ស្ត្រីរួមភេទញឹកញាប់ ធ្វើឲ្យប្រដាប់ភេទស្ត្រី រលុង ជាងមុនមែនទេ?

2/07/2015 0 Comments A+ a-

ស្ត្រីជាច្រើនតែងតែ មានចម្ងល់នៅក្នុងចិត្ត ប៉ុន្តែមិនហ៊ានសួរ ថាតើការ រួមភេទញឹកញាប់ អាចធ្វើឲ្យប្រដាប់ភេទស្រ្តី រលុងជាងមុនដែរ ឬយ៉ាងណា ។
បើយោងតាមការបញ្ជាក់ របស់លោក វេជ្ជបណ្ឌិតប្រាប់ អ្នកសារព័ត៌មាន និងបានចុះផ្សាយ នៅក្នុងគេហទំព័រ tvpoolonline.com នៅក្នុងថ្ងៃនេះ បានឲ្យដឹងថា ការរួមភេទញឹកញាប់ មិនអាចធ្វើឲ្យរន្ធទ្វារមាស របស់ស្ត្រីរលុង ឬធំទូលាយជាងមុនទេ ។ គ្រូពេទ្យបានលើកឡើងថា ទ្វារមាស របស់ស្ត្រី វាដូចជាស្រោមអនាម័យ សម្រាប់បុរសដូច្នោះ ដែរមានន័យថា ទំហំរបស់វាអាស្រ័យ ទៅនឹងលិង្គរបស់បុរស ហើយក្រោយប្រតិបត្តិការ វានឹងមកស្ថិតនៅក្នុង សណ្ឋាន និងទំហំដើមវិញ ។
គ្រូពេទ្យថាកត្តាដែលធ្វើរន្ធទ្វារមាស ធំជាងមុន គឺបណ្តាលមកពី មូលហេតុផ្សេងៗដូចជា រោគទល់លាមករ៉ាំរ៉ៃ, ក្អករ៉ាំរ៉ៃ និងឧស្សាកណ្តាស់ ញឹកញាប់ មិនមែនមកពីមូលហេតុ នៃការរួមភេទ ញឹកញាប់ នោះទេ ៕