វ៉ាង ស្រីណូ ប្រកាស​មិន​ទទួល​ថត ក្រោម​កម្ដៅ​ថ្ងៃ និង​ចុះ​ខេត្ត​ឆ្ងាយៗ​ ព្រោះ​ខ្លាច​ខ្មៅ​សាច់

2/06/2015 0 Comments A+ a-

ភ្នំពេញ៖ តារាសម្ដែងស្រីដ៏ស្រស់សោភា កញ្ញា វ៉ាង ស្រីណូ ជាតារាសម្ដែងស្រី មានរាងតូចច្រឡឹង និងមានភាពសិចស៊ីជាអាវុធ បុតស្រូចទាក់ទាញ ក្រសែភ្នែក បុរសៗ ត្រូវបានគេសង្កេតឃើញថា នាងនៅតែឈរក្នុងតំណែងតារាស្រីសិចស៊ីដាច់គេដដែល ថ្វីត្បិតតែតារាស្រីស្រករក្រោយ រះព្រោងពា្រតព្រមទាំងយក ដើមទ្រូងជាចំណុចទាក់ទាញ ដូចជារូបនាងក្ដី នៅតែប្រៀបមិនបានជាមួយស្រីណូ ឡើយ ព្រោះដើមទ្រូងនាង ស៊ីដាច់គេ ក្នុងសិល្បៈ ពិសេសទម្រង់មុខសិចស៊ីពីធម្មជាតិ ពិតជាពិបាករកអ្នកប្រៀបផ្ទឹមនាង ណាស់ ។
ចំណែកឯការអវត្តមាន វ៉ាង ស្រីណូ ក្នុងពិភពសិល្បៈនាងពេលកន្លងមក ឆាកជីវិតរបស់នាង ពោរពេញទៅដោយពាក្យ ចចាមអារ៉ាមបោកបក់ យ៉ាងសន្ធាប់មិនសូចដាច់ ដូចជា មានគេថា នាងកើតរោគមហារីកសុដន់ ត្រូវសង្គ្រោះបន្ទាន់នៅវៀតណាម មានប្ដីលួចលាក់ជាមន្ត្រីយោធាជាដើម ។ តែថ្មីៗនេះ វ៉ាង ស្រីណូ បានប្រឹងប្រែងចេញមុខឡើងវិញ គ្រប់កម្មវិធីអ្នកសិល្បៈ មិនឲ្យរំលងមួយកម្មវិធីណាមួយឡើយ ។ ដោយឡែក កម្មវិធីទូរទស្សន៍វិញ នាងឡើងគ្រប់ប៉ុស្តិ៍មិនឲ្យខានឡើយ ។ ការប្រឡូកក្នុងសិល្បៈឡើងវិញ ថ្វីត្បិតតែនាង ត្រូវរងពាក្យចចាមអារ៉ាមជាថ្មីថា បាត់បង់ជំនួយពីបុគ្គលមានអំណាចណាម្នាក់ តែនាងមិនបានខ្វល់ខ្វាយឡើយ នាងហាក់សប្បាយរីករាយ ជាមួយអាជីពស្រស់ស្អាត របស់នាងដដែល ។
ជំនួបក្នុងថ្ងៃថតចម្រៀង កាយវិការឲ្យផលិតកម្ម រៃមាស តោមាស កញ្ញា វ៉ាង ស្រីណូ បាននិយាយប្រាប់ LookingTODAYថា នាងបានវិលត្រឡប់ មករក អាជីពសិល្បៈវិញហើយ ដោយមូលហេតុចំបង នៃការឈប់ពីសិល្បៈ គឺដោយសារនាងឡើងគីឡូ ដល់ទៅ៥៣គីឡូ ដែលមើលទៅធាត់ សម្ដែងមិនស្អាត ទើបនាងមិនបញ្ចេញសកម្មភាពអ្វីទាំងអស់ ។ តែពេលនេះ វ៉ាង ស្រីណូ បានវិលមកវិញហើយ ជាមួយនឹងរូបរាងដើម គឺត្រឹមតែ៤៣គីឡូប៉ុណ្ណោះ ។
ជាមួយនឹងការប្រកាសចូលប្រឡូកក្នុងសិល្បៈ យ៉ាងពេញទំហឹងវិញនេះ វ៉ាង ស្រីណូ ក៏បានបញ្ជាក់ជាមុនប្រាប់ដែរ ការងារសិល្បៈ ណាដែលថត ឬសម្ដែងត្រូវពន្លឺថ្ងៃក្ដៅ គឺនាងមិនទាន់ទទួលឡើយ ព្រោះបានប្រាក់ចំណូលទាប ត្រូវចុះខេត្តច្រើន ហត់ខ្លាំង ពិសេស នាងត្រូវហាលថ្ងៃហាលក្ដៅ ធ្វើឲ្យពណ៌សម្បុរនាងអាប់អួរ ខ្មៅសាច់។ បីជាយ៉ាងណា រាល់ថ្ងៃនេះ វ៉ាង ស្រីណូ មមាញឹកជាមួយក្រុមការងារ របស់ លោក យ៉ែម សំអូន ក្នុងអាជីពតារាចម្រៀង ក្នុងរោងការអ្នកមានៗ និង ថតម៉ូដឲ្យហាង ខោអាវ សំអាងការនានា និងហាងលក់ទំនិញតាម អ៊ិនធើណែតផ្ទាល់ខ្លួន ជាដើម៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល