មើល “បវរពានរ” ស្អាតបំផុតក្នុងអម្បូរស្វា
ពានរដែលគ្របដណ្តបរាងកាយដោយស្រនាប់រោមមាន ៥ ពណ៌ នេះ ត្រូវបានអង្គការអភិរក្សធម្មជាតិ (WWF) ចាត់ចូលក្នុងប្រភេទ IIB (ត្រូវអភិរក្សដោយគ្មានលក្ខខណ្ឌ) ។
វាមានដងខ្លួនស្វែល, ល្វត់ល្វន់ រោមច្រើនពណ៌ ច្រើនរស់នៅជាហ្វូង នៅតំបន់ព្រៃស្រោង តាមតំបន់ខ្ពង់រាប ។ គេច្រើនប្រទះវារស់ជាក្រុមៗ ពី ៤ ទៅ ១៥ ក្បាល តែពេលខ្លះក៏មានដល់ទៅ ៥០ ក្បាលឯណោះ ។
ផ្លែ ស្លឹក ដំឡូង ពោត… ។ល។ ជាអាហារដែលពួកវាចូលចិត្តបំផុត ៕
រូបភាពគួរឲ្យគយគន់របស់ “បវរពានរ” ក្នុងពិភពសត្វស្វា
