របៀបបង្កើនទំហំ Storage លើ MacBook ជាមួយអង្គផ្ទុកទិន្នន័យ microSSD បានដល់ 384GB (មានវីដេអូ)
ម្ចាស់កុំព្យូទ័រ MacBook ទាំងឡាយអាចកំពុងស្វែងរកវិធីសាស្ត្រដើម្បីបង្កើនទំហំ storage ដោយសារទំហំ Hard Drive នៅមានកំណត់ ហើយក៏ សម្បូរឯកសារច្រើនទៅទៀត។ ដូច្នេះ លោកអ្នកអាចមកសាកល្បងប្រើអង្គផ្ទុកទិន្នន័យប្រភេទ microSSD នេះបាន ដើម្បីបន្ថែមទំហំ MacBook storage ឱ្យកាន់តែធំ ជាមួយទំហំ 348GB។
អង្គផ្ទុកទិន្នន័យ microSSD ត្រូវបានផលិតឡើងពីអាលុយមីញ៉ូម ហើយរូបរាងរចនាយកស្ទីលឡូយស្អាតស័ក្ដិសមដោតប្រើជាមួយ MacBook និង Ultrabook PCs បាន។ ទំហំផ្ទុកនៅលើ microSSD នេះមាន ៣ជម្រើសគឺ 128GB, 256GB ឬ 384GB។ ដើម្បីឱ្យរឹតតែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
អង្គផ្ទុកទិន្នន័យពិសេសនេះ ឥឡូវត្រូវបានគេលើកជាគម្រោងឡើងនៅលើគេហទំព័រ Kickstarter ហើយកំពុងស្វែងរកមូលនិធិឱ្យគ្រប់ចំនួនដើម្បីផលិត និងចែកចាយលក់លើទីផ្សារក្នុងពេលឆាប់ៗខាងមុខ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ kickstarter