វីធីលោង​លួម​ស្ត្រី​ឲ្យធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ឈាន​ដល់​ការ​រួមភេទ​

2/05/2015 0 Comments A+ a-

បុរសត្រឹមតែមានរូបរាងសង្ហាមិនអាចឲ្យនារីម្នាក់ប្រគល់ខ្លួនប្រាណ ឲ្យនោះទេ ពោល ទាល់តែមានសិល្បៈ នៃការលួងលោមទើបអាច សម្រេច គោលដៅ អាចឲ្យនាងឡើងគ្រែជាមួយបាន។ អ្នកប្រលោមស្នេហ៍បានជោគជ័យ ក្នុងការយកឈ្នះចិត្ដស្រ្ដីបាន គឺត្រូវមានអត្ដចរិតស្មោះត្រង់ និងមិនត្រូវមានអាកប្បកិរិយា ច្រឡោងខាមដាក់នាងនោះទេ។
១. បុរសដែលមានចរិតស្លូតបូត និងរួសរាយរាក់ទាក់៖ នៅពេលស្រ្ដីសំឡឹងឃើញអ្នកមានអាកប្បកិរិយារួសរាយរាក់ទាក់ ហើយមិនបង្កក្ដី រំខាន់ដល់នាង នាងនឹងមានអារម្មណ៍ត្រជាក់ចិត្ដ ដែលនឹងបង្កភាពងាយស្រួលដល់អ្នក ក្នុងការខិត ចូលជិតនាង។
២.ការរៀបចំខ្លួន៖ ភាពទាក់ទាញសម្រស់រាងកាយ របស់បុរស គឺស្រ្ដីត្រូវកាចាំបាច់ ហេតុដូច្នេះត្រូវកាត់សក់ឱ្យបានស្អាត មានទឹកមុខ ស្រស់ស្រាយ និងស្លៀកសំលៀកបំពាក់ឱ្យបានស្អាតបាត។

      ...........អាន..........៣៣ ក្បាច់ដែលមនុស្សស្រីចូលចិត្តបំផុត...............................................

៣. បុរសដែលវៃឆ្លាត៖ ចូរបង្កើតបទសន្ទនាជ្រៅជ្រះផ្ដោតទៅលើនយោបាយ ឬព្រឹត្ដិការថ្មីៗ និងរឿងរ៉ាវផ្សេងៗដែល បញ្ជាក់ពីភាពវៃឆ្លាត របស់អ្នក។ ការបង្ហាញភាពវៃឆ្លាតរបស់អ្នកនឹងធ្វើឱ្យនាងផ្ដល់តម្លៃដល់អ្នក និងពេញចិត្ដចំពោះ គំនិតរបស់អ្នកថែមទៀត។
៤. សម្ដែងនូវភាពគួរឱ្យស្រលាញ់៖ សភាពនេះត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ ប្រាប់នាងថា អ្នកមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះនាង ហើយចាប់ចិត្ដ ចំពោះនាងតែម្នាកគត់។
៥. ប្រើអារម្មណ៍ទាញយកចិត្ដរបស់នាង៖ ស្រ្ដីជាប្រភេទសត្វលោក ដែលមានអារម្មណ៍មនោសញ្ចេតនាជ្រៅជ្រះ ហេតុដូច្នេះចូរផ្ដល់ឱ្យ នាងនូវអារម្មណ៍កក់ក្ដៅ។ ចូរបង្ហាញនាង នូវភាពជាម្ចាស់ការ និងក្ដីរំភើបដែលនឹងធ្វើឱ្យនាងពេញ ចិត្ដចំពោះអ្នក។
៦. មនុស្សសំខាន់៖ ចូរប្រើទិកនិកខាងលើរួមគ្នា ព្រោះទិកនិកទាំងនេះ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានភាពស្ទាត់ ជំនាញ សំងាន់ក្នុងការទាក់ទាញ ចិត្ដស្រ្ដី។ អ្នកត្រូវតែមានចិត្ដស្មោះត្រង់ បើមិនដូច្នោះទេ ស្រ្ដីនឹងបដិសេធអ្នក ដោយ ចាត់ទុកជារឿងបោកបញ្ឆោត ។
៧. ចូរបង្ហាញពីសេចក្ដីគួរសម៖ ស្រ្ដីចូលចិត្ដឱ្យបុរសប្រព្រឹត្ដចំពោះនាងដូចជា មនុស្សពិសេស របស់នាងអញ្ចឹង ហេតុ ដូច្នេះចូរបង្ហាញ នូវការគួរសម និងមានសុជីវធម៌ចំពោះនាង។