Apple កំពុង​បង្កើត​សេវាកម្ម Apple Search ប្រជែង​នឹង Google

2/05/2015 0 Comments A+ a-

ក្រុមហ៊ុន Apple និង Google បាន​ប្រកួតប្រជែង​គ្នា​ចាប់តាំងពី Google បាន​ប្រឡូក​ចូល​ជំនួញ​ស្មាតហ្វូន​ដោយ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ Android ចំណែក Apple សម្ពោធ​ចេញ iPhone ក្នុង​ខែ​មិថុនា ឆ្នាំ​២០០៧ ចំណែក Google ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្នុង​ខែ​កញ្ញា ឆ្នាំ២០០៨។

យោង​តាម​របាយការណ៍​ថ្មីៗ​នេះ​ឱ្យ​ដឹង​មក​ថា ក្រុមហ៊ុន Apple អាច​មាន​គម្រោង​ប្រឡូក​ចូល​អាជីវកម្ម​ស្វែង​រុករក ប្រជែង​នឹង search engine របស់​ក្រុមហ៊ុន Google ខណៈ​ដែល​ជំនួញ​នេះ​កំពុង​រក​ចំណូល​ចូល​ក្រុមហ៊ុន​យ៉ាង​ច្រើន។ សារព័ត៌មាន Cult of Mac បាន​រក​ឃើញ​បញ្ជី​មុខ​តំណែង​របស់​Apple ដែល​ក្រុមហ៊ុន​កំពុង​ស្វែងរក​វិស្វករ​ដើម្បី​ធ្វើការ​ពាក់ព័ន្ធ ‘Apple Search’។

Apple-Search-640x480

នៅ​ក្នុង​សេចក្ដី​បញ្ជាក់​ចំពោះ​មុខ​តំណែង​ឱ្យ​ដឹង​ថា ការងារ​របស់​បុគ្គលិក​នឹង​តម្រូវ​ឱ្យ​មើល​ការ​ខុសត្រូវ ក៏​ដូច​ជា​អភិវឌ្ឍ “search platform ដើម្បី​គាំទ្រ​ការ​ស្វែងរក​ពី​មនុស្ស​រាល់​រយ​លាន​អ្នក” ហើយ​បុគ្គលិក​អាច​នឹង​ត្រូវ​សិក្សា​បែកចែក​ការ​អភិវឌ្ឍ Apple Search ដើម្បី​គាំទ្រ​ទាំង​នៅ​លើ​កុំព្យូទ័រ និង​ទូរស័ព្ទ។

កន្លង​មក មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ខិតខំ​បង្កើត​សេវាកម្ម​ស្វែង​រុករក​ប្រជែង​ជាមួយ​ក្រុមហ៊ុន Google ក្នុង​នោះ​មាន​ដូច​ជា Yahoo! របស់ Yahoo, Bing របស់ Microsoft និង Ask.com។ ដូច្នេះ​ប្រសិន Apple ក៏​មាន​បំណង​ប្រឡូក​ចូល​ជំនួញ Search engine នេះ​ដែរ នោះ​ពិត​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​ហើយ។ បើ Apple ចេញ Apple Search មែន តើ​អាច​ជោគជ័យ​កម្រិត​ណា?

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ cultofmac