ជើងទម្រ Laptop ផ្ដល់ផាសុកភាពដល់អ្នកប្រើ ទម្ងន់ស្រាលទំហំតូចដោះទុកបានស្រួលយកតាម
អ្នកប្រើប្រាស់ Laptop មួយចំនួនប្រហែលមានឥរិយាបថមិនទាន់ត្រឹមត្រូវចំពោះការអង្គុយពីមុខកុំព្យូទ័ររបស់គេនៅឡើយ។ តាមការសិក្សាបង្ហាញថា ការអង្គុយខុសទំនងដូចជាការអង្គុយឱនឆ្ងកនៅមុខកុំព្យូទ័រ ភាគច្រើនអាចមកពីទម្លាប់ ម្យ៉ាងក៏មកពីការរៀបចំដាក់ Laptop មិនបានត្រឹមត្រូវ ពោលគឺកាច់បត់អេក្រង់ផ្ដេកទៅក្រោយពេក ទើបធ្វើឲ្យអ្នកប្រើក៏ប្រឹងអង្គុយស្របតាមកញ្ចក់ monitor។
ទង្វើទាំងនេះ គឺអាចប៉ះពាល់ដល់ឆ្អឹងខ្នង សរសៃក និងសុខភាពផ្សេងៗទៀតបាន។ តែកុំបារម្ភជើងទម្រ 3 in 1 Stand Up Stand នេះមិនត្រឹមតែអាចប្រើជំនួសតុកុំព្យូទ័រប៉ុណ្ណោះទេ តែថែមទាំងអាចបញ្ឈរ Laptop បានក្នុងទម្រង់ត្រឹមត្រូវផ្ដល់ផាសុកភាពដល់អ្នកប្រើ។
លើសពីជើងទម្រសម្រាប់ប្រើជាមួយ Laptop លោកអ្នកក៏អាចប្រើ 3 in 1 Stand Up Stand នេះធ្វើជាជើងទម្រសម្រាប់ប្រើជាមួយ mobile device ផ្សេងៗដូចជា Tablet ក៏បាន ឬអាចធ្វើជាជើងទម្រ សម្រាប់បញ្ឈរសៀវភៅផ្ដល់ភាពងាយស្រួលដល់ការអានអក្សរទៀតផង។ កុំឃើញរូបរាងជើងទម្រនេះថាមានឆ្អឹងតូចៗប្រើខ្លាចឆាប់បាក់នោះ គឺមិនដូច្នោះឡើយ។
3 in 1 Stand Up Stand ត្រូវបានផលិតពីដែករឹងមាំធន់ទ្រាំនឹងទម្ងន់ធ្ងន់ៗ ប៉ុន្តែមានទម្ងន់ស្រាលងាយស្រួលយកតាមខ្លួន។ ជើងទម្រពិសេស 3 in 1 Stand Up Stand ពេលនេះស្ថិតនៅជាគម្រោង Kickstarter នៅឡើយ។ ចំពោះកាលបរិច្ឆេទចេញលក់មិនទាន់ត្រូវបញ្ជាក់ ចំណែកតម្លៃរបស់វាគឺ ៤៥ដុល្លារអាមេរិក៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ kickstarter
