ស្វែងយល់អំពីផលប៉ះពាល់ និងទប់ស្កាត់វិទ្យុសកម្មទូរស័ព្ទដែលនាំឱ្យគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ
ស្មាតហ្វូននាពេលបច្ចុប្បន្ននេះបានក្លាយជាវត្ថុសំខាន់សម្រាប់មនុស្ស។ ប៉ុន្តែ ទន្ទឹមនឹងគុណសម្បត្តិនៃស្មាតហ្វូន ក៏នៅមានគុណវិបត្តិមកជាមួយគ្នាផងដែរ។ បញ្ហាធំគឺ ស្មាតហ្វូនមាននូវវិទ្យុសកម្មដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើបាន។
ទូរស័ព្ទទូទៅ (Cellphone) និងស្មាតហ្វូនគឺប្រើប្រេកង់ រលកវិទ្យុ (Radio Frequency)/microwave ដើម្បីធ្វើការបញ្ជូន និងទទួលព័ត៌មាន (information) ដែលមានទម្រង់ជា សំឡេង, ទិន្នន័យ(data) ឬវីដេអូ។ ដូច្នេះហើយ ទើបឧបករណ៍អេឡិចត្រូនិកចល័តនេះ មានសមត្ថភាពអាចឱ្យអ្នកភ្ជាប់ទំនាក់ទំនង (ខលទូរស័ព្ទ) ជាមួយមិត្តភ័ក្ដិ ឬក្រុមគ្រួសារបាន។ ដោយសារតែបែបនេះហើយ ទើបមនុស្សបានយកទូរស័ព្ទមកធ្វើជាមិត្តយ៉ាងជិតស្និទ្ធ តែងតែយកតាមដាក់ជាប់នឹងខ្លួនជានិច្ច ប៉ុន្តែសូមស្វែងយល់ឱ្យបានដឹងច្បាស់ថា សកម្មភាពជារៀងរាល់ថ្ងៃរបស់អ្នកដូចនេះ គឺកំពុងប្រឈមនឹងផលប៉ះពាល់សុខភាពពីវិទ្យុសកម្មអេឡិចត្រូនិកដែលមាននៅលើទូរស័ព្ទ។
លោកស្រី Leeann Brown អ្នកនាំពាក្យរបស់អង្គការមិនគិតផលចំណេញផ្ដោតលើការគាំពារសុខភាព និងបរិស្ថាន បានឱ្យដឹងថា៖ «ក្មេងតូចៗ និងក្មេងជំទង់ គឺអាចរងវិទ្យុសកម្មទូរស័ព្ទខ្លាំងជាងមនុស្សពេញវ័យ»។ នេះដោយសារដំណើរវិវត្តន៍សរីរាង្គរបស់កុមារ ចំពោះ ឆ្អឹងលលាដ៍ក្បាលលូតលាស់មិនសូវបានល្អ ទម្ងន់មិនសូវធ្ងន់ និងប្រព័ន្ធគ្រប់គ្រងឈាមក្នុងខួរក្បាលទន់ខ្សោយ ធ្វើឱ្យកុមារងាយរងគ្រោះថ្នាក់ខ្លាំងជាងមនុស្សធំ។
ជាការពិតណាស់ អ្នកកាន់តែប្រើប្រាស់ស្មាតហ្វូនច្រើន នោះអ្នកក៏នឹងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដែរ ដែលនឹងធ្វើឱ្យមានបញ្ហាសុខភាពក្នុងរយៈពេលយូរបាន។ ផ្អែកតាមរបាយការណ៍ស្ថិតកាលពីឆ្នាំ២០១២ នៅលើគេហទំព័រ peperperspective ឱ្យដឹងថា និស្សិតសាកលវិទ្យាល័យបានចំណាយពេលប្រើទូរស័ព្ទ/ថេប្លេត ក្នុងមួយថ្ងៃយ៉ាងហោច ១១៨នាទី ហើយប្រើរយៈពេល ៤០នាទីនៅរៀងរាល់មុនចូលគេង។ នេះមានន័យថា ក្នុងមួយឆ្នាំៗពួកគេបានប្រើទូរស័ព្ទចំនួន ១៩,៧ថ្ងៃ ក្នុងការសរសេរសារ/និយាយទូរស័ព្ទ។ តាមការសិក្សាស្រាវជ្រាវឱ្យដឹងថា វិទ្យុសកម្មបង្កផលប៉ះពាល់គឺទៅតាមវ័យរបស់មនុស្ស។ ក្មេងតូចៗ និងក្មេងជំទង់ឆាប់រងគ្រោះថ្នាក់ខ្លាំងជាងមនុស្សធំ។
តាមរបាយការណ៍របស់គេហទំព័រ safespaceprotection.com បានឱ្យដឹងថា ២០% ទៅ ៨០% នៃវិទ្យុសកម្មទូរស័ព្ទដៃ គឺអាចសាយភាយជ្រៀតចូលទៅក្នុងខួរក្បាលរបស់មនុស្សពេញវ័យជម្រៅ ២អ៊ីញ ឬប្រហែល ៥សង់ទីម៉ែត្រ។ ដូច្នេះ អ្វីដែលអ្នកគួរតែធ្វើដំបូងគេនោះ គឺព្យាយាមកុំទុកទូរស័ព្ទនៅកៀកនឹងខ្លួនពេក។ ខាងក្រោមនេះគឺជាអាការៈ និងផលប៉ះពាល់នៃមនុស្សដែលបានរងឥទ្ធិពលពីវិទ្យុសកម្មអេឡិចត្រូនិក៖ ឈឺក្បាល ក្អួតចង្អោ អស់កម្លាំង ឈឺក បាត់បង់ការចងចាំ ជំងឺមហារីកឈាម (ឈាមស ស៊ីឈាមក្រហម) មហារីកខួរក្បាលដ៏កម្រ បម្រែបម្រួលអង់ស៊ីម ដែលនាំឱ្យប៉ះពាល់ដល់ DNA ប៉ះពាល់ដល់ទារកក្នុងផ្ទៃ ធ្វើឱ្យមានជំងឺពីកំណើត មានបម្រែបម្រួលប៉ះពាល់ដល់ការរំលាយអាហារក្នុងរាងកាយ ប្រឈមហានិភ័យខ្ពស់ចំពោះជំងឺ Alzheimer ប្រឈមហានិភ័យលើលក្ខខណ្ឌបំពេញមុខងាររបស់បេះដូង បម្រែបម្រួលដល់អ័រម៉ូនប្រសាទ ធ្វើឱ្យខួរចុះខ្សោយក្នុងការបំពេញមុខងារជាដើម។ល។
តាមការចុះផ្សាយអំពីវិធីសាស្ត្រទប់ស្កាត់ពីវិទ្យុសកម្មទូរស័ព្ទសំខាន់ៗនៅលើគេហទំព័រ Domneng7.info កាលពីទំព័រមុន គឺមាន ៨ចំណុចគួរអនុវត្ត៖
១) ព្យាយាមប្រើសារអក្សរជំនួសការនិយាយទូរស័ព្ទបើអាច
២) ប្រើកាស ឬបើកសំឡេងចេញក្រៅ (Load speaker) ឬប្រើឧបករណ៍បំពងសំឡេង ពោលគឺធ្វើយ៉ាងណាពេលសន្ទនាឱ្យនៅឆ្ងាយពីទូរស័ព្ទ
៣) ពេលហៅទូរស័ព្ទចេញ (ខលចេញ) កុំទាន់យកទូរស័ព្ទមកផ្ទប់នឹងត្រចៀក គឺត្រូវរង់ចាំរហូតដល់ភាគីម្ខាងទទួល
៤) ជៀសវាងការយកទូរស័ព្ទដាក់ជាប់នឹងខ្លួន
៥) កុំសន្ទនាទូរស័ព្ទនៅពេលកំពុងធ្វើដំណើរ (ម៉ូតូ រថយន្ត រថយន្តក្រុង រទេះភ្លើង …)
៦) កុំប្រើទូរស័ព្ទនៅចំណតរថយន្ត
៧) កុំទុកទូរស័ព្ទជិតខ្លួននៅពេលគេងមិនថាយប់ មិនថាថ្ងៃ
៨) ជៀសវាងការប្រើប្រាស់ទូរស័ព្ទពេលដែលអ្នកមានអារម្មណ៍តប់ប្រមល់ ខ្លាំង ព្រោះវិទ្យុសកម្មនឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងខ្លាំង ហើយសារពាង្គកាយ (សរីរាង្គទាំងឡាយ)ចុះខ្សោយ
១) ព្យាយាមប្រើសារអក្សរជំនួសការនិយាយទូរស័ព្ទបើអាច
២) ប្រើកាស ឬបើកសំឡេងចេញក្រៅ (Load speaker) ឬប្រើឧបករណ៍បំពងសំឡេង ពោលគឺធ្វើយ៉ាងណាពេលសន្ទនាឱ្យនៅឆ្ងាយពីទូរស័ព្ទ
៣) ពេលហៅទូរស័ព្ទចេញ (ខលចេញ) កុំទាន់យកទូរស័ព្ទមកផ្ទប់នឹងត្រចៀក គឺត្រូវរង់ចាំរហូតដល់ភាគីម្ខាងទទួល
៤) ជៀសវាងការយកទូរស័ព្ទដាក់ជាប់នឹងខ្លួន
៥) កុំសន្ទនាទូរស័ព្ទនៅពេលកំពុងធ្វើដំណើរ (ម៉ូតូ រថយន្ត រថយន្តក្រុង រទេះភ្លើង …)
៦) កុំប្រើទូរស័ព្ទនៅចំណតរថយន្ត
៧) កុំទុកទូរស័ព្ទជិតខ្លួននៅពេលគេងមិនថាយប់ មិនថាថ្ងៃ
៨) ជៀសវាងការប្រើប្រាស់ទូរស័ព្ទពេលដែលអ្នកមានអារម្មណ៍តប់ប្រមល់ ខ្លាំង ព្រោះវិទ្យុសកម្មនឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងខ្លាំង ហើយសារពាង្គកាយ (សរីរាង្គទាំងឡាយ)ចុះខ្សោយ
គណៈកម្មការសហព័ន្ធផ្នែកទំនាក់ទំនង FCC របស់អាមេរិកបានកំណត់ហៅការសាយភាយសារធាតុវិទ្យុសកម្មទូរស័ព្ទថា ជាអត្រាសូបយកជាក់លាក់ SAR ដែលមានខ្នាត វ៉ាត់ក្នុងមួយគីឡូក្រាម (W/kg) ហើយមានកម្រិតគ្រោះថ្នាក់ខ្ពស់បំផុតនៅតម្លៃ 1.6W/kg។ ចំណែកច្បាប់និយតកម្មរបស់កាណាដា និងនៅអឺរ៉ុបគឺបានកំណត់យក 2.0W/kg។
តាមតារាងចំណាត់ថ្នាក់ទូរស័ព្ទដែលមានវិទ្យុសកម្មខ្ពស់បំផុត និងទាបបំផុតចេញផ្សាយដោយ cellphones.procon.org បង្ហាញថា Motorola Droid Maxx និង Motorola Droid Ultra ដែលប្រើប្រាស់សេវាទូរស័ព្ទ Verizon គឺជាស្មាតហ្វូនដែលមានវិទ្យុសកម្មខ្ពស់បំផុតមានតម្លៃ 1.54W/kg ហើយទូរស័ព្ទដែលមានវិទ្យុសកម្មទាបជាងគេក៏ជារបស់ Motorola ដែរ ចំនួនពីរម៉ូដែលគឺ Motorola v.101 និង Motorola V.100 មានតម្លៃ 0.14W/kg៕
… ទូរស័ព្ទ ២០ម៉ូដែលមានវិទ្យុសកម្មខ្លាំងបំផុត ដែលអ្នកត្រូវប្រុងប្រយ័ត្ន …
… ទូរស័ព្ទ ២០ម៉ូដែលមានវិទ្យុសកម្មខ្លាំងបំផុត ដែលអ្នកត្រូវប្រុងប្រយ័ត្ន …
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ peperperspective, computerworld, cellphones, chipdesignmag, thefullsignal, safespaceprotection, rfsafe, tawkon