ចាប់ខ្លួនស្ត្រី ២នាក់ថតរូបស្រាតហើយ នៅប្រាសាទព្រះខ័ន
ភ្នំពេញ: អាជ្ញាធរអប្សរាប្រចាំតំបន់សៀមរាបអង្គរ បានសំរេចឃាត់ខ្លួនស្ត្រី ជនជាតិអាមេរិកកាំង ចំនួន២រូប ដែលធ្វើសកម្មភាព ថតអាក្រាតកាយ នៅប្រាសាទព្រះខ័ន ក្នុងទឹកដីអង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចអះអាងថា ស្ត្រីបរទេសទាំង២រូប ត្រូវបាននឹងកំពុងអនុវត្តតាមផ្លូវច្បាប់។
លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរា បានបញ្ជាក់ថា សកម្មភាពនេះ គឺធ្វើឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅខាងក្រោយ ក្នុងប្រាសាទព្រះខ័ន ក្នុងក្រុងអង្គរធំ ខេត្តសៀមរាប។ លោកស្រីបានបញ្ជាក់ថា នេះគឺជាសកម្មភាព សហប្រតិបត្តិការយ៉ា ងជិតស្និទ្ធ ជាមួយអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប និងនាយកដ្ឋានបេតិកភ័ណ្ឌ ដើម្បីទប់ស្កាត់សកម្មភាព អំពើអាសអាភាស (អាក្រាតកាយ) របស់ភ្ញៀវទេសចរបរទេស។
លោកស្រី ចៅ ស៊ុនកិរិយា បានមានប្រសាសន៍ថា ភ្ញៀវទេសចរបរទេស ២រូប ដែលឃាត់ខ្លួន ពីបទថតរូបអាសអាភាស នៅប្រាសាទបុរាណនោះ មាន៖ ១.ឈ្មោះ Lindsey kate adams អាយុ ២២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៤៦០៦១៩៩១៦ និង២.ឈ្មោះ leslie jan adams អាយុ ២០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៥២០២២៦១៤៧។
លោកស្រី ចៅ ស៊ុនកិរិយា បានបញ្ជាក់ទៀតថា បន្ទាប់ពីបានសាកសួរព័ត៌មាន ជុំវិញករណីនេះ ភ្ញៀវទេសចរបរទេសទាំង២រូប បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាមានកំហុស ដោយបានប្រព្រឹត្តសកម្មភាព ថតរូបអាក្រាត (ខាងក្រោយ) យ៉ាងពិតប្រាកដមែន។ ក្នុងពេលនោះភ្ញៀវទេសចរ បរទេសទាំង២រូប ត្រូវបានបញ្ជូនទៅអង្គភាព នគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប រួចរាល់ហើយ។
គួររំលឹកថា នៅវេលាម៉ោងប្រមាណ ១១:១០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នៅក្បែរស្រះទឹកខាងលិច ក្នុងបរិវេណប្រាសាទបន្ទាយក្តី មានភ្ញៀវទេសចរ ជនជាតិបារាំង ៣ រូប បានកំពុងថតរូបអាក្រាតកាយ ពីក្រោយខ្នង ដោយលោកAlexander André Raymond ដែលមានសម្លៀកបំពាក់ត្រឹមត្រូវ កំពុងថតរូប អាក្រាតកាយមិត្តភ័ក្ត្រ ២នាក់ទៀត លោក VincentHenri និងលោក Rodoiphe Fourgeot។ ជនជាតិបារាំងទាំង៣រូបនោះ ត្រូវបានសមត្ថកិច្ចកម្ពុជា បានបញ្ជូនខ្លួន ចេញពីទឹកដីកម្ពុជា៕ ប្រភពៈ CEN