ចាប់ខ្លួនអង្គរក្ស ឧកញ៉ាថោង សារ៉ាត់ ម្នាក់ទៀត ពីបទសមគំនិត និងផ្ដល់មធ្យោ បាយ
ភ្នំពេញ ៖ នគរបាលនាយកដ្ឋានសន្ដិសុខ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឃាត់ខ្លួន អង្គ រក្សឧកញ៉ាថោង សារ៉ាត់ម្នាក់ទៀតពីបទ សមគំនិតនិងផ្ដល់មធ្យោបាយក្នុងអំពើឃាត កម្ម ។
មន្ដ្រីនគរបាលក្រសួងមហាផ្ទៃបានឱ្យដឹងថា អង្គរក្សឧកញ៉ាថោង សារ៉ាត់ ដែលត្រូវ តុលាការចោទប្រកាន់ ជាមេ ឃាតកនៃអំពើ ឃាតកម្មលើឧកញ៉ាអ៊ឹង ម៉េងជឺ ឈ្មោះឈុន ចិត្រា ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែកុម្ភៈ ហើយត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននៅថ្ងៃ ដដែលនោះ ។
តាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ដដែលនេះ ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាន ដកហូតម៉ូតូ មួយគ្រឿង ម៉ាក សេ១០០ ពណ៌ខ្មៅ ដែលម៉ូតូនេះ គឺសៀង វាសនា ជាជនដៃដល់ជិះធ្វើសកម្មភាពបាញ់ ប្រហារ ជនរងគ្រោះ បន្ទាប់មកឈ្មោះឈុន ចិត្រា បានយកម៉ូតូទៅបិទតែមថ្មីបំឡែង ពីសកម្មភាពដើម ក្នុងគោលបំណងចៀសផុតពីការតាមប្រមាញ់របស់សមត្ថកិច្ច ។
សូមបញ្ជាក់ថា ការឃាត់ខ្លួនអង្គរក្ស ម្នាក់ទៀតនេះ បានធ្វើឱ្យជនដែលពាក់ព័ន្ធនៃអំពើឃាតកម្មលើឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីជាងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៤ ឡើង៥នាក់ ដែលសុទ្ធតែជាអង្គរក្សឧកញ៉ា ថោង សារ៉ាត់ ។
កាលពីប៉ុន្មានថ្ងៃមុននេះ ឪពុកម្ដាយ ឧកញ៉ាថោង សារ៉ាត់ ដែលត្រូវបានតុលាការ ចោទប្រកាន់និងឃុំខ្លួន ដាក់ពន្ធនាគារ ពីបទលាក់អាវុធខុសច្បាប់និងរារាំងប្រតិបត្ដិការ របស់សមត្ថកិច្ចនោះ ត្រូវបានចៅក្រមស៊ើប សួរលី សុខឡេង ដោះលែងឱ្យនៅក្រៅឃុំ ដែលធ្វើឱ្យមានការរិះគន់និងតាមដានយ៉ាងយកចិត្ដទុកដាក់ពីមជ្ឈដ្ឋាននានា ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល