OneBoard Pro+ប្រើជាKeyboard ក៏បាន កុំព្យូទ័រក៏បាន
ក្រុមហ៊ុន Google បានធ្វើការបង្ហាញកុំព្យូទ័រប្រភេទ Mini ម៉ូដែល OneBoard Pro+ ដែលត្រូវបានរចនាឡើងដោយបំពាក់មកជាមួយនឹង Keyboard ស្រាប់ និងមានមុខងារងាយស្រួលប្រើ។
OneBoard Pro+ ត្រូវបានរចនាឡើងដោយបំពាក់ CPU ប្រភេទ Rockchip RK3288 ARM Cortex-A17 quad-core បន្ទះ Chip ប្រភេទ Mali-T764 ទំហំ RAM 2GB និងអាចផ្ទុកទិន្នន័យ 16GB ហើយក៏អាចបន្ថែមទំហំបន្ថែមបានតាមរយៈរន្ធ SD card ផងដែរ។ បន្ថែមទៅទៀតនោះ វាក៏មានរន្ធដោតផ្សេងទៀតដូចជា HDMI output និង DVI input , 802.11b/g/n WiFi, Bluetooth 4.0,និងរន្ធ USB ពីរ។
OneBoard Pro+ ដើរដោយប្រព័ន្ធប្រតិបត្តិការរបស់ Google គឺ Android 4.4 KitKat ។ OneBoard Pro+ មិនគ្រាន់តែអាចប្រើបានជាកុំព្យូទ័រ Desktop ប៉ុណ្ណោះទេ (គ្រាន់តែបន្ថែម Monitor) វាថែមទាំងអាចប្រើបានជា keyboard សម្រាប់កុំព្យូទ័រក៏បានដែរ។ អ្វីដែលពិសេស ពេលភ្ជាប់វាជាមួយនឹងកុំព្យូទ័រ PC ដោយប្រើវាជា Keyboard អ្នកប្រើប្រាស់អាចដំណើរការបានទាំងប្រព័ន្ធប្រតិបត្តិការនៅលើ OneBoard Pro+ និងអាចប្ដូរទៅប្រព័ន្ធដំណើរការផ្សេងទៀត ដែលមាននៅលើកុំព្យូទ័រថែមទៀតផង ដោយគ្រាន់តែចុចប៊ូតុងមុខងាររបស់វា។
កុំព្យូទ័រ Mini ដំណើរការដោយ Android មួយនេះគឺត្រូវបានដាក់លក់ក្នុងតម្លៃប្រហែលជា ៣០០ ដុល្លារតែប៉ុណ្ណោះ ដែលអាចរកទិញបាននៅលើគេហទំព័រ AliExpress និង Banggood៕
