វិនិយោគិនអាចក្លាយជាម្ចាស់អចលនទ្រព្យនៅតំបន់កោះពស់ដែលមានតម្លៃលក់ចាប់ពី១ម៉ឺនដុល្លារ ទៅ ២,១លានដុល្លារអាមេរិក
ការវិនិយោគដើម្បីទទួលបានភាពជាម្ចាស់កម្មសិទ្ធិទៅលើអចលនទ្រព្យរួមមានសណ្ឋាគារ ផ្ទះវីឡា ក្លឹប ផ្សារទំនើប ភោជនីយដ្ឋាន មណ្ឌលសុខភាព និងកន្លែងស្ប៉ាជាដើមនោះ នឹងត្រូវផ្ដល់ឱកាសបន្ថែមទៅដល់វិនិយោគិនដែលមានទំហំទឹកប្រាក់វិនិយោគចាប់១ម៉ឺនដុល្លារ ទៅ ២លាន ១សែនដុល្លារអាមេរិក ។
ក្រុមហ៊ុនវិនិយោគតំបន់កោះពស់(KPIG) រំពឹងថា ការវិនិយោគទៅលើអចលនទ្រព្យនេះនឹងទាក់ទាញវិនិយោគិនអាស៊ី រុស្ស៊ីនិងអាមេរិកខាងជើងមកបណ្ដាក់ទុនរកស៊ីក្នុងភាពជាម្ចាស់លើអចលនទ្រព្យជាច្រើនដែលកំពុងអភិវឌ្ឍន៍នៅទីនោះ ។
តាមការចុះផ្សាយរបស់គេហទំព័រ opp.today កាលពីម្សិលមិញនេះ ឲ្យដឹងថា គម្រោងផ្ទះវីឡានៅលើកោះពស់មានចំនួន ១៥៥ ក្នុងនោះវីឡា ដែលមានបន្ទប់ចាប់ពី ២ទៅ៤ ដែលអាចធ្វើជាម្ចាស់ផ្ដាច់មុខមានតម្លៃចាប់ពី ១លានទៅ ២,១លានដុល្លារអាមេរិក និងតម្លៃជាម្ចាស់កម្មសិទ្ធិរួមគ្នា (Fractional Price) គឺចាប់ពី ១៧២ ០០០ដុល្លារ(មួយសែនប្រាំពីរម៉ឺន ពីរពាន់ដុល្លារអាមេរិក) ទៅ ២៧៣ ០០០ ដុល្លារ(ពីរសែនប្រាំពីរម៉ឺន បីពាន់ដុល្លារអាមេរិក) ។

ផ្ទះប្រភេទ Bungalows ចំនួន ២២៥ខ្នង ដែលមានបន្ទប់គេងចាប់ពី ២ ទៅ ៤ អាចធ្វើជាម្ចាស់ផ្ដាច់មុខមានតម្លៃចាប់ពី ៣៦០ ០០០ ដុល្លារ (បីសែន៦ម៉ឺនដុល្លារអាមេរិក) ទៅ ៦០០ ០០០ ដុល្លារ(ប្រាំមួយសែនដុល្លារអាមេរិក) និងតម្លៃជាម្ចាស់កម្មសិទ្ធិរួមគ្នា (Fractional Price) ចាប់ពី ៦០០ ០០០ ដុល្លារ (ប្រាំមួយសែនដុល្លារអាមេរិក) ទៅ១០០ ០០០ ដុល្លារ (មួយសែនដុល្លារអាមេរិក) ។ គម្រោងស្ទូឌីយោចំនួន ១៩៨នៅជាន់លើអាផាតមិន តម្លៃជាម្ចាស់ផ្ដាច់មុខចាប់ពី ១៣០ ០០០ ដុល្លារ (មួយសែនបីម៉ឺនដុល្លារអាមេរិក)ទៅ ៦០០ ០០០ដុល្លារ(ប្រាំមួយសែនដុល្លារអាមេរិក) និងតម្លៃជាម្ចាស់កម្មសិទ្ធិរួមគ្នា (Fractional Price) ពី១០ ០០០ ដុល្លារអាមេរិកទៅ១០០ ០០០ ដុល្លារអាមេរិក ។
ដោយឡែក តម្លៃភាពជាម្ចាស់កម្មសិទ្ធិតែឯងទៅលើសណ្ឋាគារនៅតាមយូនីតនីមួយៗមានចាប់ពី ៩០ ០០០ ដុល្លារ(ប្រាំបួនម៉ឺនដុល្លារអាមេរិក) ទៅ៣០០ ០០០ ដុល្លារ(បីសែនដុល្លារអាមេរិក) និងតម្លៃជាម្ចាស់កម្មសិទ្ធិរួមគ្នាគឺចាប់ពី១០ ៨០០ដុល្លារទៅ១០០ ០០០ដុល្លារអាមេរិក។
អ្នកប្រឹក្សាយោបល់ទៅលើគម្រោងអភិវឌ្ឍន៍ និងជាអ្នកជំនាញខាងម្ចាស់កម្មសិទ្ធិរួម (Project consultant and fractional ownership expert) លោក David Disick ឲ្យដឹងថា ការទិញគម្រោងវិនិយោគរបស់យើងគឺផ្តោតទៅលើវិនិយោគិននៅក្នុងស្រុក និងប្រទេសជិតខាងរួមមានថៃ វៀតណាម រួមទាំងវិនិយោគិនមកពីប្រទេសរុស្ស៊ី និងអាមេរិកខាងជើងផងដែរ»។ លោកបន្តថា បច្ចុប្បន្ននេះទីផ្សារកម្ពុជាមានកំណើនប្រកបសក្ដានុពល ហើយរដ្ឋាភិបាលកម្ពុជាក៏បានប្ដេជ្ញាចំពោះ ការអភិវឌ្ឍន៍នៅតំបន់កោះពស់នេះផងដែរ ។
គួររំលឹកថា គម្រោងអភិវឌ្ឍន៍តំបន់កោះពស់នេះជាការវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះពស់ជាកម្មសិទ្ធិរបស់វិនិយោគិនដែលជាមហាសេដ្ឋីមកពីប្រទេស រុស្ស៊ីដោយគម្រោងនេះគ្រោងចំណាយទឹកប្រាក់វិនិយោគចំនួន ២៧៦ លានដុល្លារអាមេរិក។
យោងតាមប្រភពខាងលើ ដំណាក់កាលអភិវឌ្ឍដំបូងនៃគម្រោងវិនិយោគកោះពស់នេះ មានសណ្ឋាគារលំដាប់ប្រណិតផ្កាយប្រាំចំនួន ៣ សណ្ឋាគារកាស៊ីណូលំដាប់ផ្កាយបួន១ កាស៊ីណូលំដាប់វិអាយភីចំនួន១ ក្លឹបកម្សាន្តតាមឆ្នេរ១ បា និងភោជនីយដ្ឋាន កន្លែងស្ប៉ា កន្លែងប្រជុំ និងកន្លែងធ្វើសន្និសីទ៕
អត្ថបទ ៖ ចាន់ សុខ នាង