MY FIRST LOVE អ្នកឲ្យខ្ញុំស្គាល់រសជាតិស្នេហ៍ឱបថើប តែអីក៏ពិបាកបំភ្លេចម៉្លេះ?
កាល ពីខ្ញុំនៅរៀនបរិញ្ញា ខ្ញុំពុំដែលស្គាល់ ឬសូម្បីតែគិតថាអ្វីទៅជាសេចក្ដីស្នេហា។ ខ្ញុំក៏មិនដែលយល់អ្វីទៅជាការឈឺចាប់ ទោះពេលខ្លះ ខ្ញុំមានអារម្មណ៍ឯកាបន្តិចក្តី។
នៅចុងឆ្នាំ២០១០ បន្ទាប់ពីចប់បរិញ្ញាបត្រ ខ្ញុំបានទៅរៀនបន្តនៅប្រទេសកូរ៉េរយៈពេល២ឆ្នាំ។ នៅឆ្នាំដំបូង ពិតជាពិបាកណាស់ មិនត្រឹមប្រទះបញ្ហារឿងរៀនសូត្រទេ ប៉ុន្តែថែមទាំងបញ្ហាភាសា ការនឹកស្រុក នឹកម្ហូបខ្មែរ ជាពិសេសការនឹកផ្ទះ ពីព្រោះមិនធ្លាប់បែកពីប៉ាម៉ាក់បងប្អូនយូរបែបនេះឡើយពីមុន មក។
គ្មានអ្វីយកមកពិពណ៌នាឲ្យត្រូវនោះទេ ពីអារម្មណ៍លំបាកយ៉ាងណា សម្រាប់មនុស្សស្រីម្នាក់ដែលឯកាតែម្នាក់ឯង។ ហេតុតែជានិស្ស័យ នៅចុងឆ្នាំ២០១១ ពេលដែលសាលាវ៉ាកង ខ្ញុំមានពេលទំនេរបន្តិចសម្រាប់លំហែអារម្មណ៍ខ្លះ។ ខ្ញុំបានចូលលេងChat ហើយបានស្គាល់បុរសម្នាក់ដែលមានកំណើតនៅលើទឹកដីសមុទ្រ ដែលក្រោយមកបានក្លាយជាសង្សារខ្ញុំដោយចៃដន្យបំផុត។

ទំនាក់ ទំនងរបស់យើងកាន់តែជិតស្និតពីមួយថ្ងៃទៅមួយថ្ងៃ រហូតទាល់តែពួកយើងដាក់ចិត្តស្រលាញ់គ្នា។ រៀងរាល់ថ្ងៃ ពួកយើងតែងChat សួរសុខទុក្ខគ្នាលេងតាម Skype Viber និងទំនាក់ទំនងតាមទូរសព្ទរាល់យប់មិនដែលខានឡើយ។ ជីវិតខ្ញុំបានរីក ស្រស់បំព្រងដោយសារវត្តមានរបស់គាត់មកក្នុងជីវិតខ្ញុំ។ គាត់ជាមនុស្សល្អ ចរិតក៏បាន សង្ហារក៏សង្ហារ ស្មោះត្រង់ និងពោរពេញទៅដោយមនោសញ្ចេតនា។ តែគាត់ថា គាត់មិនសូវជាចេះល្អូកល្អឺនផ្អែមល្ហែមទេ។
គាត់ ជាបុរសដំបូងដែលធ្វើឲ្យខ្ញុំបានស្គាល់ថាអ្វីជាស្នេហា អ្វីទៅជាភាពកក់ក្តៅនៃជីវិត។ គាត់តែងសួរខ្ញុំថា “ញ៉ាំអីហើយនៅ? ម្ហូបឆ្ងាញ់អត់? ញ៉ាំបាយច្រើនអត់?” មិនដែលខាន។ តែគួរឲ្យស្តាយគាត់មិនដែលហាមាត់ថានឹកខ្ញុំ ឬប្រើពាក្យទន់ភ្លន់ដាក់ខ្ញុំទេសូម្បីតែនិយាយថា “បងស្រលាញ់អូន បងនឹកអូនណាស់” ក៏មិនដែលនិយាយដាក់ខ្ញុំដែរ។ គាត់ក៏ធ្លាប់ប្រាប់ខ្ញុំដែរថា មុនពេលគាត់ស្រលាញ់ខ្ញុំ គាត់បានបាក់ចិត្តស្រលាញ់នារីម្នាក់ពីមុន តែទំនាក់ទំនងគាត់ និងនារីនោះមិនទាន់ដាច់ស្រេចនោះទេ។
ហេតុតែស្រលាញ់មនុស្ស ម្នាក់ ខ្ញុំមានអារម្មណ៍មិនជាល្អ ឬសប្បាយចិត្តសោះពេលឮសង្សារពោលពាក្យបែបនេះ។ ខ្ញុំចង់តែយំទេ។ ហេតុនេះ ខ្ញុំយល់ថា គាត់មិនសូវចេះ Sweet ជាមួយខ្ញុំ ឬក៏ប្រហែលមកពីអារម្មណ៍នឹកសង្សារចាស់មិនទាន់ដាច់ស្រេច ហើយនៅតែនឹក និងស្រលាញ់ដល់ម្នាក់នោះទេដឹង? យូរៗទៅ យើងតែងតែឈ្លោះប្រកែកគ្នាពីរឿងសង្សារចាស់គេ។ ពិតជាដូចបទដែលមានចំណងជើងថា “អតីតកាលបងរំខានបច្ចុប្បន្នយើង” មែន ពោលគឺចិត្តខ្ញុំមិនស្រលះសោះ។

ខ្ញុំដឹងថា ខ្ញុំប្រហែលមិនទន់ភ្លន់ដូចសង្សារចាស់គាត់ មិនស្អាត មិនយល់ពីអារម្មណ៍គាត់ដូចជាសង្សារចាស់គាត់ទេដឹង? ខ្ញុំច្រណែន និងបាក់ទឹកចិត្តខ្លាំងណាស់។ គាត់ប្រាប់ខ្ញុំដែរថា ឲ្យខ្ញុំឈប់រំឭករឿងហ្នឹងទៅ គាត់បានប្រាប់ហើយថា គាត់មិនសូវបានសំដីទេខាងរឿងផ្អែមហ្នឹង។ ពេលខ្ញុំខឹងខ្លាំង សុំគាត់បែក គាត់មិនព្រម។ គាត់ឲ្យខ្ញុំរក១០១ហេតុផលឲ្យគាត់ ទើបគាត់ព្រមបែកតាមខ្ញុំ។
អារម្មណ៍មនុស្សស្រីតែប៉ុណ្ណឹងឯង ខ្ញុំបានតែមាត់ ធ្វើខ្លាំង តែក្នុងចិត្តវិញមិនចង់បែកពីគាត់ទេ។ គាត់លួងយូរៗក៏ទន់វិញទៅ។ មុនពេលខ្ញុំត្រលប់មកខ្មែរវិញ១ខែ ខ្ញុំបានឆែកឃើញ E-mailចាស់ៗរបស់គាត់ឆ្លើយឆ្លងជាមួយសង្សារចាស់។ ខ្ញុំឃើញថា គាត់ និងសង្សារគាត់ផ្អែមល្ហែមណាស់ មួយម៉ាត់ណាក៏បងនឹកអូនណាស់ បងស្រលាញ់អូនណាស់ មាននឹកបង ឬអត់អូនស្រលាញ់។ល។ ខ្ញុំសួរគាត់ថា ហេតុអីបានជាបែបនេះ? ហេតុអីក៏គាត់មិនដែលនិយាយបែបនេះដាក់ខ្ញុំផង?
សូម្បីតែហៅ ខ្ញុំថាអូន ក៏មិនសូវមានផង។ គាត់ថាកាលនោះ គាត់នៅក្មេង ចេះតែនិយាយចោលៗឲ្យតែរួចពីមាត់ទេ។ ខ្ញុំក៏សួរថា ចុះហេតុអីមិនព្រមនិយាយពាក្យទាំងអស់នេះដាក់ខ្ញុំផង? ហេតុអីត្រឹមពាក្យ បងស្រលាញ់អូន ម៉េចក៏មិនដែលហាមាត់ដាក់ខ្ញុំបែបនេះ? គាត់ថា អ្វីៗដែលគាត់ធ្លាប់ធ្វើដាក់អ្នកចាស់ គាត់មិនចង់ធ្វើឡើងវិញ ឬនិយាយបែបនោះឡើងវិញទេ។ មានន័យថា ការស្រលាញ់ ភាពផ្អែមល្ហែមរបស់គាត់ត្រូវបានជីបកប់បាត់ទៅជាមួយអ្នកចាស់មែន ទេ?
ជាមនុស្សស្រី ត្រូវការការយកចិត្តទុកដាក់ ត្រូវការភាពផ្អែមល្ហែម និងការថ្នាក់ថ្នម។ ហេតុអីធ្វើដាក់គេបាន តែធ្វើដាក់អូនមិនបាន? ឬមួយអារម្មណ៍គាត់ជាមួយខ្ញុំមិនជ្រាលជ្រៅដូចកាលដែលគាត់មាន សង្សារចាស់មែនទេ? ខ្ញុំយល់ថា ពាក្យពេចន៍ផ្អែមល្ហែមវាមិនចាំបាច់ណាស់ណាទេក្នុងរឿងស្នេហា តែទង្វើ និងសកម្មភាពរបស់គេចំពោះខ្ញុំ និងសកម្មភាពរបស់គេចំពោះសង្សារចាស់គេក៏ខុសគ្នាណាស់ដែរ។
ខ្ញុំធ្វើអី នៅឯណា នៅជាមួយអ្នកណា ក៏គេមិនសូវខ្វល់ គេថាបើជឿជាក់គ្នា វាគ្មានរឿងអីនោះទេ តែពេលដែលគេនៅជាមួយសង្សារចាស់គេវិញ គ្រាន់តែមានប្រុសម្នាក់មកCommentលើរូបភាពរបស់សង្សារចាស់គេលើ Facebookវិញ គេតែងComment តបសួរនាំទៅបុរសម្នាក់នោះភ្លាម ហាក់ដូចជាចង់ប្រាប់បុរសនោះថា នារីនោះជាសង្សាររបស់គាត់ទេ ហាមញ៉ែ។ ចុះចំណែកអូន បងដែលឆ្ងល់ខ្លាចគេឆក់យកអូនពីបងទេ? ពេលមកដល់ស្រុកខ្មែរ មនុស្សដែលខ្ញុំចង់ឃើញគឺជារូបគេ។
រូបតំណាង
ខ្ញុំ មិនមែនជាមនុស្សចិត្តងាយ ឬខ្លួនងាយទេ តែស្នេហាដំបូង ខ្ញុំមិនអាចឃាត់ឃាំងអារម្មណ៍បាន។ គាត់ជាមនុស្សដំបូងដែលឱបខ្ញុំ ថើបខ្ញុំ និងចាប់ដៃខ្ញុំមុនគេ។ ខ្ញុំមានអារម្មណ៍កក់ក្តៅណាស់ពេលនោះ។ ពេលមកដល់ខ្មែរ ខ្ញុំសប្បាយចិត្តណាស់ រាល់សៅរ៍អាទិត្យ ពួកយើងជិះម៉ូតូដើរលេង ទៅញុំាអី បាននៅក្បែរគ្នា។
តែអារម្មណ៍ខ្ញុំក៏មិនដាច់ស្រឡះពីអតីតកាលរបស់គាត់ រឺឯទង្វើរបស់គាត់ទាក់ទងពីការយកចិត្តទុកដាក់ នឹករឭកចំពោះខ្ញុំក៏ហាក់ដូចជានៅមានកំរិត មិនដូចកាលដែលគាត់នៅជាមួយអ្នកចាស់របស់គាត់ទេ។ ខ្ញុំសួរគាត់ថា ហេតុអីបានជាបែបនេះ? តើខ្ញុំធ្វើអីខុសទៅបានជាចិត្តបងមិនទន់ភ្លន់ដូចដែលបងនៅជាមួយ អ្នកចាស់? មិនស្រលាញ់អូនមែនទេ? គ្មានអារម្មណ៍នឹកអូនមែនទេ? អូនមិនស្អាតដូចគេមែនទេ? អូនមិនCareបងគ្រប់គ្រាន់មែនទេ? បើបងមិនអាចនៅជាមួយអូនបាន យើងបែកគ្នាក៏បានដែរ។ គាត់ថា គាត់ក៏មិនដឹងថាយ៉ាងម៉េចដែរ គាត់ថាគាត់មិនយល់ពីអារម្មណ៍គាត់។
ជាធម្មតា មនុស្សស្រីទន់ខ្សោយ ហើយភ័យខ្លាចនូវការបាត់បង់ មិនចង់មានការបែងចែកបេះដូងទេ ខ្ញុំមិនអាចធ្វើចិត្តបានទេ ខ្ញុំខ្លាចបាត់បង់គាត់ណាស់។ យូរៗទៅគាត់ធុញទ្រាំនឹងខ្ញុំ គាត់នឿយហត់នឹងខ្ញុំ ហើយក៏មានសំពាធនឹងខ្ញុំ ហើយក៏ឈឺចាប់នឹងខ្ញុំដែរ។

គាត់ថា ខ្ញុំមិនទុកចិត្តខ្លួនឯង មិនឲ្យតម្លៃគាត់ ចូលចិត្តជីកកកាយរឿងអតីតកាលនាំឲ្យតែឈ្លោះគ្នា ចូលចិត្តរកតែអ្នកណាខុសអ្នកណាត្រូវ គាត់ថាគាត់គ្មានសិទ្ធិសេរីភាពធ្វើអ្វីគ្រប់យ៉ាងដោយសារតែខ្ញុំ។
រហូតដល់ថ្ងៃទី ២៥ ឧសភា គាត់ក៏សុំចែកផ្លូវជាមួយខ្ញុំ។ ខ្ញុំយំ ខ្ញុំសុំទោសគាត់ និងសុំឲ្យគាត់ផ្ដល់ឱកាសឲ្យខ្ញុំម្ដង តែគាត់ចង់បញ្ចប់។ ធ្លាប់តែខ្ញុំជាអ្នកដែលសុំគាត់បែកគ្នាម្ដងហើយម្តងទៀត ហើយធ្លាប់តែគាត់ជាអ្នកសុំខ្ញុំមិនបែក លួងខ្ញុំ សុំឱកាសកែប្រែខ្លួន ហើយខ្ញុំតែងតែលើកលែងឲ្យគាត់រហូតមក សុំត្រឹមឲ្យគាត់កែប្រែឥរិយាបថ យល់ពីអារម្មណ៍ខ្ញុំ និងធ្វើដាក់ខ្ញុំដូចដែលគាត់ធ្វើដាក់សង្សារគាត់ប៉ុណ្ណោះ។
អ្នកទាំងអស់គ្នាដឹងទេ? ស្រលាញ់គ្នាជិត២ឆ្នាំ គាត់ទើបតែហាមាត់ និយាយពីមាត់ថា “បងស្រលាញ់អូន” តែម្ដងគត់។ ចំណែកចំពោះសង្សារចាស់គាត់វិញ ខ្ញុំមិនដឹងថាតើគាត់និយាយបែបនេះរាប់ភ្លេចប៉ុន្មានដងមកហើយ នោះទេ។

សង្សារចាស់គាត់ហាក់មានសំណាងជាងខ្ញុំដែលបានទទួលការ យកចិត្តទុកដាក់ទាំងស្មារតី និងផ្លូវចិត្តជាងខ្ញុំ។ នៅថ្ងៃដែលគាត់សុំខ្ញុំបែក ខ្ញុំយំអង្វរគាត់ថា កុំបែក ខ្ញុំធ្វើចិត្តមិនទាន់ទេព្រោះអ្វីៗលឿនពេក ឯណាទៅពាក្យដែលបងថា ចង់នៅជាមួយអូន? ឯណាទៅពាក្យដែលបងថា “បងស្រលាញ់អូន?” គាត់តបថា គាត់ក៏ធ្លាប់និយាយពាក្យទាំងនេះជាមួយសង្សារចាស់ដែរ។ អីចឹងពាក្យដែលគាត់ថា ”បងស្រលាញ់អូន” គ្មានន័យទេ សម្រាប់ខ្ញុំមែនទេ?
ពាក្យដែលយើងធ្លាប់សន្យា ដែលបងធ្លាប់សន្យា បងភ្លេចអស់ហើយមែនទេ? គាត់ថា គាត់មិនភ្លេចទេ តែសុំចាត់ទុកខ្ញុំត្រឹមជាប្អូនស្រីចុះ។
តើយើងធ្លាប់សន្យា នឹងគ្នាក្នុងនាមជាបងប្អូនបែបនេះមែនទេ? បងថា “បើសិនគ្មានអូន បងមិនដឹងថាបងនឹងរស់នៅយ៉ាងម៉េចទេ?” មែនទេ? ចុះពេលនេះ? បងថា ពេលអូនយំ ពេលអូនខឹង បងពិបាកចិត្តណាស់ ចុះពេលនេះ? បងថាបងមិនចង់ឃើញទឹកភ្នែកអូនទេ ចុះពេលនេះ?
បង ថាបងមិនដែលគិតថានឹងបែកអូនទេ ចង់រស់នៅយូរអង្វែងជាមួយគ្នារហូត ចុះពេលនេះ ហេតុអីបងដើរចោលអូន? ហេតុអីបងបោះបង់អូន? ហេតុអីបានជាបងដាច់ចិត្តចោលអូនលឿនយ៉ាងនេះ? តើពាក្យ “The First and The Last” របស់បងដែលនិយាយមកកាន់អូន មានន័យយ៉ាងណាចំពោះបង? តើពាក្យថា “មនុស្សដំបូងដែលចូលមកកាន់ជីវិតបង” មានន័យយ៉ាងណា? តើអ្វីៗដែលអូនលះបង់ វាបានតែប៉ុណ្ណឹងទេមែនទេ? បងថា បងមិនអាចShareបេះដូងខ្ញុំជាមួយអ្នកណាម្នាក់ទេ ចុះពេលនេះហេតុអីបងឲ្យអូនទៅស្រួលៗយ៉ាងនេះ? ហេតុអីបងចង់លើកអូនឲ្យគេដទៃទៀត?

ខ្ញុំយល់ថា គាត់អាចបំភ្លេចខ្ញុំបានស្រួលជាងខ្ញុំ ព្រោះខ្ញុំមិនមែនជាមនុស្សដំបូងរបស់គាត់ទេ ព្រោះមុនស្គាល់ខ្ញុំ គាត់មានសង្សារចាស់របស់គាត់ ហើយនារីនោះហើយដែលជាមនុស្សដំបូង ទើបអារម្មណ៍របស់គាត់ចំពោះខ្ញុំខុសពីមុន។
តែសម្រាប់ខ្ញុំ គាត់ពិតជាមនុស្សដំបូង។ ខ្ញុំពុំដែលពាក់ព័ន្ធនឹងប្រុសណាពីមុនមកទេ។ First hug និងFirst Kissនៅលើថ្ពាល់ខ្ញុំ ធ្វើឲ្យខ្ញុំពិបាកបំភ្លេចគាត់ណាស់។ មុខរបស់គាត់ស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំរហូត។ ខ្ញុំលុបមិនបាត់សោះ។ គាត់ជាប្រុសដំបូងគ្រប់ទិដ្ឋភាពទាំងអស់ក្នុងជីវិតរបស់ខ្ញុំ។ តើឲ្យអូនភ្លេចបងម្តេចបានទៅ? ពាក្យចុងក្រោយដែលគាត់ប្រាប់ខ្ញុំគឺថា គាត់ដើរផ្លូវរបស់គាត់ ខ្ញុំដើរផ្លូវរបស់ខ្ញុំ ហើយពួកយើងត្រូវមានគ្រួសាររៀងខ្លួន។
ពីមុនគាត់មិនដែលនិយាយពាក្យនេះទេ គាត់ថាមិនដែលគិតសោះ តែហេតុអីបងនិយាយពាក្យពេលនេះ? មូលហេតុអ្វីឲ្យបងបោះបង់អូនឲ្យគេ? បេះដូងខ្ញុំចង់ប្រេះ។ ខ្ញុំយំសឹងលិចផ្ទះ តែគាត់មិនសម្លឹងមើលក្រោយ មើលមនុស្សម្នាក់ដែលកំពុងអង្គុយយំចាំរូបគាត់ទេ។ ខ្ញុំដឹងថា បុរសល្អមានច្រើន តែការស្រលាញ់កើតចេញពីចិត្ត អារម្មណ៍ និងបេះដូង មិនដូចគ្រប់ខោអាវទាំងអស់យើងពាក់ត្រូវនោះទេ។
តាំងពីបែកគ្នាជាមួយគាត់មក អារម្មណ៍ខ្ញុំមិនសូវនឹងន។ ពេលខ្ញុំទៅណាមកណា ជិះម៉ូតូម្នាក់ឯង ហាក់ស្រមៃចង់ចាំដល់កន្លែងចាស់ៗ អនុស្សាវរីយ៍ចាស់ៗ ដែលពួកយើងបានទៅ និងកសាងឡើងជាមួយគ្នា។ អូនទទួលស្គាល់ថា អូនខុសហើយ អូនមិនយល់ពីអារម្មណ៍បង។ អូនជាមនុស្សគួរឲ្យធុញទ្រាន់ មិនជឿជាក់ខ្លួនឯង នាំរឿងរ៉ាវដល់បង តែនេះមិនមែនមកពីការស្រលាញ់បងទេមែនទេ? តើអូនខុសធ្ងន់ណាស់មែនទេ ទើបបងមិនអាចត្រលប់ក្រោយបាន? បើទៅក៏ទៅចុះ តែអូនចង់ឲ្យបងគិតចំណុចខ្លះដែលបងមើលរំលង។

បើបងយកអារម្មណ៍មនុស្សស្រីមកទុកក្នុងចិត្ត យល់ពីស្ថានភាពរបស់មនុស្សស្រីម្នាក់ នោះបងនឹងយល់។ មនុស្សស្រីពេលខ្លះបានតែមាត់ទេ ធ្វើជាខ្លាំង តែចិត្តវិញភាគតិចណាស់ដែលដាច់ចិត្តពីមនុស្សដែលខ្លួនស្រលាញ់។ ឬមួយប្រហែលជាខ្ញុំមិនស្អាតបើប្រៀបនឹងនារីដទៃ ហើយដោយសារតែបងសង្ហារ មានមន្តស្នេហ៍ទាក់ទាញអាចធ្វើឲ្យនារីដទៃលង់ចិត្ត ទើបអូនភ័យខ្លាចនឹងការបាត់បង់ ព្រោះអូនមិនបានត្រៀមចិត្ត។
ម្យ៉ាងអូនមិនចង់ឃើញសង្សាររបស់ខ្លួននៅក្បែរនារីផ្សេងក្នុងន័យ មនោសញ្ចេតនាឡើយ។ មិនមែនថាអូនមិនជឿជាក់លើសង្សារអូននោះទេ។ បងធ្វើលេង តែមិនដឹងចិត្តនារីដែលលង់នឹងបងគេធ្វើលេង ឬមែន។ បើគេលង់នឹងបងហើយ ហើយអ្នកផ្សេងយកបងទៅបាត់ តើអ្នកណាមិនយំ អ្នកណាមិនខ្លាចបាត់បង?

អូនគ្មានគំនិតមើលងាយក្តីស្នេហា របស់សង្សារអូនទេ ហើយក៏មិនដែលចាត់ទុកសង្សារអូនជាសត្វលាសម្រាប់កម្សាន្តលេងនោះ ដែរ។ នារីត្រូវការបុរសយកចិត្តទុកដាក់ ស្រលាញ់នាង ថែទាំនាង ព្រោះនារីទន់ខ្សោយផ្នែកស្មារតី និងរាងកាយ ចាត់ទុកសង្សារនាងជាអ្នកបាំងខ្យល់ បាំងភ្លៀង ការពារនាង។ នាងក៏ដឹងថា បុរសក៏ត្រូវការពេលវេលាសម្រាប់ខ្លួនគេផ្ទាល់ដែរ តែអូនមានដែលបិទសិទ្ធិបងពីណាមក? តើភាពភ័យខ្លាចរបស់នារីជាអ្វី?
គឺខ្លាចបាត់បង់របស់ដែលអូនស្រលាញ់។ តើបងមិនខ្លាចបាត់បង់នាងវិញទេមែនទេ? ខ្ញុំជឿថា នារីទាំងអស់យល់ពីអ្វីដែលខ្ញុំនិយាយ ហើយក៏មានអារម្មណ៍ភ័យខ្លាចដូចខ្ញុំដែរ។ អូនចង់ឃើញបងត្រលប់មកវិញ ចង់មានបងម្ដងទៀត។កំហុសគ្រប់យ៉ាងអូនជាអ្នកខុស។

តើបងអាច វិលមកវិញបានទេ? អូនតែងតែរង់ចាំបងជានិច្ច។ មនុស្សគួរឲ្យធុញវិលវិញបានទេ ទទួលយកអូនបានទេ? អនុស្សាវរីយ៍ជាច្រើន បងអាចបំភ្លេចបាន មានន័យថាបងក៏អាចបំភ្លេចអូនបានដែរ បងក៏អាចស្វែងរកនារីណាម្នាក់ដែលល្អជាងអូនបានដែរ ហេតុនេះទើបបងដាច់ចិត្តយ៉ាងនេះ។ បងចាំពេលដែលយើងទៅលេងសមុទ្រជាមួយគ្នាទេ? បងនៅចាំបានពេលយើងឆ្លងឆ្នាំជាមួយគ្នាទេ? បងថា បងចង់នាំអូននៅញុំាអាហារBuffetតែពីរនាក់ តើបងភ្លេចហើយមែនទេ?បងថាចង់នាំអូនទៅវត្តវិហារសួគ៌ពីរនាក់នោះអី បងលែងចង់ទៅមើលថ្ងៃលិចតែពីរនាក់ ជាមួយនារីម្នាក់នេះហើយមែនទេបង? បងសន្យាជាមួយអូនអ្វីខ្លះ? តើបងភ្លេចហើយមែនទេ?
ហេតុអីក៏គ្មានឱកាសសម្រាប់មនុស្សដែល ទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន? ឬបងអស់មនោសញ្ចេតនាជាមួយអូនហើយមែនទេ? ម៉ូតូកញ្ចាស់មួយយើងជិះពីរនាក់ទៅឆ្នេរសមុទ្រនោះបងភ្លេចហើយមែន ទេ? ដើមស្វាយមួយដើមនោះ បងភ្លេចហើយមែនទេ? ហេតុអីទីបំផុតចាត់ទុកអូនត្រឹមមិត្ត? រាល់ដង ពេលអូនខឹងបង អូនសុំបែក អូននិយាយថា ចាត់ទុកគ្នាត្រឹមជាមិត្តបាន។ ហើយបងតែងតែប្រាប់អូនថា “រាល់ពេលដែលបងឮអូនហៅបងថា Friend ឬ Brother បងឈឺចាប់ណាស់” មែនទេ?
ពាក្យចុងក្រោយរបស់អូនគឺអូនសុំទោស អូននៅរង់ចាំបង ចាំរង្វង់ដៃរបស់បង បើសិនថ្ងៃណាមួយបងត្រលប់មកវិញ និងទទួលយកអូនវិញ បើសិនបងមិនទាន់ទាក់ទងនឹងអ្នកណាផ្សេងនៅឡើយ។ តែខ្លួនជាស្រី មុននិយាយអ្វី ធ្វើអ្វីត្រូវគិត។ ខ្ញុំមិនចង់បាត់បង់តម្លៃជាស្ត្រីខ្មែរ មិនចង់ធ្វើឲ្យខូចឈ្មោះដល់នារីដទៃទៀតនោះទេ។

បើគេសម្រេច ចិត្តទៅចោលយើងហើយ ចង់ឃាត់គេក៏ពិបាកដែរ។ តើខ្ញុំត្រូវសម្រេចចិត្តចាកចេញពីគេ ហើយរកផ្លូវផ្សេងមែនទេ? នាងខ្ញុំជាមនុស្សដែលឲ្យតម្លៃលើស្នេហា ពិសេសគាត់ជាស្នេហាដំបូងសម្រាប់ជីវិតខ្ញុំ។ ហេតុនេះ មិនប្រាកដ បែកពីគាត់ហើយ ខ្ញុំអាចទៅស្រលាញ់អ្នកផ្សេង ឬរៀបចំអនាគតខ្លួនឯងជាមួយអ្នកផ្សេងចេញពីជម្រៅចិត្ត និងអស់ពីចិត្តពីថ្លើមនោះទេ។ តើនាងខ្ញុំត្រូវធ្វើដូចម្តេច? នាងខ្ញុំមិនដឹងថាត្រូវធ្វើបែបណាទេ? ខ្លាចមួយជីវិតនេះ លែងបានឃើញមុខគាត់ទៀត…។ ខ្ញុំជឿថា First Love ពិតជាពិបាកនឹងបំភ្លេចណាស់។ មែនទេ?