សូមចូរទស្សនាវីដេអូឃ្លីបដែលបង្ហាញឲ្យឃើញពីអំពើដ៏ព្រៃផ្សែបំផុតនេះ ពីសំណាក់ពួក IS

2/04/2015 0 Comments A+ a-


ពួក​ឧទ្ទាម​ដែល​តស៊ូ​ប្រយុទ្ធ ដើម្បី​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លាម (IS) នៅក្នុង​ប្រទេស​ស៊ី​រី និង អ៊ីរ៉ាក់ បាន​បញ្ចេញ​វីដេអូ​ដ៏​ព្រៃផ្សៃ​ថ្មី​មួយទៀត បង្ហាញ​ឲ្យ​អ្នកបើកបរ​យន្តហោះ​ហ្សកដា​នី​ឈ្មោះ Maaz al-Kassasbeh ត្រូវបាន​ដុត​ទាំង​រស់នៅក្នុង​ទ្រុង​ដែកមួយ ។​
​តាមរយៈ​ខ្សែអាត់​វីដេអូ យើង​ឃើញថា Maaz al-Kassasbeh បាន​ឈរ​ក្នុង​ទ្រុង​ដែក​ចាក់សោរ ស្ថិតក្នុង​សម្លៀកបំពាក់​អ្នកទោស​ខោអាវ​ពណ៌​ទឹកក្រូច ដោយ​រង់ចាំ​ការស្លាប់​យ៉ាង​វេទនា​មកដល់​ប៉ុណ្ណោះ ខណៈ​ទាហាន​ឯកសណ្ឋាន​ឈុត​ប៉ា​រ៉ា​បិទមុខ​ម្នាក់ ក៏បាន​ចាប់ផ្តើម​ដុត​ខ្សែ​ដែល​ជោគជាំ​ដោយ​ប្រេងសាំង ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​ទ្រុង​ដែក ។ ភ្លាមៗ​នោះ ភ្លើង​ក៏បាន​ឆេះ​រាល​ទៅកាន់​ទ្រុង​ដែក ឆាបឆេះ​រុំ​ព័ទ្ធ​ខ្លួន Kassasbeh យ៉ាង​សន្ធោសន្ធៅ និង​ឆេះ​ទាល់តែ​គាត់​ដួល​ស្លាប់​តែម្តង ។​
​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ម្សិលមិញ​នេះ រដ្ឋាភិបាល​ហ្សកដា​នី លោក Mohammed al-Momeni បាន​និយាយថា ព្រះរាជាណាចក្រ​នេះ​កំពុង​ធ្វើ “​អ្វីៗ​” ដែល​ខ្លួន​នឹង​អាច​ធានា​ឲ្យ​មានការ​ដោះលែង Kassasbeh ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ពួក​ឧទ្ទាម ISIS បន្ទាប់ពី​យន្តហោះ​ចម្បាំង​របស់គាត់ F-16 បាន​ធ្លាក់​នៅក្នុង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី កាលពី​ខែធ្នូ ។ ប៉ុន្តែ អ្វីៗ​សម្រាប់​ពេលនេះ គឺ​ដូច​យើង​បានឃើញ​ជាក់ស្តែង ៕​
1422983101155B87w4g2IMAAYJ2SB870gE9IQAA01jBhaNQPJtzUg42Q4