កម្មវិធី Microsoft Office 2016 ពេលនេះអ្នកអាចប្រើសាកល្បងបានជាមួយជំនាន់ Preview
កម្មវិធី Microsoft Office 2016 preview ពេលនេះលោកអ្នកអាចទាញយកមកប្រើជាលក្ខណៈសាកល្បងបានហើយ។ ក្រុមហ៊ុន Microsoft នឹងបញ្ចេញ Office 2016 ជំនាន់ពេញលេញ ជាផ្លូវការ ឱ្យអតិថិជនប្រើប្រាស់នៅចុងឆ្នាំ២០១៦ នេះហើយ។
បើមើលតាមផ្ទាំង interface របស់កម្មវិធីជំនាញការិយាល័យ Office 2016 ខាងលើ យើងសង្កេតឃើញមាន theme ពណ៌ខ្មៅ ហើយក៏មានបញ្ចូលនូវមុខងារ virtual assistant ផងដែរ។ អ្នកអាច sing up នៅលើកម្មវិធី Office 2016 previews ហើយអាចទាញនៅពេលនេះបាន។ បន្ទាប់ពី sign ចូល NDA រួច អ្នកនឹងអាចចូលទៅ dashboard ដែលអ្នកអាចស្វែងរក download ជំនាន់ Office 2016 technical preview ប្រចាំខែមករាបាន។
ដោយ៖ លី ឈៀន
ប្រភព៖ neowin