របាយការណ៍ Global Witness រកឃើញឧកញ៉ាទ្រីភាពជាអ្នកកាប់ឈើខុសជាច្បាប់ច្រើនទៅកាន់ប្រទេសចិន
អង្គការដែលធ្វើការលើផ្នែកបរិស្ថាន(Global Witness) នៅថ្ងៃព្រហស្បតិ៍នេះបានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយលើកឡើងថាអ្នកឧកញ៉ាទ្រីភាព ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជា បានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជា និងបាននាំចេញទៅប្រទេសចិនប្រមាណ៩០០ម៉ែត្រគីបក្នុងមួយថ្ងៃ។
រូបថតលោកឧកញ៉ាទ្រីភាព ដែលស្ថិតនៅលើរបាយការណ៍របស់Global Witness
របាយការណ៍ដែលត្រូវបានប្រើរយៈពេលស៊ើបអង្កេតប្រមាណ៨ខែ និងត្រូវបានចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្រោមចំណងជើងថា«តម្លៃឈើប្រណីត» ឲ្យដឹងថាតម្រូវការឈើប្រណិតនៅប្រទេសចិនសម្រាប់គ្រឿងសង្ហារឹមទំនើបៗ កំពុងបង្កជាជំនួញទីផ្សារកខ្វក់នៃលុយជាច្រើនលានដុល្លារ សម្រាប់ការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍បន្តថាឧកញ៉ាទ្រីភាព ជាអ្នកគ្រប់គ្រងនៃបណ្តាញកាប់ឈើខុសច្បាប់ ដែលពឹងផ្នែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង។
របាយការណ៍ដែលមានកម្រាស់៣២ទំព័រ លើកឡើងបន្តថាទ្រីភាព និងបណ្តាញរបស់គាត់ កំពុងតែបំផ្លាញព្រៃឈើចុងក្រោយរបស់កម្ពុជា និងទន្ទ្រានការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។ របាយការណ៍បន្តថាជាមួយគ្នានេះដែរ មន្រ្តីនៅកម្ពុជាដែលមានអំណាចបញ្ឈប់ក្រុមទ្រីភាព បានចូលដៃជាមួយពួកគេ ដើម្បីធានាថាការរត់ពន្ធឈើមានសុវត្ថិភាព។
របាយការណ៍រកឃើញថាក្រុមហ៊ុនទ្រីភាព បាននាំឈើចេញច្រើនទៅដល់៩០០ម៉ែត្រគីបពីកំពង់ផែអន្តរជាតិ
ព្រះសីហនុជារៀងរាល់ថ្ងៃ ហើយជាសុរបការនាំចេញឈើរបស់កម្ពុជាដែលមានប្រមាណ៨៥ភាគរយ
គឺនាំចេញទៅប្រទេសចិន ដោយកើនឡើង១៥០ភាគរយនៃការនាំចេញ គិតចន្លោះឆ្នាំ២០១៣ និង២០១៤។
ព្រះសីហនុជារៀងរាល់ថ្ងៃ ហើយជាសុរបការនាំចេញឈើរបស់កម្ពុជាដែលមានប្រមាណ៨៥ភាគរយ
គឺនាំចេញទៅប្រទេសចិន ដោយកើនឡើង១៥០ភាគរយនៃការនាំចេញ គិតចន្លោះឆ្នាំ២០១៣ និង២០១៤។
VODមិនទាន់អាចទាក់ទងលោកឧកញ៉ាទ្រីភាព និងមន្រ្តីរដ្ឋាភិបាល ដើម្បីសុំការអត្ថាធិប្បាយភា្លមៗ
លើការរកឃើញនេះបាននៅឡើយទេ។
លើការរកឃើញនេះបាននៅឡើយទេ។
របាយការណ៍បញ្ជាក់ថាលោកទ្រីភាព ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង
បានគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចចំនួន២៩៥៨៩ហិកតា។ របាយការណ៍បញ្ជាក់ទៀតថា វិធានកា
រជាបន្ទាន់គឺត្រូវការចំបាច់ ដើម្បីបញ្រ្ចៀសការបំផ្លាញជម្រកព្រៃឈើសំខាន់ៗនៅកម្ពុជា និង
ការប៉ះពាល់ដល់ការរស់នៅរបស់សហគមន៍មូលដ្ឋានដែលពឹងផ្អែកលើ ព្រៃឈើ។

Global Witness លើកឡើងបន្តថារដ្ឋាភិបាលកម្ពុជាត្រូវតែចាត់វិធានការដោះស្រាយបញ្ហា កាប់ឈើខុសច្បាប់
និងគួរតែការពារព្រៃឈើដែលកំពុងប្រឈមនឹងការបាត់បង់។ Global Witness បានស្នើឲ្យចាត់វិធានការ
ស៊ើបអង្កេតរកភ័ស្តុតាងដែលថាទ្រីភាព និងអ្នកនៅក្រោមបញ្ជា ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។
និងគួរតែការពារព្រៃឈើដែលកំពុងប្រឈមនឹងការបាត់បង់។ Global Witness បានស្នើឲ្យចាត់វិធានការ
ស៊ើបអង្កេតរកភ័ស្តុតាងដែលថាទ្រីភាព និងអ្នកនៅក្រោមបញ្ជា ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។
Global Witnessបានស្នើឲ្យអាជ្ញាធរនៅហុងកុង និងចិន គួរតែបញ្ឈប់ការនាំចូលឈើកម្រពីកម្ពុជា និង
បង្កើតច្បាប់ដែលហាមការនាំចូល និងជំនួញឈើ ដែលបានមកពីការកាប់ឈើខុសច្បាប់។
បង្កើតច្បាប់ដែលហាមការនាំចូល និងជំនួញឈើ ដែលបានមកពីការកាប់ឈើខុសច្បាប់។
គួររំឮកថា កន្លងទៅ អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាបានចេញរបាយការណ៍
ឃ្លាំមើលធុរៈកិច្ច និងវិនិយោគនៅកម្ពុជា អំពីក្រុមហ៊ុនទ្រីភាព ដោយ លើកឡើងថាឧកញ៉ាទ្រីភាព
បានចំណាយលុយប្រចាំខែ១លានដុល្លារបង់ឲ្យក្រុមគ្រួសារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹក
ឈើពីស្រុកខ្មែរទៅលក់នៅប្រទេសវៀតណាមឬ ចិន។ របាយការណ៍ដែលមានការសហការផ្តល់ព័ត៌មាន
ដោយអាជ្ញាធរតាមមូលដ្ឋានផង នោះ បានឲ្យដឹងទៀតថាឧកញ៉ា ទ្រីភាព បានទទួលដីសម្បទានពី
រដ្ឋាភិបាលជិត៧ម៉ឺនហិកតា តាមរយៈការបំបែកឈ្មោះជាក្រុមហ៊ុនតូចៗ ហើយធ្វើសកម្មភាព គឺកាប់ឈើ។

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ធ្លាប់មានប្រសាសន៍ប្រទេសមហាអំណាច
ចិនកំពុងតែបំផ្លិចបំផ្លាញឈើប្រណិតនៅ កម្ពុជា ដោយក្នុងមួយថ្ងៃបាននាំឈើពីកម្ពុជា មានតម្លៃប្រមាណជា
១៥០លានដុល្លារប្រភពៈ VOD
ចិនកំពុងតែបំផ្លិចបំផ្លាញឈើប្រណិតនៅ កម្ពុជា ដោយក្នុងមួយថ្ងៃបាននាំឈើពីកម្ពុជា មានតម្លៃប្រមាណជា
១៥០លានដុល្លារប្រភពៈ VOD