ស្មាតហ្វូនក្រុមហ៊ុន Meizu ‘M1′ ដែលធ្លាប់ចំអក Apple iPhone 6 ចម្លងម៉ូដតាមខ្លួន គ្រាន់តែដាក់លក់ភ្លាម លក់ដាច់គ្មានសល់ត្រឹមតែ ៦០វិនាទី
ស្មាតហ្វូនស៊េរីថ្មីម៉ូដែល Meizu M1 របស់ក្រុមហ៊ុនទូរស័ព្ទចិន Meizu ដែលបានប្រកាសចេញកាលពីចុងខែមករា ពេលនេះ លក់ដាច់អស់ពីស្តុក គ្មានសល់ដោយចំណាយពេលតែ ៦០វិនាទីប៉ុណ្ណោះ។ ក្រុមហ៊ុនអាចលក់ Meizu M1 ដាច់អស់ចំនួន ១០០.០០០គ្រឿង (១០ម៉ឺនគ្រឿង) ដោយប្រើពេលយ៉ាងខ្លីមិនគួរឱ្យជឿត្រឹមតែ ១នាទី បន្ទាប់ពីក្រុមហ៊ុនបានដាក់ឱ្យបញ្ជាទិញមុនកន្លងទៅ។
ទូរស័ព្ទដែលទទួលបានការពេញនិយមលក់ដាច់ខ្លាំងនេះ បានភ្ជាប់មកជាមួយលក្ខណៈ សម្បត្តិដូចជា៖
-អេក្រង់ HD ប្រភេទ TFT ទំហំ ៥អ៊ីញាំ (1280×768)px
-កាមេរ៉ាក្រោយ 13MP មានភ្លើងជំនួយ LED flash និងកាមេរ៉ាមុខទំហំ 5MP
-អង្គប្រតិបត្តិ Quad-core MT6732 64-bit ល្បឿន 1.5GHz
-RAM ទំហំ 1GB
-អង្គចងចាំទំហំ 8GB អាចបន្ថែម microSD បានទំហំ 128GB
-តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n, Wi-Fi Direct, hotspot, Bluetooth v4.0, GPS, microUSB v2.0

ពេលនេះ ក្រុមហ៊ុនមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេថា តើពេលណាទើបស្មាតហ្វូន M1 របស់ខ្លួនមានក្នុងស្តុកទៀតនោះ។
សូមបញ្ជាក់ថា គ្រាន់តែក្រុមហ៊ុន Apple ប្រកាសចេញ iPhone 6/6 Plus ភ្លាម ក្រុមហ៊ុន Meizu ដែលមានស្នាក់ការនៅចិននេះ បានចំអកដាក់ Apple ថា បានឌីហ្សាញម៉ូដនៅលើ iPhone 6 មានរូបរាងស្រដៀងនឹងស្មាតហ្វុនរបស់ខ្លួនម៉ូដែល Meizu MX 4។ «តើនេះជាចេតនា ឬមិនមែន?» Meizu លើកឡើង៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ Gizmochina, gsmarena