អ្នក​ជំនាញ​រុក្ខ​សាស្រ្ដ​អង់គ្លេស​រក​ឃើញ​ពូជ​ផ្កា​អ័រគីដេ​ថ្មី​ពី​ព្រៃ​កម្ពុជា​

2/07/2015 0 Comments A+ a-

អ្នក​ជំនាញ​រុក្ខ​សាស្រ្ដ​អង់គ្លេស​បាន​រក​ឃើញ​ផ្កា​អ័រគីដេ​ម្យ៉ាង​នៅ​ព្រៃ ​ភ្នំរបស់​កម្ពុជា​ដែល​គេ​មិន​បាន​កត់​ត្រា​ដឹង​កាល​ពី​មុន។
អ្នក​ជំនាញ​អង់គ្លេស​បាន​ឲ្យ​ដឹង​អំពី​រឿង​នេះ​មុន​ការ​តាំង​ពិព័រណ៍​សួន​ច្បារ​ដ៏​ធំមួយ​ដែល​បង្ហាញ​អំពី​ផ្កា​អ័រគីដេ​ចម្រុះ​ដែល​គេ​នឹង​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ឡុងដ៍។
r224068_885756រូប​ថតឯកសារ​នៃ​ផ្កា​អ័រគីដេ
ប្រភេទ​ពូជ​ផ្កា​អ័រគីដេ​ថ្មី​នេះ​ត្រូវ​គេ​ប្រមូល​បាន​ពី​ជួរ​ភ្នំ​ក្រវាញ​នៅ​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រុក​រក​នៅ​ឆ្នាំ​២០១៣ ហើយ​ត្រូវ​គេ​នាំ​យក​ពូជ​ទាំង​នោះ​ទៅ​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស។
ប៉ុន្ដែ​បណ្ដា​អ្នក​ស្រាវ​ជ្រាវ​ទើប​បាន​ដឹង​ថា វា​ជា​ពូជ​ផ្កា​ថ្មី​នៅ​ពេល​ដែល​អ័រគីដេ​នោះ​បាន​ផ្កា​នៅ​ផ្ទះ​កញ្ចក់​មួយ​នៅ​ក្រុង​ឡុងដ៍​កាល​ពី​ខែ​ធ្នូ។
ផ្កា​អ័រគីដេ​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ ហើយ​មាន​រាង​ជា​បំពង់​ពណ៌​ក្រហម​ចាស់​មាន​ប្រវែង​ប្រហែល​ជា​១​សង់​ទីម៉ែត្រ​។
គេ​មិន​ទាន់​បាន​ដាក់​ឈ្មោះ​ប្រភេទ​ផ្កា​អ័រគីដេ​ថ្មី​នេះ​ទេ ប៉ុន្ដែ​វា​ស្ថិត​នៅ​ក្នុង​ក្រុម​ពូជ​ផ្កា​ Porpax។
ការ​ប្រកាស​ឲ្យ​ដឹង​ដំណឹង​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​សួន Royal Botanic Gardens នៅ​សង្កាត់ Kew ប៉ែក​ខាង​លិច​ក្រុង​ឡុងដ៍​កំពុង​តែ​រៀបចំ​ពិព័រណ៍​ផ្កា​អ័រគីដេ​ពី​ថ្ងៃ​ទី​៧​ខែ​កុម្ភៈ ដល់​ថ្ងៃ​៨​ខែ​មីនា​។
ប៉ុន្ដែ​ពូជ​ផ្កា​ពី​កម្ពុជា​នេះ​មិន​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​ពិព័រណ៍​នេះ​ទេ៕ ប្រភពៈ Radioaustralia