ប្រើខោអាវជជុះ អាចឆ្លងរោគ អេដស៍

2/06/2015 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ អំឡុងយុទ្ធនាការ បញ្ឈប់  ការ នាំចូល ខោអាវជជុះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធកន្លងទៅនេះ បានញ៉ាំងអោយ ពលរដ្ឋក្នុងស្រុក ផ្ទុះឡើងនូវប្រតិកម្ម​ខឹងសម្បារជាខ្លាំង ក្រោយពីរូបលោក បានបញ្ជាក់   អោយ ដឹងថា ការប្រើប្រាស់ ខោអាវជជុះ អាចនឹង មានការចម្លងមេរោគអេដស៍ ។
លោក Tachmat Gobel ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សម្តីអះអាងអោយដឹងថា ៖វាគឺជាការពិត ខណៈពួកយើង បានឃើញលទ្ធផល ជាក់ស្តែង នៅក្នុងបន្ទប់ ពិសោធន៍ " ការ   ប្រើប្រាស់ខោអាវជជុះ ពិតជានាំមកនូវករណីឆ្លងរោគ សើរស្បែក និង មេរោគអេដស៍ជាដើម" ។
យ៉ាងណាមិញ មន្រ្តីផ្លូវការប្រទេស ឥណ្ឌូនេស៊ី បានបញ្ជាក់ពីអ្វីដែលបានលើកឡើងខាងលើឈានទៅ ដល់បរិបទក្នុងការប្រកាសនូវភាពអាសន្ននោះគឺ ក្រោយពីមានផលប៉ះពាល់ ទៅលើវិស័យវាយនភ័ណ្ឌ ក្នុងស្រុក ដោយសារតែ ទីផ្សារនៃថ្លៃខោអាវ នៅក្នុងស្រុក មានតម្លៃទាប ខណៈខោអាវជជុះ មានច្រើន ខ្លាំង នៅក្នុងប្រទេស ។ ភ្លាមៗ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម លោក  Gobel  បានធ្វើការសុំអភ័យទោស បន្ទាប់ពីអ្វីដែលគាត់បានលើកឡើងនោះ បានសាយភាយទូទាំងប្រទេស "ប្រើប្រាស់ខោអាវជជុះ អាច នាំមកនូវករណីឆ្លងជម្ងឺគ្រប់ប្រភេទ" ។
បើទោះជាមានការសុំអភ័យទោសភ្លាមៗយ៉ាងណាក៏ដោយចុះ ក៏  មាន អាច រំសាយកំហឹង ពីសំណាក់ មហាជនទាំងអស់គ្នាបាននោះទេ តួយ៉ាង គណនី ទ្វីតធើ ឈ្មោះ Siwiestu បានលើកឡើង ដោយមាន មតិរិះគន់អោយដឹង "ជាចលករមួយនាំមកនូវភាពអាម៉ាស់ជាខ្លាំង នៅពេលដែល បញ្ញាវ័នមួយរូបមាន ការភ័នច្រឡំ ពីការឆ្លងរោគ មេរោគអេដស៍ " ។ ខណៈអ្នកឯទៀត បានលើក ឡើងអោយដឹងថា ៖ " អូ តើលោករដ្ឋមន្រ្តីរូបនេះ​ បានឆ្លងកាត់ ការសិក្សា តាមប្រព័ន្ធស្តង់ដា ដែរឬទេ  ? សេចក្តីថ្លែងការណ៍រួម របស់គាត់​ ពិតជាអាម៉ាស់ជាខ្លាំង " ។
គួររំឮកថា លោក  Gobel អ្នក  ជំនួញជោគជ័យមួយរូប បាន ក្លាយជារដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម ចាប់ តាំងពី ខែតុលា ក្នុងជួររដ្ឋាភិបាល  ដឹកនាំ  ប្រទេសថ្មី នៃ     ប្រធានាធិបតី Joko Widodo ។ គួររំឮកថា មេរោគអេដស៍ អាចឆ្លងពីមនុស្សទៅមនុស្សម្នាក់ តាមរយៈ ការរួមភេទ ឬក៏ប្រើប្រាស់ ឧបករណ៍ សេព គ្រឿងញៀនតែមួយ ។ យោងតាមតួរលេខ ពីអង្គការ សហប្រជាជាតិ មនុស្ស​ប្រមាណ ៧៨ លាននាក់ បានឆ្លងមេរោគអេដស៍ បើចាប់គិតតាំងពីឆ្នាំ ១៩៨១ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន