ហ្សកដានីបង្ហាញវីដេអូពីការវាយប្រហារតាមដែនអាកាស ដើម្បី “សងសឹក” យ៉ាងសាហាវលើពួក IS នៅស៊ីរី និងអ៊ីរ៉ាក់
តាមកាសែតអង់គ្លេស Dailymail នោះខ្សែវីដេអូពីការ “សងសឹក” ដោយវាប្រហារពីដែនអាកាសលើបណ្តាមណ្ឌលបណ្តុះបណ្តាល និងឃ្លាំងអាវុធរបស់ IS នៅស៊ីរី ។ ពិសេស គឺលើកដំបូងហើយ ដែលប្រទេសហ្សកដានី វាយប្រហារលើបណ្តាគោលដៅរបស់ IS នៅអ៊ីរ៉ាក់ ។ ខ្សែវីដេអូនេះ ក៏ត្រូវបានគេរៀបចំឡើងយ៉ាងល្អិតល្អន់ មានតន្ត្រី Background ដូចជាខ្សែវីដេអូរបស់ពួក IS ។
នៅទីបញ្ចប់របស់ខ្សែវីដេអូ គឺរូបភាពរបស់អ្នកបើកបរយន្តហោះ កាន់ស្លាកក្រដាសសរសេរថាៈ ហើយកុំគិតថាព្រះពុំដឹងពីពពួកជនបង្កមហន្តរាយកំពុងប្រព្រឹត្តនោះ!! ។
ក្នុងខ្សែវីដេអូនេះដែរ កងទ័ពហ្សកដានីបានធ្វើការព្រមានដាច់អហង្ការ ចំពោះពួក IS ថាៈ នេះគ្រាន់តជាចំណុចចាប់ផ្តើម ហើយពួកអ្នកនឹងដឹងពីជនជាតិហ្សកដានី ។ តាមនោះ ការវាយប្រហារនឹងបន្តរហូតដល់ពេលដែលពួកគេកម្ចាត់អស់ IS ។
ប្រមូខការទូតហ្សកដានី ពោលៈ យើងខ្ញុំបាននិយាយហើយថា យើងនឹងឆ្លើយតបដោយគ្រប់វិធី ។ យើងប្រឹងប្រដេញតាមពួកវា ទោះបីពួកវាទៅដល់កន្លែងណា ក៏យើងខ្ញុំបន្តធ្វើដូចនេះដែរ ។
តាមព្រះមហាក្សត្រ Adbullah នោះគឺៈ អង្គការភេរវកម្ម IS ពុំត្រឹមតែប្រយុទ្ធនឹងយើងទេ វានៅប្រឆាំងជាមួយសាសនាអ៊ិស្លាមទាំងមូល ព្រមទាំងតម្លៃបរិសុទ្ធនៃសាសនានេះ ៕
