ករណីធ្លាក់យន្តហោះតៃវ៉ាន់ចូលទឹកទន្លេព្រឹកមិញស្រង់បានសាកសព ១២នាក់ហើយ
ឧបទ្ទវហេតុធ្លាក់យន្តហោះតៃវ៉ាន់ (Taiwan) កាលពីព្រឹកមិញនេះ បានលទ្ធផលជាបណ្ដើរៗហើយ ដោយក្នុងនោះ តាមព័ត៌មានចុងក្រោយនេះបង្ហាញថាគេបានស្រង់សាកសពបាន ១២ នាក់ចេញពីទឹកមកលើគោក ហើយនៅមានមនុស្សរាប់សិបទៀត ដែលកំពុងគាបជាប់នៅក្នុងតួយន្តហោះ។ ដូចនេះ ចំនួនអ្នកស្លាប់អាចមានច្រើនលើសនេះ ឬយ៉ាងណានៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះអ្នកជិះនៅក្នុងយន្តហោះទាំងអស់មានចំនួន ៥៨ នាក់ (អ្នកដំណើរ ៥៥ នាក់ និងបុគ្គលិកក្រុមហ៊ុន ៥ នាក់)។
សូមរំឭកថយក្រោយបន្តិចអំពីករណីយន្តហោះតៃវ៉ាន់ ATR-72
កាលពីព្រឹកថ្ងៃពុធ ទី៤ កុម្ភៈ ២០១៥ នេះ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន TranAsia មួយគ្រឿងដែលដឹកអ្នកដំណើរ ៥៣ នាក់បានដាច់ការទាក់ទងជាមួយអង្គភាពត្រួតពិនិត្យនៅលើដី នៅវេលាម៉ោង ១០:៥៥ ព្រឹកនៅតៃវ៉ាន់ ត្រូវនឹងម៉ោង ៩:៥៥ ព្រឹកនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈវីដេអូឃ្លីប (video clip) មួយចំនួនដែលគេថតបាន គេឃើញស្លាប និងកន្ទុយយន្តហោះបះតួស្ពាន ហើយក៏ដាំក្បាលចូលទៅក្នុងទឹកទន្លេតែម្ដង។ ក្នុងចំណោមអ្នករងគ្រោះ គឺ ១៦ នាក់របួស និង ៣០ នាក់ទៀតមិនទាន់ដឹងយ៉ាងម៉េចនៅឡើយទេ៕

ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ BBC