ផឹកស្រា​ច្រើន​កើន​ហានិភ័យ​ឆាប់​ស្ត្រូ​ក​

2/06/2015 0 Comments A+ a-

​ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យ​សកលវិទ្យា​ល័យ St. Anne 
សាធារណៈរដ្ឋ​ឆេ​ក បញ្ជាក់បន្ថែម​ភស្តុតាង​បង្ហាញថា ការទទួល​ទាន​ស្រា​ច្រើន​នៅ​អាយុ 
ម​ជ្ឈឹ​ម​វ័យ​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​ស្ត្រូ​ក​ពេល​ចាស់​ទៅ និង​អាចធ្វើ​ឲ្យ​ហានិភ័យ​ស្ត្រូ​កកើតឡើង​ឆាប់​ជាង ។​
​តាម​ការសិក្សា​ស្រាវជ្រាវ ទើបនឹង​ប្រកាស​លើ​ទស្សនា​វ​ដ្តី Stroke, ក្រុម​ស្រាវជ្រាវ​វិភាគ​ទិន្នន័យ
​សុខភាព​របស់​កូនភ្លោះ ១១៦៤៤ គូ ត្រូវបាន​ប្រមែប្រមូល​ពី​ឆ្នាំ ១៩៦៧ ដល់ ១៩៧០
 ពេល​អ្នក​ទាំងនេះ​ស្ថិតនៅ​វ័យ​កណ្តាល និង តាមដាន​ពួកគេ​ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ ក្រោយ ។ 
ការស្រាវជ្រាវ​លើ​កូនភ្លោះ​សំដៅ​កំណត់​ច្បាស់​ជាង អំពី​ឥទ្ធិពល​របស់​កក្តា​តំណពូជ និង​របៀបរបប​រស់
​នៅ​ចំពោះ​ហានិភ័យ​ស្ត្រូ​ក ។ ក្នុងចំណោម​នេះ មាន ៣០ % ត្រូវ​ស្ត្រូ​ក ។ 
លទ្ធផល​បង្ហាញថា អ្នក​ទទួលទាន​ច្រើន​មានលទ្ធភាព​ត្រូវ​ស្ត្រូ​ក​ខ្ពស់ជាង ៣៤% ប្រៀប​នឹង​អ្នកទទួល​ទាន​តិច ។​
​ជាងនេះទៀត ហានិភ័យ​ស្ត្រូ​កនៅ​អ្នក​ទទួលទាន​ស្រា​ច្រើន ក្នុង​វ័យ ៥០ ទៅ ៦០ ឆ្នាំ អាច​កើតឡើង​មធ្យម​
ឆាប់​ជាង ៥ ឆ្នាំ ប្រៀប​នឹង​អ្នកទទួល​ទាន​តិច ឬ មិន​ទទួលទាន ៕​
                                                                                                               អត្ថបទដើមពី: Ksn-News.com