ​រូប​នេះ ការងារ​របស់​គេ​ត្រូវ​ធ្វើ​ខាង​ផ្នែក​រៀបចំ​គូសវាស​ប្លង់​បណ្ដាញ​សង្គម (social network) ​ដែល​ការងារ​ត្រូវ​ផ្ដល់​សេវា​សម្រាប់​អ្នក​កម្សាន្ត​តាម​អ៊ីធឺណិត​ផ្នែក​ហ្គែម (game) និង​កិច្ចការ​មួយ​ទៀត គេ​មាន​ភារកិច្ច​ត្រូវ​មើល​ការ​ខុសត្រូវ​លើ​ប្រព័ន្ធ​សន្តិសុខ​អ៊ីនធឺណិត។

កុមារា Nikos Adam ​ដែល​ទើប​តែ​ចូលរៀន​ថ្នាក់​ទី៦ នៅ​ក្នុង​ឆ្នាំ​នេះ ត្រូវ​ក្រុមហ៊ុន Google ​ស្គាល់​ស្នាដៃ​របស់​គេ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​មួយ​ឈ្មោះ International Fair of Thessalonica ​នៅ​ពេល​រូប​គេ​មាន​សមត្ថភាព​អាច​បង្កើត​ប្រព័ន្ធ​ការពារ ដើម្បី​ទប់​ទល់​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត។


​បន្ទាប់​ពី​ស្គាល់​ស្នាដៃ​របស់ Adam ថា​រូបគេ​ខ្លាំង​កម្រិត​ណា ក្រុមហ៊ុន Google ​បាន​ចុះ​ទៅ​ទាក់ទង​ដល់​ឪពុកម្ដាយ​របស់​គេ ដើម្បី​សុំ​ឲ្យ​គេ​បាន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន ព្រោះ​អាយុ​ត្រឹម​ប៉ុណ្ណេះ កំពុង​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ឪពុក​ម្ដាយ។ បច្ចុប្បន្ន Adam កំពុង​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Google ខាង​សរសេរ​កម្មវិធី​កុំព្យូទ័រ​ច្រើន​ប្រភេទ។ ក្នុង​ចំណោម​នោះ​កម្មវិធី​សម្រាប់​ផ្ដល់​សេវា​បណ្ដាញ​សង្គម «Tech is Social»។

ប្រែ​សម្រួល ៖ អន សំអាង