វិធីសាស្ត្រ​​ការពារ USB Flash របស់​អ្នក​​​កុំ​​ឱ្យ​គេ​លួច​​ចម្លង​ (Copy)

2/25/2015 0 Comments A+ a-

 ​


វិធីសាស្ត្រ​​ការពារ USB Flash របស់​អ្នក​​​កុំ​​ឱ្យ​គេ​លួច​កូពី (Copy) ​ឯកសារ​​សំខាន់​ៗ​​ដោយ​គ្មាន​ការ​អនុញ្ញាត

ជា​រឿង​ធម្មតា​ទេ នៅ​ពេល​អ្នក​ហុច USB Flash ទៅ​មិត្តភ័ក្ដិ ឬ​នរណា​ម្នាក់​ដើម្បី​ឱ្យ​គេ​ជួយ​​ចម្លង​ (copy) កម្មវិធី ឬ​ឯកសារ​នានា​ចូល​ក្នុង Flash នោះ វា​ជា​ឱកាស​ល្អ​មួយ ដែល​គេ​អាច​លួច copy របស់​សំខាន់ (file/folder) ចេញ​ពី​ក្នុង Flash របស់​អ្នក​ដោយ​គ្មាន​សុំ​ការ​អនុញ្ញាត​ជាមុន។ ជឿជាក់​ថា ប្រិយមិត្ត​មួយ​ចំនួន ក៏​ប្រហែល​ជា​បាន​ស្គាល់ និង​ដឹង​អំពី​គន្លឹះ​ផ្ដល់​សុវត្ថិភាព​ឯកសារ​ក្នុង Flash រួច​មក​ហើយ ជាក់ស្ដែង​ការ​ប្រើ​កម្មវិធី​ជា​ជំនួយ​ដូច​ជា BitLocker To Go ជាដើម។

ejlrixgu

យ៉ាងណា ទំព័រ​នេះ Domneng7.info សូម​ណែនាំ​កម្មវិធី​ប្រភេទ utilities ចំនួន៥ ទៀត​ដែល​មាន​មុខងារ​អាច​ការពារ​មិន​អាច​គេ​លួច​យក​ឯកសារ​ពី​ក្នុង Flash របស់​អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត។

១) USB Safeguard

USB Safeguard

USB Safeguard 1

គឺ​ជា​ប្រភេទ​កម្មវិធី portable freeware ដែល​អាច​ឱ្យ​អ្នក​ចាក់​សោ (lock) ទៅ​លើ USB Flash របស់​អ្នក​បាន​ជា​លក្ខណៈ write-protected។ កម្មវិធី​នេះ​នឹង​ផ្ដល់​សុវត្ថិភាព​ទិន្នន័យ​ក្នុង Flash របស់​អ្នក​ដោយ​ធ្វើការ​លាក់​ឯកសារ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង Flash មិន​ឱ្យ​អ្នក​ផ្សេង​មើល​ឃើញ​ឡើយ។ វា​ដំណើរការ​ដោយ​វិធីសាស្ត្រ encrypting លើ data និង​ប្រើ AES 256 bits encryption algorithm។

២) KASHU USB Flash Security

KASHU USB Flash Security 1

KASHU USB Flash Security 2

KASHU USB Flash Security 3

KASHU USB Flash Security 4

KASHU USB Flash Security 5

KASHU USB Flash Security 6

ជា​កម្មវិធី​មួយ​ដែល​អាច​ការពារ​សុវត្ថិភាព​ទិន្នន័យ​ក្នុង USB Flash បាន​ក្រោម​ទម្រង់​ជាប់ Password មិន​ឱ្យ​គេ​ចូល​ទៅ​ក្នុង USB Flash Drive លួច copy យក​ឯកសារ​បាន​នោះ​ទេ។

៣) Rohos Mini Drive

Rohos Mini Drive 1

Rohos Mini Drive 2

Rohos Mini Drive 3

Rohos Mini Drive 4

Rohos Mini Drive 5

Rohos Mini Drive 6

Rohos Mini Drive 7

មាន​សមត្ថភាព​ធ្វើការ​លាក់ (hide) និង encrypt លើ partition របស់ USB Flash មិន​ឱ្យ​អ្នក​ដទៃ​មើល​ឃើញ។

៤) TrueCrypt
អាច​ឱ្យ​អ្នក​បង្កើត virtual encrypted disk ជាមួយ file និង mount វា​ទៅ​ធ្វើ​ដូច​ជា disk ពិតៗ។ កម្មវិធី​នេះ​អាច encrypt លើ partition ឬ storage device ដូច​ជា USB Flash drive ឬ Hard drive បាន។ ការ encryption នឹង​ធ្វើឡើង​ដោយ​ស្វ័យប្រវត្តិ លក្ខណៈ real-time និង transparent។

៥) Cryptainer LE
​ជា​ប្រភេទ​កម្មវិធី freeware utility មួយ​ទៀត​ដែល​អាច​ការពារ​សុវត្ថិភាព​ឯកសារ​នៅ​ក្នុង Flash របស់​អ្នក​មិន​ឱ្យ​គេ​លួច copy យក​បាន។ វា​មាន​សមត្ថភាព​បង្កើត​ការ encryption ទៅ​លើ file និង folder បាន។ Cryptainer LE មិន​ត្រឹមតែ​អាច encryptលើ USB ប៉ុណ្ណោះ​ទេ តែ​ក៏​អាច encrypt លើ CD ROM ប្រភេទ media ផ្សេងៗ​រួម​ទាំង drive របស់​ស្មាតហ្វូន​បាន។

នៅ​ទំព័រ​ក្រោយ Domneng7.info នឹង​លើក​យក​​លក្ខណៈ​សម្បត្តិ​លំអិត​របស់​កម្មវិធី​ខាងលើ ដើម្បី​យក​មក​ស្វែងយល់​ជាមួយ​ប្រិយមិត្ត​ទាំង​អស់​គ្នា។

តើ​ប្រិយមិត្ត​ធ្លាប់​បាន​ស្គាល់​កម្មវិធី​ណា​ខ្លះ​ក្នុង​ចំណោម​កម្មវិធី​ទាំង៥ ខាងលើ?

​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ thewindowsclub